ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងកាលពីវេលាម៉ោង០២និង៣៣នាទីទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៦៦-១៦៧ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត បណ្តាលឲ្យមន្ត្រីយោធាម្នាក់ ស្លា.ប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងម៉ាក កាម៉ារីហើម ពណ៌សម្បកឳឡឹក ពាក់ស្លាកលេខស្វាយរៀង 2A- 6012 បើកបរដោយឈ្មោះ សោម ផល្លី ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធាមានទីលំនៅភូមិសាម៉ ឃុំស្វាយរំពា ស្រុកស្វាយទាប ខេត្តស្វាយរៀង បើកបរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏បានបុករថយន្តកុងតឺន័រ ពីក្រោយពេញទំហឹង ខណៈដែលរថយន្តកុងតឺន័រ កំពុងចតជាជួរ ទិសដៅពីលិចទៅកើត ស្របទិសគ្នា ដែលមានស្លាកលេខ 51D-164-14 (ស្លាកលេខវៀតណាម) ពណ៌ស អ្នកបើកបរ រថយន្តកុងតឺន័រ មិនស្គាល់អត្តសញ្ញាណ ទេ ត្រូវបានសមត្ថកិច្ច កំកុងស្រាវជ្រាវរកម្ចាស់ ។
ចំណែកស.ព ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។
រថយន្តទាំង២គ្រឿង សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីដោះស្រាយនៅពេលក្រោយ ។
សមត្ថកិច្ចធ្វើការសន្និដ្ឋានបឋមថា មូលហេតុ អ្នកបើកបរ រថយន្តពាក់ស្លាកលេខស្វាយរៀង 2A-6012 ប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ៕

ចែករំលែកព័តមាននេះ