ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តាមថ្ម​កោះកុង ត្រៀម​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ

1 ខែ មុន
  • ភ្នំពេញ

ក្តាមថ្ម​កោះកុង ដែល​ជា​អាហារ​សមុទ្រ​ដ៏​មាន​រសជាតិ ត្រូវ​បាន​ក្រុម​មន្ត្រី​កម្ពុជា រៀបចំ​ធ្វើការ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ

ក្តាមថ្ម​កោះកុង ដែល​ជា​អាហារ​សមុទ្រ​ដ៏​មាន​រសជាតិ ត្រូវ​បាន​ក្រុម​មន្ត្រី​កម្ពុជា រៀបចំ​ធ្វើការ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ ។

ពាក់ព័ន្ធ​នឹង​ដំណើរការ​ចុះបញ្ជី​ផលិតផល​ទំនិញ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​នេះ គឺ​ត្រូវ​បាន​ក្រុម​មន្ត្រី​កម្ពុជា ពន្យល់​មន្ត្រី​នៃ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក នៅ​ក្នុងអំឡុងពេល​ដែល​បាន​ទៅ​ដល់​ទីស្នាក់ការ​អង្គការ​នេះ នៅ​ក្នុង​ប្រទេស​ស្វី​ស កាលពី​ពេល​ថ្មី​ៗ​នេះ ។

តាម​សេចក្តីរាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា បាន​ឲ្យ​ដឹង​ថា គម្រោង​យក​ក្តាមថ្ម​កោះកុង ចុះបញ្ជី​ជា​ទំនិញ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​នេះ គឺ​ត្រូវ​បាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា និង​ជំនាញការ​នៃ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​អំពី​សក្តានុពល​ក្តាមថ្ម​កោះកុង ចំនួន​៣​លើក​រួច​មក​ហើយ ។

មក​ដល់​ពេល​នេះ ផលិតផល​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​កម្ពុជា ដែល​កម្ពុជា​បាន​ចុះបញ្ជី ហើយ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ទទួលស្គាល់ រួម​មាន ៖ ម្រេច​កំពត ស្ករត្នោត​កំពង់ស្ពឺ ផ្កាអំបិល​កំពត​-​កែប និង​ទឹកឃ្មុំ​ព្រៃ​មណ្ឌល​គី​រី ។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ