ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តើក​សមុទ្រ​៥​ប្រភេទ​ដែល​ងាយ​រក​គ្រោះ​រក​ឃើញ​នៅ​កម្ពុជា

6 ខែ មុន

អ្នក​អភិរក្ស​បាន​អះអាង​ថា អណ្តើក​សមុទ្រ​ដែល​ងាយ​រង​គ្រោះ​រង​គ្រោះ​៥​ប្រភេទ ​នៅ​ក្នុង​ចំណោម​អណ្តើក​សមុទ្រ​៦​ប្រភេទ ​គឺ​បាន​ត្រូវ​គេ​រក​ឃើញ​វត្ត​មាននៅ​កម្ពុជា ។ នេះ​បើ​តាម​ការ​អះអាង​របស់​អង្គការ Fauna and Flora International…

អ្នក​អភិរក្ស​បាន​អះអាង​ថា អណ្តើក​សមុទ្រ​ដែល​ងាយ​រង​គ្រោះ​រង​គ្រោះ​៥​ប្រភេទ ​នៅ​ក្នុង​ចំណោម​អណ្តើក​សមុទ្រ​៦​ប្រភេទ ​គឺ​បាន​ត្រូវ​គេ​រក​ឃើញ​វត្ត​មាននៅ​កម្ពុជា ។ នេះ​បើ​តាម​ការ​អះអាង​របស់​អង្គការ Fauna and Flora International កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ។

អង្គការ​អភិរក្ស​នេះ​បាន​អះអាង​ថា នៅ​ក្នុង​ពិភពលោក មាន​អណ្តើក​សមុទ្រ​សមុទ្រ​ចំនួន​៧​ប្រភេទ ក្នុង​នោះ​មាន​ចំនួន​៦​ប្រភេទ​បាន​ចាត់ទុកជា​ ប្រភេទ​រង​ការ​គំរា.មកំហែ.ង​ ឈាន​ដល់​ការ​ផុត​ពូជ​ក្នុង​បញ្ជី​ក្រហម​នៃ​អង្គការ IUCN ស្តី​ពី​ប្រភេទ​រងគ្រោះថ្នាក់ ​។

ប្រភព​ដដែល​បាន​អះអាង​ថា នៅ​ក្នុង​ចំណោម​សត្វ​អណ្តើក​កម្ពុជា ​ដែល​បានចាត់ទុកជា​ប្រភេទ​រង​ការ​គំរា.មកំហែ.ង ​ឈាន​ដល់​ការ​ផុត​ពូជ​ក្នុង​បញ្ជី​ក្រហម​ រក​ឃើញ​វត្តមាន​អណ្តើក​សមុទ្រ​ ចំនួន​៥​ប្រភេទ ​រួម​មាន​ប្រភេទ ល្មិច ក្រាស់ ល្មិច​ព្រុយ​បី ល្មិច​ក្បាល​ធំ និងល្មិច​ប្រផេះ​។

ប្រភព​ដដែល​បាន​បន្ត​ថា អណ្តើក​សមុទ្រ​ដើរតួ​នាទី​យ៉ាង​សំខាន់ ​ក្នុង​ការ​ថែរក្សា​តុល្យភាព​ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ​ឱ្យ​ភាព​សុខភាព​ល្អ ការ​បង្កើន​ធនធាន​ជលផល ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​ការ​បង្កើន​ប្រាក់​ចំណូល​សហគមន៍​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ