ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញាឆ.ក់កាបូ.បស្ពាយបុគ្គលិកទូរទស្សន៍ហង្សមាស ត្រូវបញ្ជូនទៅតុលាការ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និង

រាជធានីភ្នំពេញ ៖ ដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធា​នីភ្នំពេញ និង​លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការ​រងផែន​ការ​ងារនគរបាលព្រហ្មទណ្ឌ និង​លោក​ឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ នៅថ្ងៃទី១៤ និងទី១៦ ខែកក្កដា ឆ្នាំ ២០២៤ កម្លាំងជំនាញការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័​យជាបន្តបន្ទាប់ចំនួន៣នាក់ ពាក់ព័ន្ធឆក់យកកាបូបស្ពាយ បុគ្គលិកទូរទស្សន៍ហង្សមាស ប្រព្រឹត្តនៅចំណុចមុខផ្សារស៊ីធីម៉​ល ផ្លូវលេខ២១៧ សង្កាត់វាលវង់ ខណ្ឌ ៧មករា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២៤ ។

ករណីខាងលើនេះលោកវរសេនីយ៍ ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត ស្រាល បានឱ្យដឹងថា ជនសង្ស័យចំនួន ០៣ នាក់ ត្រូវបានឃាត់ ខ្លួនរួមមាន ៖

១-ឈ្មោះ សួស សុវណ្ណវិរៈ ភេទប្រុស អាយុ២៧ ឆ្នាំ
២-ឈ្មោះ គឿង សុជាតិ ភេទប្រុស អាយុ៣៧ ឆ្នាំ
៣-ឈ្មោះ ផាត់ យូសែប ហៅ យ៉េប ភេទប្រុស អាយុ២២ ឆ្នាំ

វត្ថុតាងចាប់យកម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ស៊េរី​ឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IL-2091 ម៉ូតូម៉ាក​ហុងដា ធុនសេ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២៤ ពាក់ស្លាកលេខ ភ្នំពេញ 1KQ-4171 ម៉ូតូ​ម៉ាក ហុងដា ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JP-0561 មួកសុវត្ថិភាព ចំនួន ១-អាវដៃវែង ពណ៌ខ្មៅ ចំនួន១ កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន១ (ជារបស់ជនរងគ្រោះ) កុំព្យូទ័រឡេបថប់ ម៉ាក ASUS ពណ៌ប្រផេះ ចំនួន១គ្រឿង (ជារបស់ជនរងគ្រោះ) ។

សម្ភារបាត់បង់ កាបូបស្ពាយពណ៌ខ្មៅ ចំនួន ០១.កុំព្យូទ័រ ឡេ បថប់ម៉ាក ASUS ពណ៌ប្រផេះ ចំនួន១ គ្រឿង, ប្រអប់ដាក់ឯកសារមួយចំនួន, កាបូបប្រាក់ចំនួន១ អត្តសញ្ញាណ ប័ណ្ណ កាត ធនាគារ កាត ប.ស.ស និងកាតបុគ្គលិក ទូរទស្សន៍ ហង្ស មាស ។

ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ​តាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ