ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​ជាប់​គ្នា​ប៉ុន្មាន​ថ្ងៃ​ ធ្វើ​ឱ្យ​ស្រុក​ចំនួន​២​ក្នុង​ខេត្តកំពង់ស្ពឺ​ជន់​លិចទឹក

5 ខែ មុន
  • ភ្នំពេញ

ខេត្តកំពង់ស្ពឺ ៖ ភ្លៀង​ធ្លាក់​ជាប់​គ្នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ធ្វើ​ឱ្យ​ទឹកភ្លៀង​បាន​ជន់​លិច​ផ្ទះសម្បែង សាលារៀន និង​ដំណាំ​ស្រែ​ស្រូវ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​គងពិសី និង​ស្រុក​ប​សេដ្ឋ​បន្តិចបន្តួច អាជ្ញាធរ​កំពុង​តែ​មាន​វិធានការ​ទប់ស្កាត់ ។ ករណី​ទឹកភ្លៀង​ជន់​លិច​នេះ​ដែរ…

ខេត្តកំពង់ស្ពឺ ៖ ភ្លៀង​ធ្លាក់​ជាប់​គ្នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ធ្វើ​ឱ្យ​ទឹកភ្លៀង​បាន​ជន់​លិច​ផ្ទះសម្បែង សាលារៀន និង​ដំណាំ​ស្រែ​ស្រូវ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​គងពិសី និង​ស្រុក​ប​សេដ្ឋ​បន្តិចបន្តួច អាជ្ញាធរ​កំពុង​តែ​មាន​វិធានការ​ទប់ស្កាត់ ។

ករណី​ទឹកភ្លៀង​ជន់​លិច​នេះ​ដែរ សមត្ថកិច្ច​ខេត្ត​ខេត្ត​កំពង់​កំពង់ស្ពឺ​បាន​ដាក់​បទបញ្ជា​ឱ្យ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្រុក​ទាំង​០៩ ត្រូវ​ត្រៀម​សម្ភារ​មធ្យោបាយ​កំលាំង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​-​សត្វពាហនៈ​ក្នុង​ពេល​ចាំបាច់​ជា​បន្ទាន់ ។

ខេត្តកំពង់ស្ពឺ​ដោយសារ​តែ​ស្ថានភាព​ភ្ញៀ​ង​ធ្លាក់​ជាប់​គ្នា​ប៉ុន្មាន​ថៃ្ង​នេះ បាន​បង្ក​ឱ្យ​មាន​ជំនន់​ទឹក​ភ្ញៀ​ង​ជន់​លិច​ក្នុងភូមិ​សាស្ដ្រ​ខេត្តកំពង់ស្ពឺ ក្នុង​នោះ មានស្រុក​គងពិសី ស្រុក​ប​សេដ្ឋ និង​អាច​បង្ក​ទៅ​កាន់​ស្រុក​មួយ​ចំនួន​ទៀត​ដែល​ស្ថិត​នៅ​ប៉ែក​ខាងក្រោម​នៃ​ចរន្ដទឹក​ហូរ ។

លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ជម្រុញ​អោយ​អធិការ​ក្រុង ស្រុក បង្កើន​ការ​ក្ដាប់​ចុះ​ដល់​មូលដ្ឋាន​ឃុំ សង្កាត់ ពិនិត្យ​បន្ទាន់​លើ​ហានិភ័យ​ដែល​អាច​នឹង​កើត​មាន​ក្នុង​ករណី​ត្រូវ​ត្រៀម​នូវ​សម្ភារៈ​មធ្យោបាយ​សង្គ្រោះ និង​កំលាំង​សមត្ថកិច្ច ។

ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៤ នេះ ឯកឧត្ដម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិ​បាលខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ទីតាំង​ជំនន់​ទឹកភ្លៀង​ក្នុងភូមិ​សាស្ត្រ​ភូមិ​ព្រៃ​នូ​ក ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

បើ​យោង​តាម​របាយការណ៍​របស់​មន្ទី​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៤ នេះ ស្ថានភាព​ទឹក​ដែល​ប៉ះពាល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​បាន​ស្រក​ចុះ​វិញ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ