ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកថ្នាំដុតផ្ទះ ត្រូវកម្លាំងអន្តរាគមន៍បា.ញ់ទឹកពន្លត់មិនឱ្យឆេះដល់ផ្ទះអ្នកជិតខាង

1 ខែ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​មួយ​ខ្នង​សាងសង់​អំពី​ឈើ​ប្រក់​ក្បឿង ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់ ដោយ​មាន​ផ្សែង​ហ៊ុយ​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៤ កក្កដា​នេះ…

ខេត្ត​ត្បូងឃ្មុំ ៖ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​មួយ​ខ្នង​សាងសង់​អំពី​ឈើ​ប្រក់​ក្បឿង ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់ ដោយ​មាន​ផ្សែង​ហ៊ុយ​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៤ កក្កដា​នេះ នៅ​ឃុំ​ត្រពាំង​ព្រីង​ស្រុក​តំបែរ ។

ករណី​នេះ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចេញ​ទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ដោយ​មិន​ឲ្យ​ឆាប់ឆេះ​ដល់​លំនៅ​ដ្ឋា​ន​ពលរដ្ឋ​ផ្សេង​ទៀត​នៅ​ក្បែរ​នោះ ។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​ថា កូនប្រុស​ម្ចាស់ផ្ទះ​ឈ្មោះ ខេន ពែ​ត អាយុ​២៧​ឆ្នាំ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ដោយ​មាន​សំឡេង​ស៊ី​ម៉ាំង​ម៉ូតូ​លាន់ឮ យ៉ាង​ទ្រហឹង នៅ​ថ្ងៃ​ទី​១៣ កក្កដា​នេះ ហើយ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​បាន​រាយការណ៍​មក​ប៉ុស្តិ៍​រដ្ឋបាល​ត្រពាំង​ព្រីង ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ទៅ​សួរនាំ​កូន​ម្ចាស់ផ្ទះ​ហើយ​ត្រូវ​បាន​ម្ដាយ​ព្រមទាំង​សាច់ញាតិ​មិន​ឲ្យ​សមត្ថកិច្ច​យក​ទៅ​អប់រំ​ណែនាំ​នោះ​ទេ​ព្រោះ​មិន​មានទោស​កំហុស​អ្វី​ធំដុំ ។

លោក​វរៈសេនីយ៍ឯក​ប៉េង អេ​ង​ហាក់ អធិការ​នគរបាល​ស្រុក​ដំបែរ ប្រាប់​ឲ្យ​ដឹង​ដែល​ថា ករណី​គ្រោះ​អគ្គិភ័យ​មួយ​កើតឡើង​នៅ​ចំណុច​ភូមិ​កំ​ប្រើស ឃុំ​ត្រពាំង​ព្រីង ស្រុក​ដំបែរ ខេត្ត​ត្បូងឃ្មុំ បណ្ដាល​ឱ្យ​ឆេះ​ផ្ទះ​ឈើ​ប្រក់​ក្បឿង ៣​ខ្នង ទទឹង ៧​ម៉ែត្រ គុណ​បណ្ដោយ​១២​ម៉ែត្រ និង​រោង​បាយ​មួយ​ធ្វើ​ពី​ដែក​ស័ង្កសី ដែល​ម្ចាស់ផ្ទះ​ឈ្មោះ ប៊ី​ន ខន ភេទ​ស្រី អាយុ​៦០​ឆ្នាំ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន ពី​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​រូប​លោក​បាន​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក ដែល​ប្រចាំការ​២៤​ម៉ោង លើ​២៤​ម៉ោង ប្រញាប់​ចេញ​ទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ តែ​ដោយសារ​ផ្ទះ​ឈឺ​ផ្លូវ​រាង​ឆ្ងាយ ទម្រាំ​ទៅ​ដល់ គឺ​អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​នោះ​អស់ទាំង​ស្រុង ។

ជាមួយ​នោះ ធ្វើ​ឲ្យ​បាត់បង់​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត​ដូច​ជា​.
១.​អង្គរ ១​បេ
២.​គ្រែ​ដេក ២
៣.​កង់ ១
៤.​ខោអាវ​មុង​ភួយ​..
៥.​សម្ភារៈ​ផ្ទះបាយ​ចានឆ្នាំង​…

មូលហេតុ ឈ្មោះ ខេន ពែ​ត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ដែល​ត្រូវជា​កូនបង្កើត របស់​ឈ្មោះ​ជន​រង​គ្រោះ​ខាងលើ​ដុត​ចោល ។ ដោយ​មាន​សំណូមពរ​ពី​ម្ដាយ​ដែល​ជា​ម្ចាស់ផ្ទះ​ឱ្យ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​កូនប្រុស ដែល​បែក​ថ្នាំ​យក​មក​ចាត់ការ​តាម​នីតិវិធី ។

នៅ​ក្នុង​ហេតុការណ៍​នេះ កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​ទឹក​អស់​១​ឡាន ហើយ​ក៏​មិន​បាន​រៀលដាល​ឆេះ​ទៅ​ដល់​លំនៅ​ដ្ឋា​ន​ផ្សេង​ទៀត នៅ​ក្បែរ​នោះ​ដែរ ។ ករណី​នេះ បើសិនជា​នៅ​ថ្ងៃ​ទី​១៣ កក្កដា កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន ហៅ​មក​អប់រំ​នោះ​ក៏​ប្រហែលជា​មិន​មាន​ហេតុការណ៍​បែប​នេះ​កើតឡើង​នោះ​ទេ ។ ហើយ​ស្ត្រី​ជា​ម្ដាយ​ម្ចាស់ផ្ទះ​បាន​ត្រឹមតែ​សោកស្ដាយ​លំនៅ​ឋាន និង​របស់ទ្រព្យ​តែ​បាត់បង់​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ