ករណីបង្ហោះផ្សាយថា ខេត្តចំនួនបួន កាត់ឲ្យប្រទេសជិតខាង គឺជាព័ត៌មានក្លែងក្លាយទេ
រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ហៅកាត់ (គ.ស.ព.ស) នៅថ្ងៃទី១៧ ខែកក្កដានេះ បានបង្ហាញថា…
រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ហៅកាត់ (គ.ស.ព.ស) នៅថ្ងៃទី១៧ ខែកក្កដានេះ បានបង្ហាញថា…
រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ហៅកាត់ (គ.ស.ព.ស) នៅថ្ងៃទី១៧ ខែកក្កដានេះ បានបង្ហាញថា ករណីបង្ហោះផ្សាយថា ខេត្តចំនួនបួន មានខេត្តមណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ និងរតនគិរី ត្រូវបានកាត់ទៅឱ្យប្រទេសជិតខាង គឺជាព័ត៌មានក្លែងក្លាយ ។
លេខាធិការដ្ឋាន គ.ស.ព.ស លើកឡើងថា ប្រទេសកម្ពុជាការពារ និងថែរក្សាបាន នូវឯករាជ្យភាព អធិបតេយ្យភាព និងបូរណៈភាពទឹកដីរបស់ខ្លួនយ៉ាងពេញលេញ គឺមិនមានអ្វីដូចការឃោសនាអកុសល ដែលគេបានធ្វើឡើងដោយចេតនាទុច្ចរិត ក្នុងគោលបំណងញុះញង់ បង្កចលាចល បំពុលសង្គមនោះឡើយ ។
លេខាធិការដ្ឋាន គ.ស.ព.ស បញ្ជាក់ថា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ កុំមានការយល់ច្រឡំ និងសូមឈប់បន្តចែកចាយនូវព័ត៌មានក្លែងក្លាយនេះទៀត ៕
ចែករំលែកព័តមាននេះ