ការប៉ុនប៉ងសម្លា.ប់លោកដូណាល់ត្រាំ អតីតប្រធានាធិបតីអាមេរិក និងជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតអាមេរិក នៅខែវិច្ឆកាខាងមុខបានធ្វើអោយរញ្ជួយពេញពិភពលោក ហើយគេជឿថា ហេតុការណ៍មួយនេះនឹងធ្វើអោយលោកត្រាំ កាន់តែទទួលបានការគាំទ្រ ក្នុងការប្រកួតជាមួយលោកបៃ ឌិនដើម្បីទទួលបានតំណែងប្រធានាធិបតី ។

សារព័ត៌មានពេញពិភពលោកបានរាយការណ៍ព័ត៌មានអំពីការប៉ងធ្វើឃា.តលើលោកត្រាំ ។
លោក Donald Trump បានរងរបួសត្រចៀកដោយគ្រា.ប់កាំភ្លើ.ង ចំណែកខ្មា.ន់កាំភ្លើ.ងម្នាក់ និងមនុស្ស ម្នាក់បានស្លា.ប់ បន្ទាប់ពីការបា.ញ់ប្រហារ នៅឯការជួបជុំ របស់អតីតប្រធានាធិបតី Donald Trump នៅទីក្រុង Butler រដ្ឋ Pennsylvania កាលពីព្រឹកថ្ងៃអាទិត្យទី១៤ ខែកក្កដា ម៉ោងនៅកម្ពុជា។
លោក Trump បាននិយាយនៅលើបណ្តាញសង្គមថា គាត់ត្រូវបានបា.ញ់ និងត្រូវគ្រា.ប់កាំភ្លើ.ងនៅ «ផ្នែកខាងលើ នៃត្រចៀកខាងស្តាំរបស់ខ្ញុំ» ។
ប៉ូលិសសម្ងាត់បាននិយាយថា អតីតប្រធានាធិបតីឥឡូវនេះ មានសុវត្ថិភាព បន្ទាប់ពីរងរបួស ហើយបានប្រញាប់ប្រញាល់ចុះពីលើវេទិកានៃការជួបជុំអ្នកគាំទ្រ ដោយមានឈា.មនៅលើមុខរបស់គាត់ ។ អ្នកនាំពាក្យម្នាក់ បាននិយាយថា Trump «មិនអីទេ» បន្ទាប់ពី «ទង្វើដ៏សាហា.វ» ។

ប៉ូលិសសម្ងាត់បាននិយាយថា ខ្មា.ន់កាំភ្លើ.ងបានបា.ញ់ជាច្រើនគ្រាប់ពី «ទីតាំងខ្ពស់» នៅខាងក្រៅការប្រមូលផ្តុំរបស់លោក Trump មុនពេលជននោះ ត្រូវបានសម្លា.ប់ដោយប៉ូលិស ។ ការបា.ញ់ប្រហារនេះកំពុងត្រូវបានស៊ើបអង្កេតថា ជាការប៉ុនប៉ងធ្វើឃា.ត ។
ប្រធានាធិបតី Joe Biden បានបរិហារអំពើហិ.ង្សានៅក្នុងសុន្ទរកថា ក្រោយហេតុការណ៍នេះ ហើយបាននិយាយថា លោក «មានសេចក្តីត្រេកអរ» Trump មានសុវត្ថិភាព ។
១ ការបា.ញ់ប្រហារលើលោកត្រាំត្រូវចាត់ទុកជាការប៉ងធ្វើឃា.ត
អតីតប្រធានាធិបតី Donald Trump គឺជាគោលដៅនៃការប៉ុនប៉ងធ្វើឃា.ត នៅឯការប្រមូលផ្តុំគ្នានៅរដ្ឋ Pennsylvania ប៉ុន្មានថ្ងៃមុនពេលដែលគាត់ត្រូវទទួលយកការតែងតាំងពីគណបក្សសាធារណរដ្ឋជាលើកទីបី ។ អាជ្ញាធរអាមេរិកបានប្រកាសបែបនេះ ។
ការបា.ញ់កាំភ្លើ.ងបានធ្វើឱ្យមានការភ័យស្លន់ស្លោរ ហើយលោក Trump បាននិយាយថា គាត់ត្រូវបានគេបា.ញ់ចំត្រចៀកបន្ទាប់មកប៉ូលិសសម្ងាត់ក៏មកជុំខ្លួនគាត់ហើយគាត់បានប្រញាប់ទៅកាន់រថយន្ត SUV របស់គាត់ ខណៈដែលគាត់បានប្រើកណ្តាប់ដៃរបស់គាត់ក្នុងការបង្ហាញពីការតស៊ូ ។
លោក Trump បាននិយាយថា «ខ្ញុំបានឮសំឡេងគ្រា.ប់ ហើយភ្លាមនោះមានអារម្មណ៍ថា គ្រា.ប់កាំភ្លើ.ងត្រូវស្បែករបស់ខ្ញុំ ហើយវាក៏មានឈាមហូរ» ។
អ្នកប្រមូលផ្តុំគ្នាស្រែកដោយភ័យស្លន់ស្លោ ។ ពួកគេស្រែកថា «ក្រាបចុះ!» ។ អាជ្ញាធរបាននិយាយថា
យ៉ោង ហោចអ្នកចូលរួមម្នាក់បានស្លា.ប់ និងអ្នកទស្សនាពីរនាក់បានរងរបួសធ្ងន់ ។ ប៉ូលិសសម្ងាត់និយាយថា ខ្លួនបានសម្លា.ប់ជនសង្ស័យដែលជាអ្នកបា.ញ់ប្រហារដែលវា.យប្រហារពីទីតាំងខ្ពស់មួយនៅខាងក្រៅកន្លែងប្រមូលផ្តុំ នៅរដ្ឋ Pennsylvania ។ ការវា.យប្រហារនេះ គឺជាការប៉ុនប៉ងដ៏ធ្ងន់ធ្ងរបំផុតដើម្បីធ្វើឃា.តប្រធានាធិបតី ឬបេក្ខភាពប្រធានាធិបតីចាប់តាំងពីលោក Ronald Reagan ត្រូវបានបា.ញ់សម្លា.ប់ក្នុងឆ្នាំ 1981 ។
វាបានកើតមានឡើងក្នុងបរិយាកាសនយោបាយដែលមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ត្រឹមតែរយៈពេលបួនខែប៉ុណ្ណោះពីការបោះឆ្នោតប្រធានាធិបតី និងប៉ុន្មានថ្ងៃមុនពេលលោក Trump នឹងត្រូវបានតែងតាំងជាផ្លូវការជាបេក្ខភាពមកពីគណបក្សសាធារណរដ្ឋ ។
២ ប្រជាប្រិយភាពរបស់លោកត្រាំនឹងកាន់តែខ្លាំងឡើង
លោក Trump អាចរំពឹងថា នឹងកាន់តែមានប្រជាប្រិយភាពឆ្ពោះទៅការបោះឆ្នោតអាមេរិកនៅខែវិច្ឆិកាខាងមុខ។
ការស្ទង់មតិបានបង្ហាញ រួចហើយថា Trump ទំនងជានឹងឈ្នះតំណែងប្រធានាធិបតីវិញក្នុងខែវិច្ឆិកា បន្ទាប់ពីពីរបីខែដ៏គួរឱ្យធុញទ្រាន់សម្រាប់គូប្រជែងរបស់គាត់ និងការកាត់ទោសព្រហ្មទណ្ឌដែលមានឥទ្ធិពល តិចតួចលើប្រជាប្រិយភាពរបស់គាត់ ។
គេជឿថា ព្រឹត្តិការណ៍ប៉ងធ្វើឃា.តនឹងបង្កើនការគាំទ្រចំពោះលោកត្រាំ ។
នៅយប់ថ្ងៃច័ន្ទ លោក Trump ស្វាគមន៍អ្នកគាំទ្រនៅទីក្រុង Milwaukee រដ្ឋ Wisconsin ដើម្បីប្រកាសពីបេក្ខភាពរបស់គាត់នៅឯសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋ ។
ការរៀបចំសន្តិសុខ ដែលមានភាពតឹងរ៉ឹងរួចហើយ ទំនងជានឹងត្រូវបានពង្រឹងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការរំលោ.ភលើសុវត្ថិភាពដ៏ធំ ដែលបានកើតឡើង ៕
ចែករំលែកព័តមាននេះ