ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លងចរន្តអគ្គិសនីឆេះបង្គោលភ្លើងផ្អើល​ក្នុងភូមិបាលិលេយ្យ១

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ អគ្គីភ័យបានឆាបឆេះបង្គោលភ្លើងបង្កអោយមានការភ្ញាក់ផ្អើលទាំង

ខេត្ត​បន្ទាយមានជ័យ ៖ អគ្គីភ័យបានឆាបឆេះបង្គោលភ្លើងបង្កអោយមានការភ្ញាក់ផ្អើលទាំងកណ្តាល​យប់ តែមិនប៉ះពាល់ និងខូចខាតផ្ទះប្រជាពលរដ្ឋនោះទេ ។​

ហេតុការណ៍ខាងលើនេះ​ បានបង្កការភ្ញាក់​ផ្អើល​កើតឡើង​នៅយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតភូមិប៉ាលិលេយ្យមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតបានប្រាប់ថា នៅពេលដែលអ​គ្គីភ័យឆាបឆេះបង្គោលភ្លើង ឃើញមានឆ្លងចរន្តអគ្គីសនីមានបែកផ្កាភ្លើងព្រាកៗ ហើយបង្កអោយមានការឆាបឆេះឡើងបណ្តាលឱ្យ​ប្រជាពលរដ្ឋដែលមានផ្ទះ​នៅក្បែរនោះ​មានការភ័យស្លន់ស្លោ ស្រែកឆោឡោឡើង ​និងបានទាក់ទង​ទៅក្រុមសង្គ្រោះបឋមយករថយន្តពន្លត់អគ្គីភ័យខ្នាតតូចរបស់លោក នួន នីគីដា បានក្រុមការងារចុះបាញ់ពន្លត់ភ្លាមៗមិនបង្កអោយរាលដាលឆេះផ្ទះប្រជាពលរដ្ឋឡើយ។

នាយប៉ុស្តិ៍បានបញ្ជាក់ថា មូលហេតុដែលបង្កអោយមានការឆាបឆេះបង្គោលភ្លើងទាំងកណ្តាល​យប់អាធ្រាត្រ​គឺបណ្តាលមកពីការប្រអប់ភ្លើងរឺកាប៊ីនភ្លើងអាចបណ្តាលមកពីឆ្លងចរន្តទើបបង្កអោយឆាបឆេះ តែសំណាងត្រូវជួយអន្តរាគមន៍ពន្លត់ទាន់ពេលវេលា។

ប្រជាពលរដ្ឋបានថ្លែងអំណគុណចំពោះក្រុមការងារសង្គ្រោះបឋមរបស់លោក នួន នីគីដា និងសមត្ថកិច្ចដែលបានចូលរួមជួយអន្តរាគម៍ពន្លត់​ទាន់ពេល មិនបង្កការ​ឆេះរាលដល់ផ្ទៈប្រជាពលរដ្ឋនៅក្បែរនោះឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ