ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ផ្សារ​ទំនើប​នៅ​ប្រទេស​ចិន​​បណ្ដ​ា​ល​ឱ្យ​ស្លា.ប់​មនុស្ស​យ៉ាង​តិច​៦​នាក់

8 ខែ មុន

ទី​ក្រុង​ប៉េកាំង៖ មាន​ហេតុ​ការណ៍​ឆេះ​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​ប្រទេស​ចិន​បណ្ដាល​ឱ្យ​ស្លាប់​ម​នុស្ស​យ៉ាង​តិច​៦​នាក់​។ ក្រៅ​ពី​នេះ មនុស្ស​៣០​នាក់​ទៀត​ត្រូវ​គេ​ជួយ​សង្គ្រោះ​ចេញ​ពី​ភ្លើង​ដែល​ឆាប​​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​​​សារ​ព័ត៌​មាន​របស់​រដ្ឋ​។ ទូរ​ទស្សន៍​ស៊ី​ស៊ី​ធីវី (CCTV) ​ផ្សាយ​ថា​មនុស្ស​៦​នាក់​បាន​ស្លាប់​ហើយ ហើយ​​ក្រុម​​ការ​ងារ​បន្ត​ស្វែង​រក​ និង​ជួយ​សង្គ្រោះ​អ្នក​បាត់​ខ្លួន​។…

ទី​ក្រុង​ប៉េកាំង៖ មាន​ហេតុ​ការណ៍​ឆេះ​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​ប្រទេស​ចិន​បណ្ដាល​ឱ្យ​ស្លាប់​ម​នុស្ស​យ៉ាង​តិច​៦​នាក់​។ ក្រៅ​ពី​នេះ មនុស្ស​៣០​នាក់​ទៀត​ត្រូវ​គេ​ជួយ​សង្គ្រោះ​ចេញ​ពី​ភ្លើង​ដែល​ឆាប​​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​​​សារ​ព័ត៌​មាន​របស់​រដ្ឋ​។ ទូរ​ទស្សន៍​ស៊ី​ស៊ី​ធីវី (CCTV) ​ផ្សាយ​ថា​មនុស្ស​៦​នាក់​បាន​ស្លាប់​ហើយ ហើយ​​ក្រុម​​ការ​ងារ​បន្ត​ស្វែង​រក​ និង​ជួយ​សង្គ្រោះ​អ្នក​បាត់​ខ្លួន​។

តាម​រយៈ​វីឌីអូ​ឃ្លីប​ដែល​ផ្សព្វ​ផ្សយ​នៅ​លើ​ទូរ​ទស្សន៍​ស៊ី​ស៊ី​ធីវី និង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ គេ​ឃើញផ្សែង​ខ្មៅ​ងងឹត​ហុយ​ចេញ​ពី​អគារ​នៅ​ទី​ក្រុង​ស៊ីកុង (Zigong)​ ខេត្ត​ស៊ីឈាន់ (Sichuan)។ គិត​ត្រឹម​ម៉ោង​៨:២០​យប់​ថ្ងៃ​ពុធ​ អគ្គិ​ភ័យ​​ត្រូវ​បាន​ពន្លត់​រួច​រាល់​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​ស៊ី​​ស៊ី​ធីវ។ ប៉ុន្តែ​អ្នក​ខ្លះ​នៅ​ជាប់​ផុង​នៅ​ក្នុង​អគារ​។ ដូច្នេះ ក្រុម​ការ​ងារ​ត្រូវ​តែ​បន្ត​ស្វែង​រក​អ្នក​ទាំង​នោះ។ ភ្លើង​ចាប់​ផ្ដើម​ឆាប​ឆេះ​នៅ​ពេល​ក្បាល​ព្រលប់​ថ្ងៃ​ពុធ​ចេញ​ពីជាន់​ក្រោម​នៃ​អគារ​កម្ពស់​១៤​ជាន់​។

តាម​រយៈ​រូប​​ដែល​គេ​​ចែក​ចាយ​ត​គ្នា​តាម​​​បណ្ដាញ​សង្គម​​​ គេ​ឃើញ​ថា​​ហ្វូង​​មនុស្ស​​ឈរ​​កក​កុញ​​នៅ​ពី​មុខ​អគារ​ដែល​ឆេះ​​ និង​​​ឃើញរថ​យន្ត​​​បាញ់​ទឹក និង​រថយន្ត​គិលាន​សង្គ្រោះ​។ ផ្នែក​សង្គ្រោះ​បន្ទាន់​នៃ​ទី​ក្រុង​ស៊ីកុង​បាន​ទទួល​ការ​ទូរ​ស័ព្ទ​ដើម្បី​​ធ្វើ​​អន្ត​រា​គមន៍​នៅ​ម៉ោង​៦:១១​​ថ្ងៃ​ពុធ​​​។ ហេតុ​នេះ ពួកគេ​ក៏​ប្រញាប់​បញ្ជូន​ភ្នាក់​ងារ​ពន្លត់​អគ្គិ​ភ័យទៅ​កន្លែង​កើត​ហេតុ​។

​អាជ្ញាធរ​​ស្នើ​សុំ​ឱ្យ​​សា​ធារណ​ជន​​​កុំ​ជឿ​ទៅ​តាម​ការ​​និយាយ​បំប៉ោង​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​​ហេតុ​ការណ៍​​​នេះ​។ ទី​ក្រុង​ស៊ីកុង​ស្ថិត​នៅ​ចម្ងាយ​១៩០០​គីឡូម៉ែត្រ​ពី​ទី​ក្រុង​ប៉េកាំង​ និង​មាន​មនុស្ស​រស់​នៅ​ជិត​២​លាន​ ៥​សែន​នាក់​។ សូម​រំលឹក​ថា​កាល​ពី​ខែ​មករា ឆ្នាំ​២០២៤​ ធ្លាប់​មាន​ករណី​ភ្លើង​ឆេះ​​ហាង​លក់​ទំនិញនៅ​ទី​ក្រុង​ស៊ីន​យូ (Xinyu)​បណ្ដាល​ឱ្យ​​ស្លាប់​មនុស្ស​រាប់​សិប​នាក់​។ ទី​ភ្នាក់​ងារ​ព័ត៌​មានស៊ីន​ហួរ​ផ្សាយ​ថា​ភ្លើង​ឆេះ​នៅ​ពេល​នោះ​ដោយ​​សារ​​​បុគ្គលិក​​​បម្រើ​ការ​នៅ​​ក្នុង​ហាង​ដុត​ភ្លើង​នៅ​ជាន់​ខាង​ក្រោម​។

កាល​នោះ ប្រធានា​ធិបតី​ចិន លោក​ស៊ី​ជីន​ពីង​ ចាត់​ទុក​ថា​នេះ​ជា​មេរៀន​ដ៏​ជូរ​ចត់​ដែល​ប្រទេស​ចិន​ត្រូវ​ចង​ចាំ​ទុក​ដើម្បី​ជៀស​វាង​មិន​ឱ្យ​មាន​សោក​នាដ​កម្ម​បែប​នេះ​​កើត​ឡើង​ជា​ថ្មី​ម្ដង​ទៀត​។ កាល​ពី​ខែ​មករា​ ឆ្នាំ​២០២៤​ដដែល​​​ក៏​​មាន​ភ្លើង​ឆេះ​អគារ​មួយ​ទៀត​សម្លាប់​មនុស្ស​យ៉ាង​តិច​១៥​នាក់​។ កាល​ពី​មុននោះ​​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក៏​មាន​ហេតុ​ការណ៍​ឆេះ​អគារ​នៅ​សាលា​រៀន​នៃ​ខេត្ត​ហឺណាន (Henan) បណ្ដាល​ឱ្យ​ស្លាប់​សិស្ស​សាលា​តូច​ៗ​​​១៣​នាក់​ដែល​កំពុង​គេង​លក់​នៅ​ក្នុង​អន្តេ​វាសិក​ដ្ឋាន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ