ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​កម្ពុជា​ អាច​ផលិត​ឧបករណ៍​វាស់​ជាតិ​ស្ករ

1 ខែ មុន
  • ភ្នំពេញ

កម្មករ​កម្ពុជា កំពុង​ផលិត​ឧបករណ៍​វាស់​ជាតិ​ស្ករ និង​គ្រឿង​បង្គុំ​អេ​ឡិច​ត្រូ​និក​មួយ​ចំនួន ។ នេះ​បើ​តាម​ការ​ចែករំលែក​ដោយ​លោក ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី និង​អនុប្រធាន​ទី​១

កម្មករ​កម្ពុជា កំពុង​ផលិត​ឧបករណ៍​វាស់​ជាតិ​ស្ករ និង​គ្រឿង​បង្គុំ​អេ​ឡិច​ត្រូ​និក​មួយ​ចំនួន ។ នេះ​បើ​តាម​ការ​ចែករំលែក​ដោយ​លោក ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី និង​អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ ។

លោក​បាន​ចែករំលែក​ទៀត​ថា ក្រៅពី​ឧបករណ៍​វាស់​ជាតិ​ស្ករ កម្មករ​ក្រុមហ៊ុន មី​នេ​បៀ​មី​ត្សូ​មី​(MinebeaMitsumi) គឺ​កំពុង​ផលិត​ម៉ូ​ទ័​រ​ខ្នាត​តូច ម៉ូ​ទ័​រ​កង្ហារ គ្រាប់​ទម្ររ​ង្វិ​ល គ្រឿង​បំណែក​ដោយ​ម៉ាស៊ីន ឧបករណ៍​អុ​ប​ទិច​សម្រាប់​ទូរស័ព្ទ​ទំនើប ប៊ិក​អេ​ឡិច​ត្រូ​និក ឧបករណ៍​រំ​ញ័រ​សម្រាប់​ហ្គេ​ម​កុំព្យូទ័រ បង្គុំ​សៀគ្វី​អេ​ឡិច​ត្រូ​និក ផ្ទាំង​បញ្ចេញ​ពន្លឺ LED ឧបករណ៍​រង្វាស់ និង​ប្រព័ន្ធ​អំ​ពូ​ល​ភ្លើង​សាធារណៈ​ឆ្លាត​វៃ​ជាដើម​។

លោក​បាន​ចែករំលែក​បែប​នេះ ក្រោយ​ពេល​ដែល​បាន​ជួប​ជាមួយនឹង​គណៈប្រតិភូ​ក្រុមហ៊ុន មី​នេ​បៀ​មី​ត្សូ​មី ដើម្បី​ពិភាក្សា​ផ្ដល់​កិច្ច​សម្របសម្រួល​លើ​គម្រោង​ពង្រីក​អាជីវកម្ម​របស់​ក្រុមហ៊ុន​ក្នុង​ខេត្តពោធិ៍សាត់ ។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ