ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក)នៅឆមាសទី១ ឆ្នាំនេះ មានជាង១១ម៉ឺនគ្រឿងកើនជាង៤ម៉ឺនគ្រឿងធៀបឆ្នាំ២០២៣

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត (​ឆៀក​)​នៅ​ឆមាស​ទី​១ ឆ្នាំ​២០២៤ មាន​ចំនួន​១១៥.៨៣៨​គ្រឿង (​កើនឡើង​ចំនួន​៤១.៥៤៨​គ្រឿង​) បើ​ធៀប​រយៈពេល​ដូច​គ្នា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត (​ឆៀក​)​នៅ​ឆមាស​ទី​១ ឆ្នាំ​២០២៤ មាន​ចំនួន​១១៥.៨៣៨​គ្រឿង (​កើនឡើង​ចំនួន​៤១.៥៤៨​គ្រឿង​) បើ​ធៀប​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០២៣ ដែល​មាន​រថយន្ត​មក​ឆៀក​ចំនួន​៧៤.២៩០​គ្រឿង ។

លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បានឱ្យ​ដឹង​ថា ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​ធ្វើ​ឡើង ដោយ​អនុលោម​តាម​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ,​ប្រកាស​លេខ​១៧០ ប្រក​.​សក​.​ដ​ជ​គ ស្តី​ពី​ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​គ្រប់​ប្រភេទ ,​ប្រកាស​២៣៤ ប្រក​.​សក​.​ដ​ជ​គ ចុះ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ ស្តី​ពី​បទដ្ឋាន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ ដោយ​ម្ចាស់​យាន ឬ​អ្នក​ប្រើប្រាស់​យាន​មានកា​ត្វ​កិច្ច​យក​យាន​របស់​ខ្លួន មក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៅ​តាម​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ឬ​ឆៀក​ចល័ត ។ គ្រប់​រថយន្ត រ៉ឺ​ម៉ក និង​សឺ​មី​រ៉ឺ​ម៉ក ដែល​ធ្វើ​ចរាចរណ៍​លើ​ផ្លូវថ្នល់​ត្រូវ​មាន​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​ចេញ​ដោយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ឬ​ក្រុមហ៊ុន​ដែល​មានការ​អនុញ្ញាត​ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

លោក​បន្ត​ថា លតា​ប​ត្រ និង​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​សម្រាប់​ប្រភេទ​យាន​នីមួយ​ៗ មាន​សុពលភាព​ដូច​ខាងក្រោម ៖ – រថយន្ត​ថ្មី​ប្រភេទ​រថយន្ត​គ្រួសារ រថយន្ត​ដឹក​ទំនិញ​ធុន​ស្រាល (PICK-UP) ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ ដែល​មិន​ទាន់​ប្រើប្រាស់​មាន​សុពលភាព​៤(​បួន​)​ឆ្នាំ ។ – រថយន្ត​ចាស់​ប្រភេទ​រថយន្ត​គ្រួសារ រថយន្ត​ដឹក​ទំនិញ​ធុន​ស្រាល​(PICK-UP)​ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ ដែល​បាន​ប្រើប្រាស់​រួច​ហើយ មាន​សុពលភាព ២(​ពីរ​)​ឆ្នាំ​។ – រថយន្ត​ថ្មី​ធ្វើ​អាជីវកម្ម​ដឹក​អ្នកដំណើរ ដឹក​ទំនិញ និង​យាន​យ​ន្តុ​បក​រណ៍​ថ្មី ដែល​មិន​ទាន់​ប្រើប្រាស់ មាន​សុពលភាព ២(​ពីរ​)​ឆ្នាំ ។ – រថយន្ត​ចាស់​ធ្វើ​អាជីវកម្ម​ដឹក​អ្នកដំណើរ ដឹក​ទំនិញ និង​យាន​យ​ន្តុ​បក​រណ៍​ចាស់ ដែល​បាន​ប្រើប្រាស់​រួច​ហើយ មាន​សុពលភាព ១(​មួយ​)​ឆ្នាំ​។ – សឺ​មី​រ៉ឺ​ម៉ក រ៉ឺ​ម៉ក​ថ្មី ដែល​មិន​ទាន់​ប្រើប្រាស់ មាន​សុពលភាព ២(​ពីរ​)​ឆ្នាំ – សឺ​មី​រ៉ឺ​ម៉ក​ចាស់ រ៉ឺ​ម៉ក​ចាស់ ដែល​បាន​ប្រើប្រាស់​រួច​ហើយ មាន​សុពលភាព ១(​មួយ​)​ឆ្នាំ ។

អ្នកនាំពាក្យ​រូប​នោះ​បាន​បញ្ជាក់​ពី​អត្ថប្រយោជន៍​នៃ​ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ដូច​ខាងក្រោម ៖ – ផ្តល់​សុវត្ថិភាព ជូន​អ្នក​ប្រើប្រាស់​យានយន្ត – កាត់​បន្ថយ​ការ​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ – រួមចំណែក​ការ​ការពារ ហេ​ដ្ឋា​រចនា​សម្ព​ន័​ផ្លូវថ្នល់ និង​ស្ពាន – ប្រើប្រាស់​រថយន្ត​បាន​យូរ ចំណេញ​ពេលវេលា និង​ចំណាយ​ថវិកា​តិច​ក្នុង​ការ​ជួសជុល – ការពារ​បរិស្ថាន​(​អនុវត្ត​តាម​វិធានការ​គ្រប់គ្រង​ទៅ​លើ​ការ​បំពុល​ខ្យល់​ពី​យានយន្ត​) – បន្ថែម​លើ​នេះ​សម្រាប់​ការ​អនុវត្ត​របស់​សមត្ថកិច្ច​នៅ​លើ​ដងផ្លូវ​(​នគរបាល​ចរាចរណ៍​) គាត់​នឹង​ធ្វើការ​ត្រួតពិនិត្យ ករណី​យានយន្ត​មិន​មាន​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​សមត្ថកិច្ច​នឹង​ធ្វើការ​ផាកពិន័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ