ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​ខ្នង​ព្រះ​អង្គជា​រមណីយ​ដ្ឋា​ន​ធម្មជាតិ​សម្រស់​មិន​ចាញ់​ភ្នំ​ខ្នង​ផ្សារទេ

1 ខែ មុន
  • ពោធិ៍សាត់

ភ្នំ​ខ្នង​ព្រះ​អង្គ​ ស្ថិត​នៅ​សហគមន៍​ម៉ុង​រី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​រមណី​ដ្ឋា​ន​ធម្មជាតិ​មួយ​កន្លែង​ដែល​មាន​សម្រស់ ​និង​ទិដ្ឋភាព​ធម្មជាតិ​មិន​ចាញ់​ភ្នំ​ខ្នង​ផ្សារ​ឡើយ ។ មន្ទីរ​ទេសចរណ៍​ខេត្តពោធិ៍សាត់​បាន​អះអាង​…

ភ្នំ​ខ្នង​ព្រះ​អង្គ​ ស្ថិត​នៅ​សហគមន៍​ម៉ុង​រី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​រមណី​ដ្ឋា​ន​ធម្មជាតិ​មួយ​កន្លែង​ដែល​មាន​សម្រស់ ​និង​ទិដ្ឋភាព​ធម្មជាតិ​មិន​ចាញ់​ភ្នំ​ខ្នង​ផ្សារ​ឡើយ ។

មន្ទីរ​ទេសចរណ៍​ខេត្តពោធិ៍សាត់​បាន​អះអាង​ នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៤ ថា ភ្នំ​ខ្នង​ព្រះ​អង្គ មាន​កម្ពស់១.២០០​ម​ធៀប​នឹង​នីវ៉ូទឹក​សមុទ្រ ជា​ខ្នងភ្នំ​ដែល​មាន​ទេសភាព៣៦០​ដឺ​ក្រេ ។ ប្រភព
​ដដែល​បាន​បន្ថែម​ថា ទីនោះ​គឺជា​ខ្នងភ្នំ​ដែល​មាន​ប្រ​វិត្ត​ទាក់ទងនឹង​ប្រ​វិត្ត​សាស្ត្រ ហើយ​ក៏​ជា​កន្លែង​ទី​សក្ការៈ​គោរព​បូជា ពី​សម័យ​បុរាណ​ផង​ដែរ ។

ភ្នំ​ខ្នង​ព្រះ​អង្គ ជា​ខ្នងភ្នំ​ដែល​មាន​រូបគំនូរ​ព្រះពុទ្ធ​សាសនា និង​រូបគំនូរ​ពាក់ព័ន្ធ នឹង​ព្រះពុទ្ធ​សាសនា លើ​កម្រាល​ថ្ម ដែល​ទីនោះ​អ្នកទេសចរ​ក្រៅពី​កំសាន្ត​ក៏​អាច​សិក្សា​ស្វែង​យល់​ពី​គន្លង តារាសាស្ត្រ​ផង​ដែរ ។

ខ្នង​ព្រះ​អង្គ គឺជា​តំបន់​ធម្មជាតិ​១​ទៀត សម្រាប់​អ្នក​ចូល​ចិត្ត​ឡើង​ភ្នំ ផ្សងព្រេង និង​ជា​តំបន់​ប្រ​វិត្ត​សាស្ត្រ វា​គឺជា​ទីតាំង​បោះជំរុំ​លើ​កំពូលភ្នំ អាច​អង្គុយ​គយគន់​ទេសភាព ថ្ងៃ​រះ​ប៉ប្រះ​ព្រៃ​ភ្នំ និង​ថ្ងៃ​រៀប​លិច ចាំង​លើ​ផ្ទៃ​ទឹកសមុទ្រ ឃើញ​កោះ​តូច​ៗ​ជាប់​នឹង​ផ្ទៃសមុទ្រ ខេត្ត​ត្រា​ត ព្រះរាជាណាចក្រ​ថៃ គួរ​ជាទី​មនោ​រម្យ និង​ដ៏​សែន​ស្រស់​ស្អាត​។

ក្រៅពី​ការ​គយគន់​ទេសភាព​ខ្នងភ្នំ​ខាងលើ អ្នកទេសចរ​នឹង​អាច​មើលឃើញ​ផ្ទាំងទស្សនីយភាព នៃ​ជួរ​ភ្នំ​ជា​ច្រើន តម្រៀប​គ្នា​ច្រើន​ជាន់ថ្នាក់ ព្រមទាំង​ជ្រោះ​ជ្រលង​ដងអូរ បង្កើត​បាន​ទេសភាព​យ៉ាង​ស្រស់បំព្រង គួរ​ឱ្យ​គយគន់​មិន​ចេះ​ជិនណាយ ដែល​ជាមួយ​គ្នា​នេះ ក៏​មាន​ខ្យល់ជំនោរ​បរិសុទ្ធ បក់​បោក​រំភើយ​ៗ ដែល​អម​ទៅ​ដោយ​ស្បៃ​ពពក​រសាត់​ជុំវិញ​ខ្លួន​យើង យ៉ាង​ត្រជាក់​ស្រួល​ផង​ដែរ​។

សម្រាប់​ពេល​យប់ អាកាសធាតុ មាន​ភាព​ត្រជាក់​ខ្លាំង ដែល​តម្រូវ​ឱ្យ​ភ្ញៀវ​ទេសចរ បោះជំរុំ​ជា​លក្ខណៈ​តង់ មាន​ពូក​ខ្យល់ សម្លៀក​បំពាក់​ក្រាស់​ៗ ស្រោមដៃ ស្រោមជើង ភួយ និង​មួក​ជាដើម​។
ទីតាំង​ភ្នំ​ព្រះ ឬ​ខ្នង​ព្រះ​អង្គ មាន​ចម្ងាយ​ប្រមាណ​១៥៧​គីឡូម៉ែត្រ ពី​ទីរួមខេត្ត​ពោធិ៍សាត់ ត្រូវធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៥ កាត់​តាម​ផ្លូវ​បត់បែន​ដូច​អន្ទង់អាំង ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥២-១៥៣ចំណុច​ឡើង​ភ្នំ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ