ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្ធម្ភាគចក្របាត់ខ្លួន ៖ នៅតែរកមិនឃើញ វាសនាអ្នកនៅក្នុងនោះមិនទាន់ដឹង

11 ខែ មុន

គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែកក្កដា ឧទ្ធម្ភាគចក្រ​បាត់​ខ្លួន នៅ​តែ​រក​មិនឃើញ ចំណែក​វាសនា ​អ្នក​នៅ​ក្នុង​នោះ​មិន​ទាន់​ដឹង​ដែរ​ ។ ក្រសួងការពារជាតិ បាន​និយាយ​ថា​ ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង…

គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែកក្កដា ឧទ្ធម្ភាគចក្រ​បាត់​ខ្លួន នៅ​តែ​រក​មិនឃើញ ចំណែក​វាសនា ​អ្នក​នៅ​ក្នុង​នោះ​មិន​ទាន់​ដឹង​ដែរ​ ។

ក្រសួងការពារជាតិ បាន​និយាយ​ថា​ ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង ​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុមការងារ​ជួយ​សង្គ្រោះ អស់​រយៈពេល​ពេញ​មួយ​ថ្ងៃ ចាប់តាំងពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៤ ក្រោម​អាកាសធាតុ​មិន​អំណោយផល និង​ឧបសគ្គ​ជា​ច្រើន​ក្នុង​បេសកកម្ម​រុករក​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង ដែល​បាន​បាត់បង់ ការ​ទាក់ទង​ពី​ទីបញ្ជាការ​ទ័ពអាកាស ក្នុង​ពេល​កំពុង​ហាត់​ហ្វឹកហ្វឺន នៅ​ភូមិសាស្ត្រ​ជួរ​ភ្នំក្រវាញ ស្ថិត​ក្នុង​ខេត្តពោធិ៍សាត់ និងខេត្តកោះកុង ក្រុមការងារ​ជួយ​សង្គ្រោះ​នៅ​មិន​ទាន់​ប្រទះ​ ឬរក​ឃើញ​ឧទ្ធម្ភាគចក្រ​នេះ​នៅឡើយ ។

នៅ​ព្រឹក​ថ្ងៃ​ទី ១៤ ខែកក្កដា ឆ្នាំ​២០២៤ នេះ ក្រុមការងារ​ជួយ​សង្គ្រោះ ដែល​មានការ​ចូលរួម​ពី​បណ្តា​កងឯកភាព​ពាក់ព័ន្ធ​ក្នុងភូមិ​សាស្ត្រ​បាត់បង់ ឧទ្ធម្ភាគចក្រ​នឹង​ខិតខំ​ប្រឹងប្រែង​បន្តសកម្មភាព​ស្វែងរក​ឧទ្ធម្ភាគចក្រ​ដែល​បាន​បាត់បង់​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ