ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការពារ​ជាតិ ចុះ​ត្រួតពិនិត្យ​កម្លាំង​ស្វែង​រក​​ឧទ្ធម្ភាគចក្រ​ដែល​ធ្លាក់

3 ខែ មុន
  • ភ្នំពេញ

នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ចុះ​ត្រួតពិនិត្យ​កងកម្លាំង​ស្វែងរក​ឧ​ទ្ធ​ម្ភា​គ​ច្រក​ដោយ​ផ្ទាល់ កាលពី​

នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ចុះ​ត្រួតពិនិត្យ​កងកម្លាំង​ស្វែងរក​ឧ​ទ្ធ​ម្ភា​គ​ច្រក​ដោយ​ផ្ទាល់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៤ ក្រោយ​ពេល​ដែល​ប្រតិបត្តិការ​រុករក​នៅ​មិន​ទាន់​មាន​ដំណឹង ។

នាយ​ឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​អះអាង​ថា នាយ​ឧត្តមសេនីយ៍ ទៀ សីហា បាន​អញ្ជើញ​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​តំបន់​ប្រតិបត្តិការ​រុករក​ឧទ្ធម្ភាគចក្រ ដែល​បាន​បាត់​ការ​ទាក់ទង​នៅ​តំបន់​ជួរ​ភ្នំក្រវាញ ពេល​កំពុង​ហ្វឹកហ្វឺន​។

លោក​បាន​បញ្ជាក់​ថា នេះ​ជា​ថ្ងៃ​ទី​៥ ហើយ សម្រាប់​ប្រតិបត្តិការ​ស្វែងរក​ឧទ្ធម្ភាគចក្រ ដែល​បាន​បាត់​ដំណឹង តាំងពី​ល្ងាច​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៤ ខណៈ​កម្លាំង​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ កំពុង​បន្ត​បេសកកម្ម​យ៉ាង​សកម្ម ទោះបីជា​អាកាសធាតុ​តំបន់​នោះ កំពុង​បង្ក​ការ​លំបាក​យ៉ាងណា​ក៏​ដោយ​។

ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង ដែល​ធ្លាក់​នេះ គឺ​ប្រភេទ Z-9 ផលិត​នៅ​ប្រទេស​ចិន ហើយ​នេះ​គឺជា​លើក​ទី​២ ដែល​ឧ​ទ្ធ​ម្ភា​ចក្រ​ប្រភេទ​នេះ បាន​ជួប​ឧបត្តិហេតុ​ធ្លាក់​បែប​នេះ ។ នៅ​លើ​ឧទ្ធម្ភាគចក្រ​ដែល​ធ្លាក់​នេះ ត្រូវ​បាន​គេ​ជឿជាក់​ថា មាន​មនុស្ស​២​នាក់ ហើយ​ហោះហើរ​ក្រោម​កម្មវិធី​ហ្វឹកហ្វឺន ។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ