ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​អង្គរ​លើក​ក្រោយ​កាន់តែ​ប្លែក និង​ស្រស់​ស្អាត

1 ខែ មុន
  • សៀមរាប

អ្នក​ដែល​មានឱកាស​ធ្វើ​ដំណើរ​ទៅ​សៀមរាប ហើយ​ចូល​ដើរ​លេង​នៅ​អង្គរ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដឹង​តែ​ប្លែក និង​កាន់តែ​ស្រស់​ស្អាត ដោយសារ​អាជ្ញាធរ​ជាតិ​អប្សរា

អ្នក​ដែល​មានឱកាស​ធ្វើ​ដំណើរ​ទៅ​សៀមរាប ហើយ​ចូល​ដើរ​លេង​នៅ​អង្គរ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដឹង​តែ​ប្លែក និង​កាន់តែ​ស្រស់​ស្អាត ដោយសារ​អាជ្ញាធរ​ជាតិ​អប្សរា ដក​ទំនប់​ការពារ​ចេញពី​ការដ្ឋាន​របស់​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​ហើយ ។

អាជ្ញាធរ​ជាតិ​អប្សរា បាន​អះអាង​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៤ ថា ក្រុម​អ្នកជំនាញ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចាប់ផ្ដើម​ដក​ទំនប់​ការពារ ដែល​ទប់​ធ្វើ​ជា​ទំនប់​ទឹក ក្នុងអំឡុងពេល​ជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​នោះ ចេញ​វិញ​ហើយ ដើម្បី​គ្រប់គ្រង​លំហូរ​ទឹក ឱ្យ​មាន​សភាព​ដូច​ដើម​ឡើង​វិញ​។

ប្រភព​ដដែល បាន​អះអាង​ថា ការ​ដក​ទំនប់​ការពារ ដែល​ទប់​ធ្វើ​ជា​ទំនប់​ទឹក​បណ្ដោះអាសន្ន​នេះ បន្ទាប់​ពី​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត បាន​ជួសជុល​រួចរាល់​ជា​ស្ថាពរ​។

អ្នកស្រី អួន ស៊ី​ណា​ង មន្ត្រី​បច្ចេកទេស និង​ជា​អ្នក​ទទួល​បន្ទុក​ដក​ទំនប់​ការពារ មាន​ប្រសាសន៍​ថា គម្រោង​ជួសជុល​ស្ពាន​ហាន​ខាងលិច​ប្រាសាទអង្គរវត្ត បាន​បញ្ចប់​កាលពី​ចុងឆ្នាំ​២០២៣ ហើយ​ការ ងារ​ដែល​នៅ​សេសសល់ គឺ​ការ​ដក​ទំនប់​ការពារ​ដែល​ទប់ទឹក​មិន​ឱ្យ​ចូល​ការដ្ឋាន​កាល​ណោះ​ចេញ​វិញ​។

ទំនប់​ដី ដែល​ធ្វើ​ការពារ​ទឹក​បណ្ដោះអាសន្ន ក្នុង​ពេល​ជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​នោះ មាន​បណ្តោយ​ប្រវែង​២៣០​ម៉ែត្រ ទទឹង​៤​ម៉ែត្រ​កន្លះ និង​កម្ពស់​២​ម៉ែត្រ​កន្លះ​។

ការ​ដក​ទំនប់​ការពារ​នេះ មិន​ត្រឹមតែ​បើក​លំហូរ​ទឹក ឱ្យ​មាន​សភាព​ដូច​ដើម​វិញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​បង្កើន​ភាព​ស្រស់ស្រាយ សោភ័ណ​ភាព​របស់​ស្ពាន ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​អាច​អង្គុយ​មើល​ពី​ច្រាំង​ក​សិន្ធុ ឃើញ​ពី​ភាពរឹងមាំ​នៃ​រចនាសម្ព័ន្ធ​ស្ពាន ដែល​ទើបតែ​ជួសជុល​រួច មាន​ភាពរឹងមាំ​ផង​ដែរ​។

អ្នកស្រី អួន ស៊ី​ណា​ង ឱ្យ​ដឹង​ទៀត​ថា ការ​ដក​ទំនប់​ការពារ​ចេញពី​របាំង​ស្ពាន​ហាល​នេះ គឺ​មានការ​ពិបាក​ខ្លាំង ដោយ​ត្រូវ​ប្រើ​បច្ចេកទេស​ជ្រមុជ​ទឹក កាយ​យក​អាចម៍ដី និង​លើក​ចេញពី​ក្នុង​ទឹក​មក​ច្រក​ក្នុង​កា​រ៉ុ​ង រួច​ដាក់​លើ​ក្បូន ហើយ​ត្រូវ​ទាញ​ក្បូន​ជញ្ជូន​មក​រក្សា​ទុក​នៅ​លើគោក​ជាដើម​៕

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ