ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនក្មេងទំនើ.ង៦នាក់ធ្វើសកម្មភាពគ.ប់កញ្ចក់រថយន្តដឹកបន្លែផ្លែឈើពេលយប់តាមផ្លូវ

1 ខែ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ឃាត់ខ្លួន​ក្មេង​ទំនើ​.​ង​៦​នាក់ ធ្វើ​សកម្មភាព​គ​.​ប់​កញ្ចក់​រថយន្ត​ដឹក​បន្លែ​ផ្លែ​ឈើ​ពេល​យប់ តាម​ផ្លូវ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ថ្ងៃ​ទី​១៣ ខែកក្កដា​នេះ ។ លោក​វរៈសេនីយ៍ទោ…

បន្ទាយ​មាន​ជ័យ ៖ ឃាត់ខ្លួន​ក្មេង​ទំនើ​.​ង​៦​នាក់ ធ្វើ​សកម្មភាព​គ​.​ប់​កញ្ចក់​រថយន្ត​ដឹក​បន្លែ​ផ្លែ​ឈើ​ពេល​យប់ តាម​ផ្លូវ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ថ្ងៃ​ទី​១៣ ខែកក្កដា​នេះ ។

លោក​វរៈសេនីយ៍ទោ ឌី ទាវ អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ថា ៖ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​៦​នាក់​មាន​១.​ឈ្មោះ ពិ​សិទ្ធ ខាន់​ឈី​ត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ២.​ឈ្មោះ ឈាក ច័ន្ទរ​ត្ថា ភេទ​ប្រុស​អាយុ​២០​ឆ្នាំ ៣.​ឈ្មោះ វ៉ា​ន់ រ៉ា​ឌី ហៅ​កឺ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ៤.​ឈ្មោះ ហឿ​ង ហួយ ហៅ​ទាំ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ៥.​ឈ្មោះ ហូរ គឹ​ម​ណា​ក់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ៦.​ឈ្មោះ ឆាត សៀវ​ទិញ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ត្នោត ឃុំ​សឿ ស្រុក​មង្គល​បូ​រី ។

លោក​បាន​បញ្ជាក់​ថា ៖ ក្រោយ​ទទួល​ព័ត៌មាន​បានឱ្យ​ដឹង មាន​ម្ចាស់​ឡាន​ដឹក​បន្លែ​ផ្លែ​ឈើ​ពេល​យប់ ចេញពី​ព្រំដែន​ដឹក​ចូល​មក​ទី​រួម​ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​ក្មេង​ទំនើ​.​ង​១​ក្រុម មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម​គ​.​ប់​កញ្ចក់​រថយន្ត​សាំ​យ៉ុ​ង ដែល​ដឹក​បន្លែ​ផ្លែ​ឈើ​បណ្តាល​បែក​កញ្ចក់​មុខ រថយន្ត​សំណាង​មិន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ ដែល​ធ្វើ​សកម្មភាព កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​ព្រែក​សំរោង ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី ។

លោក​វរៈសេនីយ៍ទោ ឌី ទាវ បាន​បញ្ជាក់​ថា ៖ ក្រោយ​ទទួល​ព័ត៌មាន​ហើយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី សហការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សឿ​បាន​ធ្វើការ​ស្រាវជ្រាវ និង​ជា​មុខសញ្ញា​បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៦​នាក់ កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​ត្នោត ឃុំ​សឿ ស្រុក​មង្គល​បូ​រី ក្រោយ​សាកសួរ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​អនុវត្តន៍​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ