សូមត្រេកអរ ! សម្តេចធិបតីសម្រេចផ្តល់ក្របខណ្ឌរដ្ឋដល់លោកគង់ បុរាណ ហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់ក្របខណ្ឌរដ្ឋដល់លោក គង់ បុរាណ ដែលត្រូវជាកូនប្រុសបង្កើតលោកតាគង់…
រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់ក្របខណ្ឌរដ្ឋដល់លោក គង់ បុរាណ ដែលត្រូវជាកូនប្រុសបង្កើតលោកតាគង់…
រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់ក្របខណ្ឌរដ្ឋដល់លោក គង់ បុរាណ ដែលត្រូវជាកូនប្រុសបង្កើតលោកតាគង់ ណៃ ព្រឹទ្ធាចារ្យចាប៉ីដងវែងដ៏ល្បីល្បាញរបស់កម្ពុជា ។ សូមរំលឹកថា៖ កូនប្រុសស្នងអាជីពចាប៉ីដងវែងពីលោកតា គង់ ណៃ ស្នើសុំក្របខណ្ឌរដ្ឋពីប្រមុខរដ្ឋាភិបាល
ការផ្ដល់ក្របខណ្ឌឲ្យកូនប្រុសលោកតាគង់ ណៃ រូបនេះ បន្ទាប់ពីហ្វេសប៊ុកឈ្មោះ Borna Kong បានសរសេរថា « ខ្ញុំបាទឈ្មោះ គង់ បុរាណ កូនប្រុសតែម្នាក់គត់ក្នុងចំណោមបងប្អូន១០នាក់ ដែលបានបន្តវេនចាប៉ីពីលោកឪពុក គង់ ណៃ តែសព្វថ្ងៃខ្ញុំមិនទាន់មានក្របខណ្ឌរដ្ឋនៅឡើយទេ ខ្ញុំចង់បានក្របខណ្ឌរដ្ឋមួយកន្លែងដើម្បីជួយបម្រើរដ្ឋដូចពុកខ្ញុំ និងជីវភាពសម្រាបថ្ងៃខាងមុខ ។ ដូច្នេះ សូមពុកម៉ែបងប្អូនអ៊ំយាយតាជួយសៀរផង ក្រែងដំណឹងនេះ ជ្រាបដល់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល លោកជ្រាបហឹ្នង សូមអរគុណ និងអរព្រះគុណ» ។
យោងតាមរយៈបណ្តាញសង្គម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ខ្ញុំបានឃើញសាររបស់ប្អូនប្រុស គង់ បុរាណ ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ ដែលប្អូនបានស្នើសុំចូលបម្រើក្នុងក្របខណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងរបស់លោកឪពុក ហើយជាពិសេស ប្អូនមានជំនាញចាប៉ីដែលអាចបន្តវេនពីលោកឪពុករបស់ប្អូន» ។
ជាមួយគ្នានោះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំឯកភាពតាមសំណើរបស់ប្អូនប្រុសគង់ បុរាណ។ ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំកិច្ចការងារនេះ។ សូមជូនពរប្អូនប្រុសទទួលបានជោគជ័យក្នុងការបន្តវេនចាប៉ីពីលោកតា គង់ ណៃ» ។
សូមរំលឹកថា លោកតា គង់ ណៃ ព្រឹទ្ធាចារ្យចាប៉ីដងវែង ដែលជាធនធានសិល្បៈដ៏សំខាន់បំផុត និងជាមរតកមនុស្សរស់បានទទួលអនិច្ចកម្ម កាលពីថ្ងៃទី២៨ មិថុនា នៅឯស្រុកកំណើត ក្នុងជន្មាយុ៨០ឆ្នាំ។
ការបាត់បង់លោកតា គង់ ណៃ ត្រូវបានមហាជនចាត់ទុកថា ជាការបាត់បងធនធានមនុស្សដ៏សំខាន់មួយដែលមានចំណេះដឹងផ្នៃចាប៉ីដងវៃ ។
តែយ៉ាងណាក្តី គេសង្កេតឃើញថា កម្ពុជាមានអ្នកបន្តវេនផ្នែកចាប៉ីដងវែងដែលជាកូនសិស្សរបស់លោកតា គង់ ណៃ ផងដែរ ៕
ចែករំលែកព័តមាននេះ