ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គួច ចំរើន បញ្ជាក់ថា ពុំមានការបិទ មិនឱ្យហែទីងមោងនោះទេ ប៉ុន្តែត្រូវរៀបចំឱ្យមានសណ្ដាប់ធ្នាប់ល្អ

1 ខែ មុន

ខេត្តកណ្តាល ៖ តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បានសរសេរថា…

ខេត្តកណ្តាល ៖ តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បានសរសេរថា «ខ្ញុំបានឃើញការផ្សព្វផ្សាយ អំពី ទីងមោង ថាត្រូវបានបិទ ។ ខ្ញុំសូមបញ្ជាក់ថា ពុំមានការបិទទេ ហើយស្នើសុំឲ្យរៀបចំ ដោយមានសណ្តាប់ធ្នាប់ល្អ រក្សាបាន គុណតម្លៃសិល្បៈវប្បធម៌ខ្មែរយើង ។ ខ្ញុំនឹងជួប ជាមួយបងប្អូនផ្ទាល់ នៅពេលខាងមុខ» ។

សូមជម្រាបថា ប៉ុន្មានថ្ងៃនេះ មានការផ្ទុះនូវការផ្សព្វផ្សាយលើបណ្តាញសង្គមថា មានការណែនាំឱ្យបិទការសម្តែងទីងមោងរបស់បងប្អូន នៅខេត្តកណ្តាល ទើបធ្វើឱ្យមហាជន មានការងឿងឆ្ងល់ តែពេលនេះលោកអភិបាលខេត្ត បានចេញមកបញ្ជាក់ច្បាស់ថា គ្មានការបិទនោះទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ