ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ក្មេង​ទំនើង​ ៤​នាក់ បង្ហោះ​ម៉ូតូ​តាម​ដងផ្លូវ នៅ​ក្រុង​ពោធិ៍សាត់

11 ខែ មុន

ខេត្តពោធិ៍សាត់ ៖ ក្មេង​ទំនើង​ចំនួន​០៤​នាក់ ដែល​បង្ហោះ​ម៉ូតូ បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នក​ធ្វើ​ដំណើរ​ទៅ​មក និង​ប្រជាពលរដ្ឋ ដែល​រស់នៅ​អម​សងខាង​ផ្លូវ​សាធារណៈ បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន នៅ​វេលា​ម៉ោង​១៥​និង​៥៩​នាទី​រសៀល​ថ្ងៃ​ទី​០៨ ខែកក្កដា…

ខេត្តពោធិ៍សាត់ ៖ ក្មេង​ទំនើង​ចំនួន​០៤​នាក់ ដែល​បង្ហោះ​ម៉ូតូ បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នក​ធ្វើ​ដំណើរ​ទៅ​មក និង​ប្រជាពលរដ្ឋ ដែល​រស់នៅ​អម​សងខាង​ផ្លូវ​សាធារណៈ បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន នៅ​វេលា​ម៉ោង​១៥​និង​៥៩​នាទី​រសៀល​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២៤ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​នេះ បង្ហោះ​ម៉ូតូ​ចំនួន​២​លើក លើក​ទី​១ នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​៥ ចាប់​ពីមុខ​ហ្កា​រ៉ា​ស​សាំង​សូ​គី​ម៉ិច រហូត​ដល់​មុខ​ហាង​កាហ្វេ​សា​រ៉ា ក្នុងភូមិ​ពោធិ៍​តា​គួ​យ សង្កាត់​លលកស និង​លើក​ទី​២ នៅ​ចំណុច​ពី​រង្វង់​មូល​ច្រមុះជ្រូក​ផ្សារ​ចាស់ ភូមិ​រ៉ា សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ។

សមត្ថកិច្ច​ឲ្យ​ដឹង​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម ដោយ​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ទោ ស ថេ​ង ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ បញ្ជា​អោយ​លោក​វរសេនីយ៍ឯក កែវ សា​រិ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់ ដឹកនាំ​កម្លាំង​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង​តាម​បណ្តា​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ធ្វើការ​ស្រាវជ្រាវ និង​ឃាត់​ក្មេង​ទំនើង​បាន​ចំនួន​០៤​នាក់ និង​ម៉ូតូ​ចំនួន​០១​គ្រឿង ។

ក្មេង​ទំនើង ដែល​ឃាត់ខ្លួន​បាន​នេះ រួម​មាន ៖
១-​ឈ្មោះ ខេ​ង វិសាល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​ស្ទឹងតូច សង្កាត់​រលាប (​អ្នក​បង្ហោះ​ម៉ូតូ​ទាំង​២​លើក​)
២-​ឈ្មោះ នូ លី​យុង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ រត់​តុ ស្នាក់​នៅ​ភូមិ​ចំការ​ចេក សង្កាត់​ផ្ទះ​ព្រៃ (​អ្នក​អ៊ុ​ក​ពីក្រោយ​)
៣-​ឈ្មោះ សុង សិទ្ធ​ស័ក ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ (​អ្នក​ជិះ​កណ្ដាល​)
៤-​ឈ្មោះ កៅ ស៊ី​ផុត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ថ្ម​បី​ដុំ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ (​អ្នក​ជិះ​ពីក្រោយ​) ។

ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០២២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ពោធិ៍សាត់ 1M-8141(​ម៉ូតូ​បង្ហោះ​) ។

ក្រុម​ក្មេង​ទំនើង និង​ម៉ូតូ សមត្ថកិច្ច​ឃាត់ខ្លួន​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ