ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដេញ​ចិន​ម្នាក់​ដែល​ត្រូវ​តុលាការ​សិង្ហ​បូ​រី ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទ​សម្អាត​ប្រាក់​ចេញពី​​កម្ពុជា

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ធ្វើការ​បណ្ដេញ​ជនជាតិ​ចិន​ម្នាក់​ដែល​ត្រូវ​បាន​តុលាការ​ប្រទេស​សឹ​ង្ហ​បូ​រី​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទ​សម្អាត​ប្រាក់​ពី​ព្រះរាជាណាចក្រ​កម្ពុជា ។ យោង​តាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​១៧ កក្កដា ថា កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ធ្វើការ​បណ្ដេញ​ជនជាតិ​ចិន​ម្នាក់​ដែល​ត្រូវ​បាន​តុលាការ​ប្រទេស​សឹ​ង្ហ​បូ​រី​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទ​សម្អាត​ប្រាក់​ពី​ព្រះរាជាណាចក្រ​កម្ពុជា ។

យោង​តាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​១៧ កក្កដា ថា កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​កម្ពុជា​បាន​ធ្វើការ​ស្រាវជ្រាវ បន្ទាប់​ពី​បាន​ទទួល​ដំណឹង​អំពី​ជនជាតិ​ចិន​ម្នាក់ ដែល​ត្រូវ​បាន​តុលាការ​ប្រទេស​សឹ​ង្ហ​បូ​រី​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទ​សម្អាត​ប្រាក់ និង​បាន​ចូល​មក​ប្រទេស​កម្ពុជា ។

ប្រភព​បន្ត​ថា ដោយ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ជា​សមាជិក​នៃ​អង្គការ​ឃ្លាំមើល​ការ​លាង​លុយ និង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ហៅ​កាត់​ថា FATF ផង​ដែរ​នោះ និង​ក្រោយ​ពី​បាន​ទទួល​ដំណឹង​ពាក់ព័ន្ធ​ជាមួយ​ជនជាតិ​ចិន​ម្នាក់​ដែល​មានការ​ពាក់ព័ន្ធ​នឹង​បទ​លើ្ម​ស​សម្អាត​ប្រាក់ បាន​ចូល​មក​ក្នុង​ទឺ​ក​ដី​ប្រទេស​កម្ពុជា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​មក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ធ្វើការ​ស្រាវជ្រាវ ស្វែងរក​ជនជាតិ​ចិន​នោះ​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​អនុវត្ត​នីតិវិធី​ធ្វើការ​បណ្ដេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ។

ជា​លទ្ធផល បន្ទាប់​ពី​ទទួល​បានការ​ណែនាំ​ពី​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រួច​មក នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត ស្វែងរក​រួច​មក បាន​ឃាត់ខ្លួន​ជនជាតិ​ចិ​ខាងលើ​ដែល​មាន ឈ្មោះ ZHANG RUIJIN ភេទ​ប្រុស ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​ប្រទេស Saint Kitts and Nenis ដែល​ត្រូវ​បាន​តុលាការ​ប្រទេស​សឹ​ង្ហ​បូ​រី ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទ​សម្អាត​ប្រាក់​។

សូម​បញ្ជាក់​ថា ជនជាតិ​ចិន​ខាង​បាន​ចូល​មក​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៤ ហើយ​ក៏​ត្រូវ​បាន​ស្វែងរក​ឃាត់ខ្លួន​បាន ដោយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ព្រមទាំង​បាន​រៀបចំ​នីតិ​វី​ធី រួច​ក៏​បាន​ធ្វើការ​បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ