ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វា.យមនុស្សស្រី ហើយរត់គេចត្រូវពលរដ្ឋនាំគ្នាដេញចាប់បាន

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ហិ​.​ង្សា​វា​.​យ​គប់​ដុំ​ថ្ម​ទៅ​លើ​នារី​ម្នាក់ បណ្ដាល​អោយ​រង​របួស​តិចតួច ដោយ​អត់​មូលហេតុ ហើយ​ព្យាយាម​រត់គេច ក៏​ត្រូវ​បងប្អូន​ជន​រង​គ្រោះ​ដេញ​តាម​ចាប់​បាន​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង ហើយ​យក​ទៅ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើការ​ណែនាំ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៤…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ហិ​.​ង្សា​វា​.​យ​គប់​ដុំ​ថ្ម​ទៅ​លើ​នារី​ម្នាក់ បណ្ដាល​អោយ​រង​របួស​តិចតួច ដោយ​អត់​មូលហេតុ ហើយ​ព្យាយាម​រត់គេច ក៏​ត្រូវ​បងប្អូន​ជន​រង​គ្រោះ​ដេញ​តាម​ចាប់​បាន​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង ហើយ​យក​ទៅ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើការ​ណែនាំ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៤ ខែកក្កដា​នេះ នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

តាម​សម្តី​របស់​សាច់ញាតិ​នៃ​ស្ត្រី​រង​គ្រោះ បើ​ដឹង​ថា មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​កំពុង​អង្គុយ​លេង​ជិត​ប្រឡាយ​ស្ទឹង​មាន​ជ័យ ហើយ​ក៏​ស្រាប់តែ​ពេល​នោះ បុរស​ជន​បង្ក​មិនដឹង​ខឹងសម្បារ​រឿង​អី​ទេ ព្រោះថា ពួក​គេ​សុទ្ធតែ​ជា​អ្នក​ស្គាល់គ្នា ហើយ​បុរស​រូប​នោះ​បាន​ដើរមក​សំដៅលើ​ស្ត្រី​រង​គ្រោះ ដែល​កំពុង​អង្គុយ​លេង​ជិត​ប្រឡាយ​ទឹក​ស្អុយ​ក៏​បាន​ប្រើ​ហិ​.​ង្សា​យកដៃ​វ៉ៃ ហើយ​យក​ដុំ​ថ្ម​គ​.​ប់ បណ្ដាល​ឲ្យ​ស្ត្រី​រង​គ្រោះ​រង​របួស​ជើង​តិចតួច ។

ហើយ​បន្ទាប់​មក​បុរស​ជន​បង្ក​បាន​រត់គេច​មក​ដល់​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ត្រូវ​បាន​សាច់ញាតិ​ជន​រង​គ្រោះ​ប្រជាពលរដ្ឋ​ដេញចាប់​បាន​បក្ខពួក​ម្នាក់​មួយ​ដៃ​មួយ​ជើង រួច​ហើយ​ក៏​បាន​នាំ​បុរស​ខាងលើ​នឹង​ត្រូវ​ប្រគល់​ឲ្យ​ឪពុក​ម្ដាយ​របស់​ជន​បង្ក ដើម្បី​ធ្វើការ​អប់រំ​ណែនាំ​ឲ្យ​ជន​បង្ក​ឈប់​ធ្វើ​ទ​ង្វើ​បែប​នេះ​ជា​បន្ត​ទៀត រួច​ហើយ​ក៏​បំបែក​ផ្លូវ​គ្នា​អស់​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ