ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងកាហ្វេ២កន្លែងបង្ក.ប់ល្បែ.ងជ.ល់មាន់តាម​​អន​​ឡាញ​នៅស្រុកព្រៃឈរ និងកងមាស ត្រូវបង្ក្រាប

1 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ តាមរយៈការប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដោយធ្វើឡើងនៅសល់សន្និសីទ

ខេត្តកំពង់ចាម ៖ តាមរយៈការប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដោយធ្វើឡើងនៅសល់សន្និសីទសាលាខេត្ត ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត តែងតែច្រើនរំលឹកឲ្យអាជ្ញាធរមូលដ្ឋានក៏ដូចជាកម្លាំងសមត្ថកិច្ចយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទដោយខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន។

ទោះជាបែបនេះក៏ដោយក៏មានហាងកាហ្វេមួយចំនួនបានលួចបង្កប់បើកលេងល្បែងបញ្ចូលមាន់អនឡាញដែលខុសច្បាប់រៀងរាល់ថ្ងៃនៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរនិងស្រុកកងមាស។
ហើយមានមនុស្សបានចូលទៅលេងភ្នាល់ដាក់លុយឡើងណែនណែនៗតែម្ដង។

តាមប្រភពព័ត៌មានជិតស្និទ្ធបានប្រាប់ឲ្យដឹងថា ផ្ទះបើកលក់កាហ្វេមួយកន្លែងនៅភូមិដៃបួនឃុំជ្រៃវៀន ស្រុកព្រៃឈរ បានលួចបើកលេងល្បែងអនឡាញបញ្ចូលមាន់ដែលខុសច្បាប់រៀងរាល់ថ្ងៃចាប់ពីពេលព្រឹករហូតដល់ល្ងាច។ ហើយគេតែងតែឃើញមនុស្សមិនថាចាស់ឬក្មេងនោះទេ។ទៅអង្គុយផឹកកាហ្វេ ។ ហើយនាំគ្នាភ្នាល់ដាក់លុយតិចឬច្រើនទៅតាមគូមាន់ ដែលខ្លួនស្រឡាញ់។ គេមានចម្ងល់ថាទីតាំងលក់កាហ្វេនេះបានបើកដំណើរការលេងលួចលាក់ដោយរលូនតែម្ដង។

លោកវីរៈសេនីយ៍ឯកសេង ណា អធិការនគរបាលស្រុកព្រៃឈរបានប្រាប់ឲ្យដឹងនារសៀលថ្ងៃទី១១​កក្កដា ឆ្នាំ២០២៤ ថា ក្រោយពីមានការណែនាំឯកឧត្តមអភិបាលខេត្តក៏ដូចជាស្នងការនគរបាលខេត្តចំពោះវិធានការទប់ស្កាត់ល្បែងស៊ីសងខុសប្រភេទ ។ ដោយក្នុងនោះបានបង្កើតគណៈបញ្ជាការឯកភាពទាំង១៥ឃុំ ក្នុងស្រុកព្រៃឈរ គឺមានមេឃុំជាប្រធាន បានហៅម្ចាស់ហាងកាហ្វេឬតូបលក់កាហ្វេមកប្រជុំស្ដាប់ការណែនាំរបស់សមត្ថកិច្ចព្រមទាំងបានធ្វើកិច្ចសន្យាមិនអនុញ្ញាតឱ្យលេងល្បែងស៊ីសងបង្កប់ដោយខុសច្បាប់ទៀតទេ។

សូមបញ្ជាក់ថា ផ្ទះលក់កាហ្វេនៅភូមិដៃបួននេះត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការ​ដ្ឋាន​នគរបាលខេត្តបានធ្វើការបង្ក្រាបនាព្រឹកថ្ងៃទី១១ កក្កដានិងចុះកិច្ចសន្យាមិនឱ្យមានលើកក្រោយ​ទៀតទេ។

យោងតាមប្រភពដែលទទួលបាននៅភូមិពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាសឯណោះវិញ ផ្ទះលក់កាហ្វេមួយកន្លែងឃើញមានមនុស្សចូលផឹកកាហ្វេហ្នឹងបាននាំគ្នាភ្នាល់ដាក់លុយតាមរយៈល្បែង​អន​ឡាញ​បញ្ចល់មាន់ សកម្មភាពនេះគឺលេងជារៀងរាល់ថ្ងៃតែម្ដង។ជាមួយនោះគេបានឮសូរសំឡេងស្អប់សើចក្អាកក្អាយពេលដែលគួរមាន់របស់ខ្លួនឈ្នះ…ហើយមានហុចលុយឱ្យគ្នាទៅវិញទៅមកគឺមានម្ចាស់ផ្ទះជាអ្នកមើលការខុសត្រូវ។

លោកវរសេនីយ៍ឯកជា ជួន អធិការនគរបាលស្រុកកងមាសបានបញ្ជាក់ឲ្យដឹងដែរថាកន្លង​មក​គណៈ​បញ្ជាការឯកភាពស្រុកគឺបានកោះប្រជុំម្ចាស់ហាងកាហ្វេទាំងអស់ក្នុងស្រុកកងមាសដោយធ្វើកិច្ចសន្យាមិនអនុញ្ញាតឱ្យលេងល្បែងស៊ីសងបង្កប់ដោយខុសច្បាប់នោះទេ ។ ចំពោះទីតាំងនៅភូមិ​ពាមក្នុងឃុំព្រែកក្របៅនេះត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលខេត្តចុះបង្ក្រាបដោយធ្វើឡើងញាពព្រឹកថ្ងៃទី១១កក្កដា ។ចំពោះហាងកាហ្វេដែលបើកលេងល្បែងអនឡាញស៊ីសងដោយខុសច្បាប់នេះគឺជាការលួចលាក់របស់ម្ចាស់ផ្ទះតែប៉ុណ្ណោះ ក្នុងករណីសមត្ថកិច្ចដឹងនិងចុះបង្ក្រាបមិនឲ្យមាននោះទេ។

លោកឧត្តមសេនីយ៍ទោរ ហេង វុទ្ធីស្នងការនគរបាលខេត្តវិញបានឲ្យដឹងដែរថាយោងតាមបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ហាងកាហ្វេដែលបង្កប់ល្បែងស៊ីសងទាំងពីរកន្លែងនេះត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបហើយដោយចាត់ការតាមនីតិវិធី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ