ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកប្រាក់ខែថ្មីៗ! មេការយកលើសគេ ភាគីម្ខាងទៀតមិនព្រម ផ្ទុះជម្លោះ ស្លា.ប់ម្នាក់ របួសធ្ងន់ម្នាក់

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសជាជនជាតិបង់ក្លាដេសពីរនាក់បានឈ្លោះប្រកែកគ្នារឿងចែកលុយមិនត្រូវ

រាជធានីភ្នំពេញ ៖ បុរសជាជនជាតិបង់ក្លាដេសពីរនាក់បានឈ្លោះប្រកែកគ្នារឿងចែកលុយមិនត្រូវក៏ឈានដល់​ការឈ្លោះប្រកែកគ្នា រហូតយកកាំបិតដេញចាក់គ្នាទៅវិញទៅមក បណ្ដាលឲ្យស្លាប់ម្នាក់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ ។

ហេតុការណ៍ការខាងលើនេះ​បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០២៤ ស្ថិតនៅផ្ទះជួលមួយកន្លែង ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ។

​បុរសរងគ្រោះទាំង២នាក់ដែលស្លាប់ និងរបួសធ្ងន់ខាងលើ មិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាជនជាតិបង់ក្លាដែស ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ​ជន​រង​គ្រោះទាំងពីរនាក់ ទើបតែបានបើកលុយប្រាក់ខែថ្មីៗពីកន្លែងធ្វើការរោងចក្រ រួចត្រឡប់មកបន្ទប់ជួលវិញ ក៏យកលុយនោះមកចែកគ្នា ។ ដោយភាគីម្ខាងជាមេការបានយកលើសគេ ទើបធ្វើឲ្យម្ខាងទៀតកើតទុក្ខមិនសុខចិត្តខឹងសម្បារយ៉ាងខ្លាំង មិនព្រម ក៏យកលុយនោះទៅហែកចោលរាយប៉ាយពេញ​តែផ្លូវនៅមុខផ្ទះជួល ។

តាមប្រភពដដែលបានបន្តថា លុះមួយសន្ទុះក្រោយមក អ្នកទាំងពីរបានឈ្លោះប្រកែកគ្នារួចហើយវាយប្រតាយប្រតប់គ្នា រហូតឈានដល់យកកាំបិតចុងស្រួច​ដេញចាក់គ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ភ្លាមៗនោះស្រាប់តែមានម្នាក់បានរត់គេចចេញពីក្នុងបន្ទប់ជួល ​ស្រែកអោយគេជួយ និងសំរូតចុះតាមសំយាបផ្ទះខាងមុខធ្លាក់មកខាងក្រោមហូរឈាម​ជោក ត្រូវបានប្រជាពល​រដ្ឋដែលឃើញហេតុការណ៍​បង្កការភ្ញាក់ផ្អើល និងបានទាក់ទងទៅរថយន្ត៧១១ កងពលតូច​លេខ៧០​ដឹកជនរងគ្រោះទាំង២នាក់យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃភ្លាមៗដែរ​ ប៉ុន្តែជាអកុសល​ជនរងគ្រោះ​ម្នាក់បានស្លា.ប់ ចំណែកម្នាក់ទៀតកំពុងតែសង្រ្គោះបន្ទាន់ ។

ក្រោយពេលកើតហេតុ ខាងសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ បានចុះទៅធ្វើការសួរនៅចំណុចខាងលើ រួចធ្វើការនាំខ្លួនជនជាតិបរទេសបង់ក្លាដេសចំនួន៤នាក់ដែលស្នាក់នៅបន្ទប់ជួលជិតគ្នាយកទៅប៉ុស្តិ៍នគរបាល ដើម្បី​សួរនាំបំភ្លឺ និង​ស្រាវជ្រាវរកមូលហេតុបន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ