ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យម្នាក់បន្លំជាកម្មករចូលលួចម៉ូតូក្នុងរោងចក្របាន ១ គ្រឿងយកទៅលក់ ហើយគេចខ្លួន៣ថ្ងៃចេញលួចទៀត

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​បន្លំ​ខ្លួន​ធ្វើ​ជា​កម្មករ ហើយ​ជិះ​ម៉ូតូ​កញ្ចាស់​១​គ្រឿង​ទៅ​ឈប់​នៅ​ខាង​មុខ​រោងចក្រ​មួយ​កន្លែង នៅ​ក្នុង​ខណ្ឌដង្កោ បន្ទាប់​មក​បាន​ដើរ​ចូល​ទៅ​ក្នុង​រោងចក្រ​នោះ រួច​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​បាន​១​គ្រឿង​ជិះ​យក​ទៅ​លក់​នៅ​ម្ដុំ​ស្តុ​ប​កោសដូង សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក បាន​ប្រាក់​ចំនួន​៤០០​ដុល្លារ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​បន្លំ​ខ្លួន​ធ្វើ​ជា​កម្មករ ហើយ​ជិះ​ម៉ូតូ​កញ្ចាស់​១​គ្រឿង​ទៅ​ឈប់​នៅ​ខាង​មុខ​រោងចក្រ​មួយ​កន្លែង នៅ​ក្នុង​ខណ្ឌដង្កោ បន្ទាប់​មក​បាន​ដើរ​ចូល​ទៅ​ក្នុង​រោងចក្រ​នោះ រួច​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​បាន​១​គ្រឿង​ជិះ​យក​ទៅ​លក់​នៅ​ម្ដុំ​ស្តុ​ប​កោសដូង សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក បាន​ប្រាក់​ចំនួន​៤០០​ដុល្លារ ។

បន្ទាប់​មក​គេចខ្លួន​បាន​៣​ថ្ងៃ​ក៏​បាន​ជិះ​ម៉ូតូ​កញ្ចាស់​ដដែល​ចេញ​ធ្វើ​សកម្មភាព​លួច​បន្ត​ទៀត ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ស្គាល់​ភិនភាគ តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​ក៏​ធ្វើការ​ឃាត់ខ្លួន​តែ​ម្ដង ។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​១២​នាទី ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ក្នុង​រោងចក្រ​ស៊ី​កូ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​កី (​ខ​) សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ កាន ប៉ុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ​ភូមិ​ចំបក់​ត្រប់ ឃុំ​ព្រែក​រកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ ដោ​ឡែក​ម៉ូតូ​ដែល​ជនសង្ស័យ​លួច​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២២ ពាក់​ស្លាក​លេខ​ភ្នំពេញ​1JE- 8574 លេខ​តួ និង​លេខ​ម៉ាស៊ីន​6173570 ។

ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ឈ្មោះ តូច សា​វ៉េ​ត អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​គោក​មាស សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ទៅ​ធ្វើការ​នៅ​រោងចក្រ​ស៊ី​កូ ហើយ​បាន​ទុក​ម៉ូតូ​នៅ​កន្លែង​ផ្ញើរ​ម៉ូតូ​នៅ​ក្នុង​រោងចក្រ ដោយ​ពុំ​បាន​ចាក់​សោក​ម៉ូតូ​ទេ បន្ទាប់​មក​ក៏​ចូល​ធ្វើការ​ជា​ធម្មតា ។ រហូត​ដល់​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃខែ​ឆ្នាំ​ដដែល ដល់​ម៉ោង​សម្រាក​ហូប​បាយ​ថ្ងៃត្រង់ បុរស​រង​គ្រោះ​បាន​ដើរទៅ​យក​នៅ​កន្លែង​ផ្ញើរ​ម៉ូតូ បានឃើញ​ម៉ូតូ​នៅ​ទីនោះ​នៅឡើយ ។ លុះ​ហូប​បាយ​រួច​យក​កា​តូ​ដាក់​បាយ​ទៅ​ទុក​វិញ ស្រាប់តែ​បាត់​ម៉ូតូ ក៏​បាន​សុំ​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​រោងចក្រ បានឃើញ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​បន្លំ​ធ្វើ​ជា​កម្មករ​ចូល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ខ្លួន​ទៅ​បាត់ ។

នគរបាល​បាន​ប្រាប់​បន្ត​ទៀត​ថា បន្ទាប់​មក​បុរស​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ពងទឹក ដើម្បី​ឲ្យ​ជួយ​ស្រាវជ្រាវ​រក​ជនសង្ស័យ លុះដល់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ។ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នោះ​បាន​នៅ​ត្រង់ ចំណុច​មុខ​ផ្ទះ​ជួសជុល​ម៉ូតូ ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ភូមិ​ស្រែ​ញរ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ដោយ​ដកហូត​បាន​ម៉ូតូ​ម៉ាក​គុប​មូល ពណ៌​ស្វាយ គ្មាន​ស្លាក​លេខ (​ម៉ូតូ​ចាស់​) ១​គ្រឿង​, ទូរស័ព្ទ​ដៃ​ម៉ាក​Oppo ១​គ្រឿង ដែល​ជា​របស់​ជនសង្ស័យ ។ ក្រោយ​ពី​ការ​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ ២០២៤ វេលា​ម៉ោង​១០​និង​២០​នាទី ខ្លួន​បាន​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​គុប​មូល​កញ្ចាស់​ចេញពី​កន្លែង​កោស​ជប់ នៅ​ផ្សារ​កន្ទួត ភូមិ​ស្វាយមីង ឃុំ​បា​គូ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​ទៅ​កាន់​រោងចក្រ​ស៊ី​កូ ស្ថិត​នៅ​ភូមិ​ព្រៃ​កី​ខ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ពេល​មក​ដល់​ខ្លួន​បាន​ទុក​ម៉ូតូ​របស់​ខ្លួន​នៅ​ខាង​មុខ​រោងចក្រ រួច​បន្លំ​ធ្វើ​ជា​កម្មករ​រោងចក្រ ដើរ​ចូល​ទៅ​ក្នុង​រោងចក្រ ហើយ​ដើរ​មើល​កន្លែង​ដាក់​ម៉ូតូ​របស់​កម្មករ​មួយ​ជុំ ពុំ​ឃើញ​មាន​សន្តិសុខ​យាម​នៅ​ច្រកចេញ ខ្លួន​ក៏​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ជន​រង​គ្រោះ​ខាងលើ ។ បន្ទាប់​មក​បាន​ជិះ​ចេញ​យក​ទៅ​លាក់​ទុក​នៅ​ខាងក្រោម​ស្ពាន​អាកាស​ផ្លូវជាតិ​លេខ​៣ រួច​ហៅ​ម៉ូតូ​កង់​បី​ជិះ​ទៅ​យក​ម៉ូតូ​ម៉ាក​គុប​មូល​របស់​ខ្លួន ដែល​ទុក​នៅ​ខាង​មុខ​រោងចក្រ​ស៊ី​កូ យក​ទៅ​ទុក​នៅ​ក្រោម​ស្ពាន​អាកាស​ផ្លូវជាតិ​លេខ​៣ រួច​យក​ម៉ូតូ​ដែល​លួច​បាន​ខាងលើ​ជិះ​ទៅ​លក់​នៅ​ម្តុំ​ស្តុ​ប​កោសដូង ស្ថិត​នៅ​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​បាន​សារភាព​ទៀត​ថា ពេល​ទៅ​ដល់​ម្តុំ​ស្តុ​ប​កោស ដូង ក៏​មាន​អ្នក​ចាំ​ទិញ​ម៉ូតូ​បាន​ជិះ​ម៉ូតូ​តាម​សួរ​ខ្លួន​ថា លក់​ម៉ូតូ​អត់0x017d7 ខ្លួន​ក៏​ឆ្លើយ​ថា លក់ រួចខ្លួន​ក៏​បាន​ជិះ​ម៉ូតូ​ទៅ​តាម អ្នកទិញ​ដល់​ស្ពាន​ក្បែរ​ស្តុ​ប​កោសដូង ក៏​បាន​និយាយ​ចរចា​តម្លៃ​លក់​ត្រូវ​គ្នា​ក្នុង​តម្លៃ​៤០០​ដុល្លារ (​បួន​រយ​ដុល្លារ​អា​មេ​រិ​ក​) ។

អ្នកទិញ​ម៉ូតូ​នោះ​ភេទ​ប្រុស មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ អាយុ​ប្រហែល​៤២​ឆ្នាំ បន្ទាប់​ពី​លក់​រួចខ្លួន​ក៏​បាន​ជិះ​ម៉ូតូ​កង់​បី​ត្រឡប់​ទៅ​យក​ម៉ូតូ​គុប​កញ្ចាស់​របស់​ខ្លួន ដែល​លាក់​ទុក​នៅ​ក្រោម​ស្ពាន​អាកាស​ផ្លូវជាតិ​លេខ​៣​វិញ​រួច​ជិះ​ទៅ​ផ្ទះ ។ លុះដល់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ាក​គុប​មូល តាម​ផ្លូវជាតិ​លេខ​៣ ដើម្បី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម្តងទៀត ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន​តែ​ម្ដង ។

ជន​នេះ​បាន​និយាយ​ទៀត​ថា កន្លង​មក​ខ្លួន​ធ្លាប់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ​២០២២ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GX-9637 នៅ​ត្រង់​ចំណុច​រោងចក្រ​ហ្គែ​ន​មី​ដូ​វ ស្ថិត​នៅ​ភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បន្ទាប់​មក​យក​ទៅ​លក់​ឲ្យ​អ្នកទិញ​មិន​ស្គាល់ឈ្មោះ ភេទ​ប្រុស អាយុ​ប្រហែល​៣៣​ឆ្នាំ នៅ​ម្តុំ លូ​ទឹក​ស្អុយ​បឹង​សាឡា​ង ស្ថិត​នៅ​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ប៉ុន្តែ​ពេល​កំពុង​តែ​និយាយ​តថ្លៃ​គ្នា ស្រាប់តែ​មាន​គេ​ផ្អើល​ស្រែ​កថា​ៗ ព្រមទាំង​មាន​កម្លាំង​សមត្ថកិច្ច​ចុះ​ចាប់​ផង​ទើប​ខ្លួន​ភ័យ​ក៏​បាន​រត់គេច​ខ្លួន​ចោល​ម៉ូតូ​ដែល​លួច​បាន​នោះ​ដោយ​ពុំ​ទាន់​លក់​បាន​លុយ​នៅឡើយ រួច​ក៏​ឡើង​ជិះ​ម៉ូតូ​កង់​បី​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​ខកចិត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ