ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ពលរដ្ឋ​ទិញ​ដី​ឡូត៍​​​បាន​ចោទ​ក្រុមហ៊ុន​សម្បត្តិ​រតនៈ​វិសាល​មិន​គោរព​កិច្ចសន្យា

1 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ចំនួន​៣៨​គ្រួសារ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ទៀត​អះអាង​ថា បាន​រង​គ្រោះ​ដោយសារ​ទិញ​ដី​ឡូត៍​ពី​ក្រុមហ៊ុន​សម្បត្តិ​រតនៈ​វិសាល ស្ថិត​នៅ​ភូមិ​ព្រៃ​ពួច ឃុំ​ព្រៃ​បាក់ ស្រុក​រលាប្អៀរ​ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ដោយនៅ​មិន​បាន​ទទួល​ប្លង់​រឹង​នៅឡើយ ។ ពួក​គាត់​បាន​ជួបជុំ​គ្នា…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ចំនួន​៣៨​គ្រួសារ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ទៀត​អះអាង​ថា បាន​រង​គ្រោះ​ដោយសារ​ទិញ​ដី​ឡូត៍​ពី​ក្រុមហ៊ុន​សម្បត្តិ​រតនៈ​វិសាល ស្ថិត​នៅ​ភូមិ​ព្រៃ​ពួច ឃុំ​ព្រៃ​បាក់ ស្រុក​រលាប្អៀរ​ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ដោយនៅ​មិន​បាន​ទទួល​ប្លង់​រឹង​នៅឡើយ ។ ពួក​គាត់​បាន​ជួបជុំ​គ្នា និង​ធ្វើការ​សំណូមពរ​បែប​នេះ កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៤ ស្ថិត​នៅ​មុខ​ក្រុមហ៊ុន​រតនៈ​វិសាល ។

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​លើក​ឡើង​ថា ពួក​គាត់​បាន​មក​ទិញ​ដី​ឡូត៍​ពី​ម្ចាស់​ក្រុមហ៊ុន​រតនៈ​វិសាល ដែល​មាន​ម្ចាស់​ឈ្មោះ​ជុង ហៃ​យ៉េន ជា​ច្រើន​ឆ្នាំ​មក​ហើយ​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​នៅ​មិន​ទាន់​បាន​កាត់​ប្លង់​រឹង​ឲ្យ​គាត់​នៅឡើយ ទោះបី​មាន​កិច្ចសន្យា​នៅ​មុខ​អាជ្ញាធរ​ឃុំ​ជ្រៃ​បាក់ កាលពី​ថ្ងៃ​ទី​៣០ មិថុនា ឆ្នាំ ២០២៣​យ៉ាងណា​ក្តី ។ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​ប្រមុខ​រាជរដ្ឋាភិបាល​សូម​មេត្តា​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពួក​គាត​ផង ។

ដោយឡែក លោក ជុង ហៃ​យ៉េន ដែល​ជា​ប្រធាន​ក្រុមហ៊ុន​សម្បត្តិ​រតនៈ​វិសាល បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ថា គាត់​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​គ្នា​នៅ​សាលាឃុំ​សាលាស្រុក​រួច​ហើយ តែ​ពួ​ល​គាត់​មិន​ស្ដាប់​នៅ​តែ​ហៅ​អ្នក​សារព័ត៌មាន​មក​សម្ភាសន៍​ធ្វើ​ព័ត៌មាន​ទៀត​ដល់​អីចឹង​ពួក​គាត់​ជា​អ្នក​ខុស ។
រឿង​នេះ​មាន អ្នកខ្លះ​បង់លុយ​គ្រប់ អ្នកខ្លះ​បង់លុយ​មិន​គ្រប់ តែ​គាត់​មិន​ពិន័យ​តាម​កិច្ចសន្យា​នោះ​ទេ ព្រោះ​គាត់​យល់​ថា ជា​វិបត្តិ​សេដ្ឋកិច្ច​ដូច​គ្នា ។ រូប​គាត់​បាន​ត្រៀម​នឹង​ជួប​គ្នា​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា នេះ​ដើម្បី​រៀបចំ​កាត់​ប្លង់​រឹង​ឲ្យ​ពួក​គាត់​ហើយ ។

ទោះ​យ៉ាងណា នៅ​ក្នុង​កិច្ចសន្យា​ដែល​បានជា​លាយ​ល័​ក្ខ​អក្សរ​នៅ​សាលាឃុំ​ជ្រែក​បាក់ ស្រុក​លា​ប្អៀ​រ កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៣ បាន​បញ្ជាក់​ថា ភាគី​ក្រុមហ៊ុន​សន្យា​កាត់​ប្លង់​ឱ្យ​រយៈពេល​៦ ទៅ ១២​ខែ ដោយ​គិត​ពី​ថ្ងៃ​ធ្វើ​កិច្ចសន្យា​នេះ​ទៅ ហើយ​បើ​មិន​បាន​ដូច​កិច្ចសន្យា​ក្រុមហ៊ុន​ហ្នឹង ទទួល​ពិន័យ​សង​អតិថិជន​គុណ​នឹង​ពីរ ចំណែកឯ​អ្នក​បង់ប្រាក់​មិន​គ្រប់​ចំនួន​តាម​កិច្ចសន្យា ក៏​វិន័យ​គុណ​ទាំង​ពីរ​ដែរ ។

បើ​តាម​បញ្ជី​បង់ប្រាក់​ដែល​ភ្នាក់ងារ​យើង​ទទួល​បាន​ប្រជាពលរដ្ឋ​អ្នកទិញ​ចំនួន​៤៧​គ្រួសារ មាន​ខ្ទង់​ទឹកប្រាក់​ប្រមាណ​ជាង​៧០​ម៉ឺន​ដុល្លារ ដែល​បាន​បង់លុយ​ឲ្យ​ក្រុមហ៊ុន​រួច​ហើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ