ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនក្រុមក្មេងទំនើ.ង២ក្រុម ដេញវា.យកា.ប់គ្នានៅសង្កាត់​ចោម​ចៅ​ទី​៣ បាន១៣នាក់

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ ជិះ​ល្បាត​ក្នុង​មូលដ្ឋាន ដោយ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​២​ក្រុម ដេញ​វា​.​យ​កា​.​ប់​ចា​.​ក់​គ្នា ចំនួន​១៣​នាក់ ដកហូត​បាន​ដំបង​ដែក​ទីប​ចំនួន​៥​ដើម កាំបិត​ផ្គា​.​ក់​១​ដើម និង​ម៉ូតូ​ចំនួន​៥​គ្រឿង…

រាជធានី​ភ្នំពេញ ៖ នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ ជិះ​ល្បាត​ក្នុង​មូលដ្ឋាន ដោយ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​២​ក្រុម ដេញ​វា​.​យ​កា​.​ប់​ចា​.​ក់​គ្នា ចំនួន​១៣​នាក់ ដកហូត​បាន​ដំបង​ដែក​ទីប​ចំនួន​៥​ដើម កាំបិត​ផ្គា​.​ក់​១​ដើម និង​ម៉ូតូ​ចំនួន​៥​គ្រឿង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩ និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៣ ខែកក្កដា​នេះ នៅ​ច​ណុ​ច​ផ្ទះ​មួយ​កន្លែង​ក្នុង​បុរី​ញ៉ូ​ថោ​ន ភូមិ​កន្ទោក សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​ក្រុម​ក្មេង​មួយ​ក្រុម​មាន​គ្នា​ចំនួន​១១​នាក់ បាន​ធ្វើ​កម្មវិធី​ខួបកំណើត​ហើយ​បាន​ផឹកស៊ី​រាំរែក ខណៈ​ពេល​កំពុង​អង្គុយ​ផឹកស៊ី ស្រាប់តែ​មាន​ក្មេង​មួយ​ក្រុម មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង ម៉ា​ហុងដា​ឌ្រី​ម ស៊េរី​២០១៧ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ​1GK-3238 មក​ជិះ​ឌឺ​ទៅ​វិញ​ទៅ​មក​ស្រែក​ឡូឡា ហើយ​បាន​ឈប់​ម៉ូតូ​បាន​នាំ​គ្នា​ទាញ​បំពង់​ទីប​ដែក និង​កាំបិត​ផ្គាក់​ដេញ​វា​.​យ​កា​.​ប់​ចា​.​ក់​គ្នា​ទៅ​វិញ​ទៅ​មក ភ្លាម​ៗ​នោះ​ក៏​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ កំពុង​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន​ធ្វើការ​ឃាត់ខ្លួន​បាន​ក្មេង​ទំនើ​.​ង​ទាំង​២​ក្រុម ចំនួន​១៣​នាក់ និង​ដកហូត​បាន​ដំបង​ដែក​ទីប ចំនួន​៥​ដើម កាំបិត​ផ្គាក់​១​ដើម និង​ម៉ូតូ​ចំនួន​៥​គ្រឿង ។

នៅ​ក្នុង​ហេតុការណ៍​វា​.​យ​កា​.​ប់​ចា​.​ក់​គ្នា នោះ​មិន​បណ្តាល​អោយ​ក្រុម​មួយ​ណា​រង​របួស​នោះ​ទេ ។ ក្រោយ​កើតហេតុ​ក្រុម​ក្មេង​ទំនើ​.​ង​ទាំង​២​ក្រុម ចំនួន​១៣​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ