ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ ករណីឆក់​កាបូបស្ពាយ​បុគ្គលិក​ទូរទស្សន៍​ហង្ស​មាស

11 ខែ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​ទទួល​បាន​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា…

រាជធានី​ភ្នំពេញ ៖ ដោយ​ទទួល​បាន​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​លោក​ឧត្តមសេនីយ៍ទោ លី ប៊ុ​ន​អេ​ង ស្នងការ​រង ទទួល​ដឹកនាំ​ការិយាល័យ នៅ​ថ្ងៃ​ទី​១៤ និង​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ចំនួន​០៣​នាក់ ពាក់ព័ន្ធ​ឆក់​យក​កាបូបស្ពាយ​បុគ្គលិក​ទូរទស្សន៍​ហង្ស​មាស ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្សារ​ស៊ី​ធី​ម៉​ល ផ្លូវ​លេខ​២១៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា កាលពី​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២៤ ។

លោក​វរសេនីយ៍ឯក ម៉​ម សា​វន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បានឱ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​០៣​នាក់ ឃាត់ខ្លួន​រួម​មាន ៖
១-​ឈ្មោះ សួ​ស សុវណ្ណ​វិ​រៈ ភេទ ប្រុស ជនជាតិ ខ្មែរ ។
២-​ឈ្មោះ គឿ​ង សុ​ជាតិ ភេទ ប្រុស ជនជាតិ ខ្មែរ ។
៣-​ឈ្មោះ ផាត់ យូ​សែ​ប ហៅ យ៉េ​ប ភេទ ប្រុស ជនជាតិ ខ្មែរ ។

វត្ថុ​តាង​ចាប់​យក ៖ ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច សេរី​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ ភ្នំពេញ 1IL-2091 ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០២៤ ពាក់​ស្លាក​លេខ​ភ្នំពេញ 1KQ-4171 ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1JP-0561 មួក​សុវត្ថិភាព ចំនួន​០១, អាវដៃវែង ពណ៌​ខ្មៅ ចំនួន​០១, កាបូបស្ពាយ ពណ៌​ខ្មៅ ចំនួន​០១ (​ជា​របស់​ជន​រង​គ្រោះ​), កុំព្យូទ័រ​ឡេ​ប​ថប់​ម៉ាក ASUS ពណ៌​ប្រផេះ ចំនួន​០១​គ្រឿង (​ជា​របស់​ជន​រង​គ្រោះ​) ។

សម្ភារ​បាត់បង់ ៖ កាបូបស្ពាយ ពណ៌​ខ្មៅ ចំនួន​០១, កុំព្យូទ័រ​ឡេ​ប​ថប់ ម៉ាក ASUS ពណ៌​ប្រផេះ ចំនួន​០១​គ្រឿង​, ប្រអប់​ដាក់​ឯកសារ​មួយ​ចំនួន​, កាបូប​ប្រាក់​ចំនួន​០១, អត្តសញ្ញាណ​បណ្ណ​, កាត​ធនាគារ​, កាត ប​.​ស​.​ស និង​កាត​បុគ្គលិក​ទូរទស្សន៍​ហង្ស​មាស ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ កម្លាំង​ជំនាញ​ការិយាល័យ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ