ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តីម្នាក់ស្លា.ប់ និងម្នាក់ទៀត​របួសស្រាល ខណៈជិះម៉ូតូឌុបគ្នាដួ.លចូលក្រោមក.ង់រថយន្ត១គ្រឿង

7 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រ្តីម្នាក់បានបានស្លា.ប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតរង

រាជធានី​ភ្នំពេញ ៖ ស្រ្តីម្នាក់បានបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសស្រាល ខណៈអ្នកទាំង២ជិះម៉ូតូ១គ្រឿងឌុបគ្នាត្រលប់មកពីធ្វើប័ណ្ណ ប ស ស វិញ ដោយជិះក្នុងល្បឿនលឿនគួរសមដែរ ។ ពេលនោះពុំដឹងថាមានឧបសគ្គអ្វីនៅខាងមុខនោះទេ បានចាប់ហ្រ្វាំងមុខប្រថុចញ៉ុចបណ្ដាលឲ្យដួល ហើយស្រ្តីអ្នកបើកម៉ូតូបានដួសខ្ទាតចូលក្រោមកង់រថយន្តសណ្ដោយកន្ទុយរ៉ឺកម៉ក សម្រាប់ដឹកកុងតឺន័រ១គ្រឿង ។ ក៏ត្រូវរថយន្តនោះកិនបណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតដែលជាអ្នកជិះពីក្រោយរងរបួសស្រាល បន្ទាប់មករថយន្តនោះបានបើករត់គេចបាត់ស្រមោល ។

ឧប្បត្តិហេតុនោះបានកើតឡើង កាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅតាមមហាវិថីឈ្នះឈ្នះ ស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្រ្តីរងគ្រោះរហូតដល់ស្លាប់បាត់បង់ជីវិតម្នាក់នោះឈ្មោះម៉ា រ៉ាឌី អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ហើយនាងគឺជាស្រីមេម៉ាយ ដែលមានកូនស្រីម្នាក់អាយុទើបតែ១ខួបប៉ុណ្ណោះ និងមានស្រុកកំណើតនៅខេត្តកំពត ។ ចំណែកស្រ្តីដែលជាអ្នកជិះរួមដំណើរពីក្រោយរងរបួសស្រាល ហើយមិនបានប្រាប់ពីអត្តសញ្ញារបស់ខ្លួននោះឡើយ។

បើតាមបុរសចំណាស់ម្នាក់បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុខណៈដែលគាត់កំពុងដើរតាមផ្លូវនោះ បានឃើញស្រ្តៃី២នាក់ខាងលើជិះម៉ូតូ១គ្រឿងម៉ាកហុងដាឃ្លីកព៍ស លាយក្រហម ពាក់ស្លាក​លេខ តាកែវ 1N-6431 ឌុបគ្នា ។ ពួកនាងធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងលឿនគ្រាន់បើដែរ ហើយពេលទៅដល់ត្រង់ចំណុចកើតហេតុ គាត់ក៏មិនបានចាប់អារម្មណ៍ថាមានឧបស័គ្គអ្វីឡើយ ។ ប៉ុន្តែទំនងគេចទឹកក៏ស្រាប់តែឮសូវប្រាវ លុះពេលគាត់ក្រឡេកមើលទៅឃើញពួកនាងដួលរដូករណែលពេញផ្លូវបាត់ទៅហើយ ។

បុរសចំណាស់ខាងលើបានប្រាប់ឲ្យដឹងបន្តទៀតថា ស្របពេលនោះក៏មានធុនធំរថយន្តសណ្ដោងកន្ទុយរ៉ឺម៉កសម្រាប់ដឹកកុងតឺន័រ១គ្រឿងបើកបរក្នុងទិសដៅស្របគ្នាទៅដល់ កិនបណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗតែម្ដង ។ ចំណែកស្រ្តីម្នាក់ទៀតរងរបួសស្រាល ហើយម៉ូតូរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ បន្ទាប់មករថយន្តធុនធំនោះបានបើករត់គេចសំដៅទៅទិសខាងជើងបាត់ស្រមោល ។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ចោមចៅទី៣ និងនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យ បានចុះ​ទៅកាន់កន្លែងកើតហេតុ សម្រួលមិនឲ្យមានការកកស្ទះ ព្រមទាំងស្រាវជ្រាវរករថយន្តដែល​កិន​ស្រ្តី​រូបនេះ ប៉ុន្តែពុំដឹងថាអាចរកឃើញឬមិនឃើញនោះឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ