ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រួតពិនិត្យតែលុយ គឺចប់! ឈ្មួញសម្រុកដឹកជញ្ជូន​បន្លែផ្លែឈើគ្រប់ប្រភេទចេញពី​វៀតណាមចូល​មកស្រុកខ្មែរ ដូចគេហែកឋិន នៅស្រុកស្វាយជ្រំ

1 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ក្នុងភូមិ​ក្រសាំង​ជ្រំ ឃុំ​គ្រួស បានលើកឡើងថា មានក្រុមឈ្មួញសម្រុក

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ក្នុងភូមិ​ក្រសាំង​ជ្រំ ឃុំ​គ្រួស បានលើកឡើងថា មានក្រុមឈ្មួញសម្រុក ដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាម ដូចគេហែកឋិន ដោយគ្មានសមត្ថកិច្ចជំនាញណាមកពិនិត្យពីសុវត្ថិភាពបន្លែផ្លើឈើ ទាំងនេះទេ មហាជនមានការព្រួយបារម្ភខ្លាចប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ហើយកន្លងមកលោកស្នងការនៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងលោកឧត្តមសេនីយ៍ពេជ្រ វីរៈ ធ្លាប់បានចេញបទបញ្ជា​លោកវរៈសេនីយ៍ទោ យ៉ន សុផល ប្រធានវរៈការពារព្រំដែនជើងគោក​លេខ៦០៩ បិទចក្ររបៀងប៉ុស្តិ៍ក្រសាំងជ្រំមិនអនុញ្ញាត​ឲ្យឈ្មួញនាំបន្លែផ្លែឈើ តាមច្រករបៀងនេះទេ។

ប្រជាពលរដ្ឋលើកឡើងនេះកើតឡើងនៅព្រឹកថ្ងៃទី១៦ កក្កដា ឆ្នាំ​២០២៤ នៅភូមិក្រសាំងជ្រំ ឃុំក្រួសស្រុកស្វាយជ្រំ ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា បន្លែផ្លែឈើដែលឈ្មួញនាំចូលពីប្រទេសវៀតណាមរួមមាន ខ្ទឹមបារាំង ស្ពៃក្តោប ។រីឯផ្លែឈើ រួមមានផ្លែ ស្រកានាគ ខ្នុរ សាវម៉ាវ ធុរេ​ន សង្ស័យមានផ្ទុកសារធាតុគីមី ប៉ះពាល់សុខភាពអ្នកបរិភោគ ដោយសារតែគ្មានមន្ត្រីជំនាញ មកពិនិត្យគុណភាពឡើយ ។ ឃើញតែ​ហៅ​ឡាន​ឈប់ ហើយទទួលលុយរួចចប់ មិនដឹងប៉ុន្មានទេ ។ ហើយក៏មាននាំ​គ្រឿង​កំប៉ុង​គ្រប់មុខ ដូចជា ដំណាប់ផ្លែឈើ មៀន សាវម៉ៅ គូលេន។ល។ សង្ស័យមានផ្ទុកសារធាតុគីមី ប៉ះពាល់សុខភាពអ្នកបរិភោគ និងជាទំនិញគេចពន្ធខុសច្បាប់។

រីឯ​លោក​នាយ​ប៉ុស្តិ៍​នគរបាល​ការពារព្រំដែន​ច្រករបៀងក្រសាំង​ជ្រំ ឃុបឃិតគ្នាបើកដៃឲ្យ​ឈ្មួញនាំចូលដោយសេរី មិនស្តាប់តាមបទបញ្ជាររបស់លោកស្នងការនៃស្នងការដ្ឋាននគបាលខេត្តឡើយ នេះគឺគិតតែរឿងផលប្រយោជន៍។

ទាក់ទិនករណីនេះដែរ ឈ្មួញអ្នកដឹកផ្លែឈើម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា រថយន្តដឹកផ្លែឈើ ម៉ាកទួរីស១គ្រឿង នគបាលវរៈការពារព្រំដែនប៉ុស្តិ៍ក្រសាំងជ្រំ យក៣ម៉ឺនរៀល ចៃគយសាខាខេត្តស្វាយរៀងយក៦ម៉ឺនរៀល ចៃ​គយចលត្រ័ យក៦ម៉ឺនរៀល ។ បើរថយន្តចំណុះ១៥តោន ចៃគយ​សាខាខេត្តយកតម្លៃ១០ម៉ឺនរៀល ចៃគយចល័តយក១០ម៉ឺនរៀល គឺរាប់ក្បាលរថយន្តយកតែម្តង( បានឈ្មួញហៅថាចៃគយ ដោយពួកគេ​ស្លៀកពាក់ស៊ីវិល គ្មានពាក់ឯកសណ្ឋានទេ ចងអង្រឹងក្រោមដើមឈើ​អង្គុយកាក់រថយន្ត និងម៉ូតូ រ៉ឺម៉កយកលុយដោយគ្មានវិក្កយបត្រទេ ពេលមានអ្នកសារព័ត៌មានចុះទៅនាំគ្នាគេចខ្លួនចូលពួននៅផ្ទះអ្នកស្រុក)។

មហាជនបានសំណូមពរ ដល់លោកស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមេត្តារឹតបន្តឹង មិនគួរ បណ្ដែតបណ្ដោយ ឲ្យលោក នាយប៉ុស្តិ៍នគរបាលច្រករបៀងក្រសាំងជ្រំ និងជនស៊ីវិលមិនមែនជាបុគ្គលិកស្ថាប័នរដ្ឋ មកដាក់កុងត្រូលជជុះជាច្រើនកន្លែងអង្គុយចាំយកលុយ យ៉ាងសុខស្រួលបំផុត ធ្វេីឲ្យប៉ះពាល់កិត្តិយសស្ថាបន័រដ្ឋយ៉ាងខ្លាំង។

តាម​ការបញ្ជាក់​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ពេលយប់វេលា​រំលង​អាធ្រា​ត្រ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន ទំនិញ​គេច​ពន្ធមាន​ទាំង​បារី និង​ស្ករស​ផងដែរ ចេញ​ទៅ​ស្រុក​យួន តាម​ច្រករបៀង​ក្រសាំង​ជ្រំ យ៉ាង​ពេញបន្ទុក សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​នេះ ជា​អ្នកបេីកភ្លើង​ខៀវ​បាន​ជា​ពួក​ឈ្មួញ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំ​ពេីចិត្ត ដោយគ្រាន់តែបង់ប្រាក់តាមផ្លូវ ។

ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺពីលោក វរៈសេនីយ៍ យ៉ន សុផល ប្រធានវរៈការពារព្រំ​ដែន​គោកលេខ៦០៩​បានទេ រហូតមកដល់ថ្ងៃទី១៧ កក្កដានេះ។ ទាកទិនករណីប្រជាពលរដ្ឋលើកឡើងនេះដែរមិនអាចរកការបំភ្លឺពីលោកប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀងបានទេ ដោយទូរសព្ទ័ មិនចូល(០១២ ៧៥១ ៦១១ ) ​។​

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ