ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិកធនាគារម្នាក់ដេកអត់ចាក់សោផ្ទះ ចោរចូលលួចទ្រព្យសម្បត្តិអស់ លុះ៣ថ្ងៃក្រោយឃាត់បានម្នាក់

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រ្តីជាបុគ្គលិកធានាគារម្នាក់ បានចូលដេកពេលយប់នៅក្នុងផ្ទះដោយបិទទ្វារ

0:00
0:00

រាជធានី​ភ្នំពេញ ៖ ស្រ្តីជាបុគ្គលិកធានាគារម្នាក់ បានចូលដេកពេលយប់នៅក្នុងផ្ទះដោយបិទទ្វារ ប៉ុន្តែអត់បានចាក់សោ ហើយក៏លង់លក់រហូតដល់ភ្លឺ ស្រាប់តែបាត់អស់ទ្រព្យសម្បត្តិដែលទុកនៅក្នុងផ្ទះនោះអស់។ បន្ទាប់មកគាត់បានទៅប្ដឹងនគរបាលប៉ុស្តិ៍ព្រៃសឲ្យជួយអន្តរាគមន៍ ហើយនគរបាលបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ។

លុះ៣ថ្ងៃក្រោយមក ទើបនគរបាលកំណត់មុខសញ្ញាជនសង្ស័យ រួចក៏បានចុះទៅឃាត់ខ្លួនបានម្នាក់ឈ្មោះ ថន ចាន់ដារ៉ា ហៅ តឿ ភេទប្រុស អាយុ៣០ឆ្នាំ មុខបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី សងា្កត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកបក្សពួកម្នាក់ទៀតឈ្មោះ ជោគ ជ័យ ភេទប្រុស អាយុ៣២ឆ្នាំ កំពុងរត់គេចខ្លួន ។

តាមរយៈរូបភាពកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ចោរបានចូលទៅលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះលេខ១៦ ផ្លូវD បុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញដែលជាផ្ទះរបស់ស្រ្តីរងគ្រោះ នាវេលាម៉ោង០៤និង២០នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ។

ស្រ្តីរងគ្រោះឈ្មោះ ឆាយ សុភារុណ អាយុ៣៦ឆ្នាំ ​ជា​បុគ្គលិកធនាគារ មានទីលំនៅផ្ទះកើតហេតុខាងលើ
ចំណែកទ្រព្យសម្បត្តិដែលជនសង្ស័យលួចយកនោះរួមមាន ៖ កាបូបស្ពាយពណ៌ប្រផេះម៉ាកALDOR ចំនួនមួយ​ ដែលមានប្រាក់ចំនួន២៥០០,០០រៀល ប៉ុន្តែក្រោយពេលចាប់ខ្លួនជនសង្ស័យបានប្រាក់នេះបាត់ហើយ ។

នៅសល់ទ្រព្យសម្បត្តមួយចំនួនទៀតដែលនគរបាលរកឃើញនិងដកហូតប្រគល់ជូនជនរងគ្រោះរួមមានដូចជា បាត់ចិញ្ចៀនដាំត្បូងពណ៌ស១វង់, ខ្សែកបន្តោង១ខ្សែ, ក្រវិលដាំត្បូងពណ៌ស ១គូ , នាឡិកាដៃ១គ្រឿង, ទូរស័ព្ទដៃ១គ្រឿង, កាស់ប្លូធូម៉ាកសាំសុង១គូរ និងម៉ាកIphone ១គូ ,កាតធានាគារចំនួន៦សន្លឹក, កាតមន្ទីរពេទ្យកុមារជាតិ១សន្លឹក, ប័ណ្ណធានារ៉ាប់រង១សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឈ្មោះ ឆាយ សុភារុណ ០១សន្លឹក, ប័ណ្ណបើកបរឈ្មោះ ឆាយ សុភារុណ ១សន្លឹក, ប័ណ្ណប.ស.ស ចំនួន០៤សន្លឹក (ឈ្មោះ ឆាយ សុភារុណ១សន្លឹក,ឈ្មោះ ហួង ពេជ្រ បូរមី១សន្លឹក, ឈ្មោះ ហួង ពេជ្រ រចនា១សន្លឹក , ឈ្មោះ ហួង ពេជ្រ ចរណៃ ១សន្លឹក), ប័ណ្ណសម្គាល់ការបង់ពន្ធលើអចលនទ្រព្យចំនួន០១សន្លឹក ,កូនកាបូបតូចពណ៌ទឹកប្រាក់១ ។

នគរបាលបានប្រាប់ថា កាលពីវេលាយប់កើតហេតុខាងលើ ស្រ្តីរងគ្រោះបានទុកទ្រព្យសម្បត្តិខាងលេីនៅក្នុងបន្ទប់ក្នុងផ្ទះ រួចហើយគាត់និងក្រុមគ្រួសារបានចូលដេក ដោយមិនបានចាក់សោទ្វារផ្ទះទេ រួចក៏ដេកលង់លក់ រហូតដល់វេលាម៉ោង៨ព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ទើបភ្ញាក់ពីដេក ស្រាប់តែបាត់ទ្រព្យសម្បត្តិខាងលើអស់គ្មានសល់ ហើយបន្ទាប់ពីដេងថាចោរលួសអស់បែបនេះ គាត់ក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសឲ្យជួយអន្តរាគមន៍ ។

នគរបាលបានប្រាប់ឲ្យដឹងទៀតថា ក្រោយទទួលបានបណ្ដឹងនោះហើយ នគរបាលប៉ុស្តិ៍ព្រៃស ក៏បានចុះទៅឆែកមើលកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅក្បែរកន្លែងកើតហេតុ ហើយបានឃើញជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ធ្វើសកម្មភាពឡើងតាមដែកចំរឹងខាងក្រោយផ្ទះប្រជាពលរដ្ឋក្បែរនោះ ហើយដើរឆ្លងចូលទៅផ្ទះរបស់ជនរងគ្រោះ ។ បន្ទាប់មកលួចយកទ្រព្យសម្បត្តិខាងលើ នៅវេលាម៉ោង០៤និង២០នាទីជិតភ្លឺថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ រួចគេចខ្លួនបាត់ដោយសុវត្ថិភាព ក្រោយមកនគរបាល បានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ។

ប្រភពដដែលបានបញ្ជាក់ប្រាប់ទៀតថា រហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៩និង៣០​នាទី ក៏ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ថន ចាន់ដារ៉ា ហៅ តឿ ដល់ផ្ទះស្ថិតនៅក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ព្រមទាំងដកហូតបានវត្ថុតាងខាងលើ រួចនាំយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។ ជនសង្ស័យបានសារភាពថា ខ្លួននិងបក្សពួកម្នាក់ទៀតឈ្មោះ ជោគ ជ័យ ពិតបានធ្វើសកម្មភាពចូលទៅលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះប្រាកដមែន ។

ក្រោយពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ និងមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នគរបាលបានកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តងហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ