ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកចោរមិនលើកលែង សូម្បីម៉ាស៊ីនក្រឡុកថ្មសម្រាប់បម្រើការងាររបស់វត្ត

1 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ តាមសេចក្តីរាយការណ៍បឋមឲ្យដឹងថា កាលថ្ងៃទី​១១ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងសមត្ត

ខេត្តតាកែវ ៖ តាមសេចក្តីរាយការណ៍បឋមឲ្យដឹងថា កាលថ្ងៃទី​១១ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងសមត្តកិច្ចនគរបាលមូលដ្ឋានស្រុកកោះអណ្តែត ខេត្តតាកែវ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច គឺសូម្បីម៉ាស៊ីនក្រឡុកថ្ម សម្រាប់បម្រើការងារនៅវត្ត ក៏លោកចោរមិនលើកលែងដែរ ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ជីម កែវ ភេទ​ប្រុស អាយុ២៨​ឆ្នាំ រស់នៅភូមិ ឃុំខាងលើ ។

សូមជម្រាបថា កាលពី​ព្រលប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នៅវត្តបកុម្ពមង្គល ហៅវត្តព្រៃបាយ ស្ថិត​ភូមិគោកដូង ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ មានករណីចោរចូលលួចម៉ាស៊ីនក្រឡុកថ្មមួយគ្រឿងរបស់វត្ត បង្កដោយជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចយកម៉ាស៊ីនក្រឡុកថ្ម របស់ព្រះសង្ឃគង់នៅវត្តព្រៃបាយ ។

ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការ និងស្នងការរងទទួលផែនព្រហ្មទណ្ឌ ដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតយកវត្ថុតាង ប្រគេនជូនព្រះចៅអធិការវត្តវិញ ចំណែក​ជនសង្ស័យ ត្រូវ​​បាន​សមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ