ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​សម្រេច​ផ្ទេរ​ភារកិច្ច​ប្រធាន​មន្ទី​របរិស្ថាន​ខេត្ត​ចំនួន​២​

11 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្ទេរ​ភារកិច្ច​ប្រធាន​មន្ទី​របរិស្ថាន​នៅ​ខេត្ត​ចំនួន២​រូប គឺ​ប្រធាន​មន្ទី​របរិស្ថាន​ខេត្តពោធិ៍សាត់ និង​ប្រធាន​មន្ទី​របរិស្ថាន​ខេត្ត​មណ្ឌលគិរី​ឲ្យ​មក​បំរើការងារ​នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​វិញ​ ។ យោង​តាម​អនុក្រឹត្យ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជាចេញផ្សាយ​កាលពី​ពេល​ថ្មី​កន្លង​មកនេះ…

រាជធានី​ភ្នំពេញ ​៖​ រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្ទេរ​ភារកិច្ច​ប្រធាន​មន្ទី​របរិស្ថាន​នៅ​ខេត្ត​ចំនួន២​រូប គឺ​ប្រធាន​មន្ទី​របរិស្ថាន​ខេត្តពោធិ៍សាត់ និង​ប្រធាន​មន្ទី​របរិស្ថាន​ខេត្ត​មណ្ឌលគិរី​ឲ្យ​មក​បំរើការងារ​នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​វិញ​ ។

យោង​តាម​អនុក្រឹត្យ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជាចេញផ្សាយ​កាលពី​ពេល​ថ្មី​កន្លង​មកនេះ ​បាន​សម្រេច​ផ្ទេរ​ភារកិច្ច​មន្ត្រីរាជការ​ចំនួន​២​រូប​របស់​ក្រសួងបរិស្ថាន គឺ​១-លោក ឆៅ ប៊ុ​ន​ធឿ​ន ឋានន្តរ​ស័​ក្ត​វរមន្ត្រី ថ្នាក់​លេខ​១ ពី​ប្រធាន​មន្ទី​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ឲ្យ​មក​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​។ ២-លោក​គង់ ពុ​ទ្ធី​រ៉ា ឋានន្តរស័ក្តិ​ឧត្ត ម​មន្ត្រី​ថ្នាក់​លេខ​៥ ពី​ប្រធាន​មន្ទី​បរិស្ថាន ខេត្តពោធិ៍សាត់​ឲ្យ​មក​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​វិញ​ ។

សូម​ជម្រាប​ថា ​កាលពី​ពេល​កន្លង​មកនេះ​ អភិបាលខេត្ត​មណ្ឌលគិរីបាន​ដាក់​សំណើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន សុំ​សម្រួល​ភារកិច្ច លោក ឆៅ ប៊ុ​ន​ធឿ​ន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌ​ល​គិរីឱ្យទៅ​បម្រើ​ការងារ​នៅ​ទីស្ដីការ​ក្រសួងបរិស្ថាន​វិញ ។

លិខិត​របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី​ដែល គោរព​ជូន​ទៅឯកឧត្តម អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បញ្ជាក់​ពី​មូលហេតុ​ថា យោង​ស្មារតី​កិច្ចប្រជុំ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី បន្ទាប់​ពី​ទទួល​បាន​អនុសាសន៍​ណែនាំ​៧​ចំណុច នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៤ របស់​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ក្នុង​ការ​ចាត់វិធានការ​រដ្ឋបាល​មន្ត្រី​ពាក់ព័ន្ធ​ករណី​បទ​ល្មើស​ធនធានធម្មជាតិ នៅ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ណា​ម​លៀរ ។

ការ​ស្នើ​សុំ​នេះ​ដែរ​ បន្ទាប់​ពី​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ សៅ សុខា ប្រធាន​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ បាន​ដឹកនាំ​កម្លាំង​ចម្រុះ គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​ការ​ទន្ទ្រាន​យក​ដី​រដ្ឋ​ក្នុង​ទំហំ​ធំ​មហាសាល​លាតសន្ធឹង​លើ​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ ភូមិសាស្ត្រ​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។

នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​នៅ​សាលាខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃ​២៩ ខែមីនា ឆ្នាំ​២០២៤ នាយ​ឧត្ដមសេនីយ៍ សៅ សុខា បាន​ដាក់​បទបញ្ជា​ម៉ឺង​មាត់​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ទាំង​ថ្នាក់​ខេត្ត និង​ថ្នាក់​ក្រសួង​ស្ថាប័ន​រៀង​ៗ​ខ្លួន ត្រូវ​ស្រាវជ្រាវ​វែកមុខ​រក​មេខ្លោង មេខ្យល់ ដែល​បំផុស​ឲ្យ​មានការ​កាប់​ទន្ទ្រាន​យក​ដី​រដ្ឋ​ក្នុង​ទ្រង់ទ្រាយ​ច្រើន​បែប​នេះ ហើយ​ប្រ​សិន​រក​ឃើញ​ថា​មាន​មន្ត្រីរាជការ ឬ​កងកម្លាំង មានការ​ពាក់ព័ន្ធ ត្រូវ​មានវិធាន​ផ្លូវច្បាប់ ទោះបី​មន្ត្រី​របស់​ខេត្តមណ្ឌលគិរី ឬ​មន្ត្រី​នៅ​រាជធានី​ភ្នំពេញ​ក៏​ដោយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ