ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចធិបតី សម្រេចលុបចោលគោលការណ៍កំណត់ភ្ញៀវទេសចរ មកកម្ពុជា ត្រូវសម្រាកមួយយប់ចោល

1 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សម្តេច​ធិ​បតី ហ៊ុន​ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​សម្រេច​ឲ្យ​និរាករណ៍​លុប​គោលការណ៍​ដែល​កំណត់​ថា ភ្ញៀវ​ទេសចរ​បរទេស ដែល​មក​ទស្សនា​ហើយ តម្រូវ​ឲ្យ​សម្រាក​មួយ​យប់​ចោល ដើម្បី​បំបាត់​ភាព​ស្មុគស្មាញ​ដល់​ភ្ញៀវ​ទេសចរ​ដែល​ចង់​មក​ទស្សនា នៅ​ក្នុង​ប្រទេស​កម្ពុជា…

ខេត្តសៀមរាប ៖ សម្តេច​ធិ​បតី ហ៊ុន​ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​សម្រេច​ឲ្យ​និរាករណ៍​លុប​គោលការណ៍​ដែល​កំណត់​ថា ភ្ញៀវ​ទេសចរ​បរទេស ដែល​មក​ទស្សនា​ហើយ តម្រូវ​ឲ្យ​សម្រាក​មួយ​យប់​ចោល ដើម្បី​បំបាត់​ភាព​ស្មុគស្មាញ​ដល់​ភ្ញៀវ​ទេសចរ​ដែល​ចង់​មក​ទស្សនា នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ត្រូវ​បំពេញបែបបទ​ផ្សេង​ៗ ។

ថ្លែង​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​សារមន្ទីរ សម្តេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៤ សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា​យ៉ាង​ដូច្នេះ​ថា ៖«​ខ្ញុំ​ឲ្យ​លុប​គោលការណ៍​មួយ​ចំនួន​ដែល​មាន​តាំងពី​ឆ្នាំ​១៩៩៨ ដែល​អនុក្រឹត្យ​មួយ​បាន ចែង​ថា ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ត្រូវ​តែ​សម្រាក​យ៉ាង​ហោច​មួយ​យប់ អី​ញ្ចឹ​ង​ទេ​ត្រូវ​បំពេញ​ទម្រង់​បែបបទ​ច្របូកច្របល់​ស្មុគស្មាញ អី​ញ្ចឹ​ង​ភ្ញៀវ​មួយ​ចំនួន គាត់​អត់​មក​! គាត់​ពិបាក ហើយ​ពេល​ខ្លះ​មានរឿង​ទៀត​» ។

សម្តេច​ធិ​បតី​បាន​បន្ត​ការ​សម្រេច​ឲ្យ​លុប​នេះ ដោយសារ​អនុក្រឹត្យ​នេះ​មាន​រយៈពេល​ជិត​៣០​ឆ្នាំ​ហើយ មិន​ត្រូវ​តាម​ស្ថានភាព​នៅ​កម្ពុជា​ទៀត​ទេ ។ ភ្ញៀវ​ទេសចរ​គេ​ចង់​មក​មួយ​ល្ងាច ឬ​មក​ហូប​គុយទាវ​មួយ​ចាន​ហើយ​ទៅ​វិញ​ក៏​បាន ។

សម្តេច​នាយក​រដ្ឋមន្ត្រី​ថា ៖«​អ្នកខ្លះ​គេ​មក​ពី​អឺរ៉ុប ហើយ​ចង់​ចូល​កម្ពុ​ជាមួយ​ភ្លេច​ហើយ​ទៅ​វិញ ។ អី​ញ្ចឹ​ង​ខ្ញុំ​សម្រេច​ឲ្យ​ធ្វើ​និរាករណ៍​អនុក្រឹត្យ​នេះ​ចោល ។ ការ​លុប​និរាករណ៍​ចោល​នេះ ព្រោះថា មិន​សំខាន់​នោះ​ទេ ព្រោះថា យើង​មិន​ត្រូវ​រើស ឬ​ប្រកាន់​ភ្ញៀវ​ទេសចរ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​យើង​បាន​កំពុង​តែ​ធ្វើ​ឲ្យ​មានការ​ហោះហើរ​មក​ត្រង់​ពី​បណ្តា​ប្រទេស​នានា​មក​កម្ពុជា​តែ​ម្តង ដូច​ជា ពី​ប្រទេស​ឥណ្ឌា ម៉ា​ឡេ​ស៊ី កូរ៉េ ថៃ …»​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ពេល​នេះ​កម្ពុជា​យើង បាន​បើក​ជើងមេឃ​ហើយ​ក្នុង​នោះ​រាជរដ្ឋាភិបាល​បាន​កំពុង​តែ​គិត​ពី​ការ​ចំណាយ​របស់​យន្តហោះ​ពេល​ចុះ​ចត ទោះបីជា​រដ្ឋ​ត្រូវ​ចំណាយ​ខាត​ខ្លះ​ក្តី ។

ក្នុង​ឱកាស​នោះ​ដែរ ដើម្បី​ឲ្យ​ការ​ធ្វើ​ដំណើរ​មាន​ឲ្យ​បាន​លឿន និង​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ៖«​ពេល​នេះ​យើង​កំពុង​តែ​ពិនិត្យ​ក្នុង​ការ​ដាក់​ដំណើរការ​ឲ្យ​មាន​រថយន្ត​ភ្លើង​ល្បឿន​លឿន និង​ការ​ពង្រីក​ផ្លូវ ។ ប៉ុន្តែ​វា​មានការ​យឺត​បន្តិច តែ​អ្វី​នៅ​ចំពោះ​មុខ​ថា យើង​ត្រូវធ្វើ​អ្វី?ដើម្បី​ស្រប​តាម​ស្ថានភាព​» ។

សម្តេច​ធិ​បតី​ក៏​បាន​បន្ថែម​ថា រាជរដ្ឋាភិបាល​បាន​ដាក់​ទិស​ដៅ​ច្បាស់​ថា​នៅ​ក្នុង​ឆ្នាំ​២០២៤ និង​ឆ្នាំ​២០២៥ ត្រូវធ្វើ​យ៉ាងណា ស្វែងរក​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ច្រើន ដែល​ទិស​ដៅ​ចម្បង គឺ​ខេត្តសៀមរាប​ដែល​ខេត្ត​អាច​ទាញ​មក​ស្រុក​ខ្មែរ​ទាំងមូល ។

សម្តេច​បាន​សង្កត់ធ្ងន់​ថា ៖«​យើង​ដាក់​ទិស​ដៅ​ជាក់ស្តែង​តែ​ម្តង ការ​ធ្វើ​បាន​តិច ឬ​ច្រើន​ជា​រឿង​មួយ ព្រោះ​យើង​ទទួលស្គាល់​ថា អ្វី​ដែល​មាន និង​មិន​ទាន់​មាន ។ ហើយ​បងប្អូន​ដែល​វាយប្រហារ​ថា រឿង​សេដ្ឋកិច្ច ឬ​រឿង​អ្វី ជា​រឿង​របស់​គាត់ តែ​យើង​ត្រូវធ្វើ​ដើម្បី​ទាញ​សក្កា​នុ​ពល​បន្ថែម​ទៀត​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ