ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សវិទ្យាល័យជប៉ុនជាង១០នាក់ ចូលសង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយពីញ៉ាំអាហារដែលមានរសជាតិហឹរខ្លាំង

1 ឆ្នាំ មុន

(ជប៉ុន)៖ ប៉ូលីសទីក្រុងតូក្យូ នៅថ្ងៃទី១៧ ខែកក្កដា បានបញ្ជាក់ថា សិស្ស១៤នាក់នៃវិទ្យាល័យ Tokyo Metropolitan Rokugo Technical…

(ជប៉ុន)៖ ប៉ូលីសទីក្រុងតូក្យូ នៅថ្ងៃទី១៧ ខែកក្កដា បានបញ្ជាក់ថា សិស្ស១៤នាក់នៃវិទ្យាល័យ Tokyo Metropolitan Rokugo Technical High School ទីក្រុងតូក្យូ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីទទួលទានចំនិតដំឡូងដែលមានរសជាតិហឹរ។

ឧបទ្ទវហេតុនេះបានកើតឡើងកាលពីរសៀលម្សិលមិញ នៅពេលដែលសិស្សជាច្រើននាក់បង្ហាញសញ្ញាចង្អោរ និងឈឺចុកចាប់ជុំវិញមាត់ បង្ខំឱ្យពួកគេអំពាវនាវរកជំនួយពីប៉ូលីសក្នុងតំបន់ និងកងកម្លាំងសង្គ្រោះ។

យោងតាមព័ត៌មានពីប៉ូលីសទីក្រុងតូក្យូ នៅម៉ោងប្រហែល ១រសៀលម្សិលមិញ (ថ្ងៃទី១៦ ខែកក្កដា ម៉ោងក្នុងតំបន់) សិស្សជាច្រើននៅវិទ្យាល័យមួយក្នុងទីក្រុងតូក្យូបានជូនដំណឹងដល់ប៉ូលីសក្នុងតំបន់ ពីអាការៈមានអារម្មណ៍មិនស្រួលខ្លួនបន្ទាប់ពីទទួលទានអាហារដែលមានរសជាតិហឹរខ្លាំង។ ភ្លាមៗនោះ សិស្សានុសិស្សចំនួន ១៤ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះមានសិស្សស្រីចំនួន ១៣ នាក់ និងសិស្សប្រុសចំនួន ១ នាក់ ។

ប៉ូលិសក្រុងតូក្យូបានបញ្ជាក់ថា កញ្ចប់ចំនិតដំឡូងនេះ ត្រូវបានសិស្សប្រុសម្នាក់នាំយកមកថ្នាក់រៀន និងចែកចាយដល់មនុស្សប្រហែល ៣០នាក់ផ្សេងទៀត។ នេះជាផលិតផលមួយរបស់ក្រុមហ៊ុន Isoyama ដែលមានលក់នៅលើទីផ្សារប្រទេសជប៉ុន។ ការវេចខ្ចប់ផលិតផលបានបញ្ជាក់យ៉ាងច្បាស់ថា «សម្រាប់តែមនុស្សធំ» ស្របពេលដែលគេហទំព័ររបស់ក្រុមហ៊ុនក៏បានណែនាំដល់អតិថិជនឱ្យមានការប្រុងប្រយ័ត្ននៅពេលទទួលទានផងដែរ៕ ប្រភព​៖ mainichi.jp

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ