ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម! សិស្សស្រី៣នាក់​ជួបគ្រោះអកុសលនៅបឹងទឹកជោរ​

1 ខែ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍ឲ្យដឹងថា មានការភ្ញាក់ផ្អើលកាលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤

0:00
0:00

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍ឲ្យដឹងថា មានការភ្ញាក់ផ្អើលកាលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ដោយករណីក្មេងស្រីវ័យជំទង់៣​នាក់ជាសិស្ស បានលង់ទឹកស្លាប់ នៅចំណុចស្រះទឹក ភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះទាំង៣​នាក់រួមមាន ៖ ១-ឈ្មោះ គង់ ទេវី ភេទស្រី អាយុ១៣ឆ្នាំ មុខរបរ​សិស្ស ទីលំនៅបុរីសិរីមង្គល ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

២-ឈ្មោះ ម៉ាលី ម៉ានិកា ភេទស្រី អាយុ១២ ឆ្នាំ មុខរបរសិស្ស ទីលំនៅបុរីសិរីមង្គល ភូមិកោះគរ សង្កាត់​រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

៣-ឈ្មោះ រត្ន័ ម៉ាយ៉ា ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស ទីលំនៅបុរីសិរីមង្គល ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សេចក្តីរាយការបន្តថា នៅវេលាល្ងាចថ្ងៃដដែលនេះ ក្រោយពីសមត្តកិច្ចមូលដ្ឋាននគរបាលក្រុងតាខ្មៅ ខេត្តកណ្តាលទទួលបានព័ត៌មាន ស្តីពីករណីក្មេងស្រីវ័យជំទង់ជាសិស្សសាលា៣នាក់ បានលង់ទឹកស្រះស្លាប់នោះ គេបានពិនិត្យឃើញលោក គួច ចំរើន អភិបាល នៃគណអភិបាលខេត្តកណ្តាល ទើបកាន់តំណែងថ្មី ដឹកនាំកម្លាំងសមត្តកិច្ចគ្រប់ជំនាញចុះទៅដល់កន្លែងកើតហេតុ ។

ដោយបានស្តាប់ការរៀបរាប់របស់ក្រុមគ្រួសារជនរងគ្រោះឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ បានបាត់ពីផ្ទះនៅវេលាម៉ោង៨ និង២២នាទីព្រឹករហូតវេលាម៉ោង១៨ និង ៣០នាទី នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ដែលពួកគេបាននាំគ្នា ដើរចេញពីក្នុងបុរីរណបសុភមង្គលនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ឆ្ពោះមកលេងទឹកបឹងទឹកជោរនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ក្រុងតាខ្មៅ ខេត្តកណ្តាល ។ លុះដល់វេលម៉ោងបាយថ្ងៃត្រង់មិនឃើញពួកគេទាំង៣នាក់ មករកហូបបាយដូចសព្វដងទេ ទើបពេលនោះក្រុមគ្រួសារជនរង គ្រោះបានសហការដើរស្វែងរក និងសួរព័ត៌មានពីមិត្តរៀនជាមួយ គ្នាក៏បានដឹងដែរ ។

លុះដើរទៅដល់ទីតាំងបឹងខាងលើ ក៏ប្រទះឃើញសម្ភាររបស់ពួកគេនៅមាត់បឹងទឹកជោរ មានស្បែកជើង អាវ និងបូរចងសក់ ប៉ុន្តែអត់ឃើញមនុស្សទេ ខណៈពេលនោះក្រុមសាច់ញាតិមានការសង្ស័យ ទៅលើក្មេងស្រីវ័យជំទង់៣ នាក់ពិតជាលង់ទឹកស្លាប់ ។

ក្រោយពេលឃើញសម្ភារៈ អត់ឃើញមនុស្ស ក្រុមគ្រួសារជនរងគ្រោះបានរាយការជូនសមត្តកិច្ច នៅវេលាម៉ោង​ប្រមាណ៨​យប់ថ្ងៃដដែល កម្លាំងចម្រុះដែលដឹកនាំដោយលោកអភិបាលខេត្ត បានចុះរាវក្នុងទឹកដើម្បីសង្គ្រោះក្មេងទាំង៣ នាក់នោះ រយៈពេល២ទៅ៣ម៉ោង ទើបបងប្អូនខ្មែរឥស្លាមរាវរកឃើញសពជនរងគ្រោះទាំង៣នាក់ ដែលលង់ទឹកស្លាប់ ។

បន្ទាប់មកសាកសពត្រូវបានស្រង់ឡើងលើគោក ហើយកម្លាំងសមត្តកិច្ចការិយាល័យជំនាញបច្ចេកទេសនិងវិទ្យាសាស្ត្រ បានពិនិត្យ និងធ្វើកោសលវិច្ច័យតាមនីតិវិធី ដោយបញ្ជាក់យ៉ាងច្បាស់ថា ជនរង គ្រោះពិតជាស្លាប់ដោយលង់ទឹកមែន ។

បើយោងតាមកាមេរ៉ាសុវត្ថិភាពសាធារណៈ នៅវេលាម៉ោង៨និង២២នាទី ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ គេឃើញជនរងគ្រោះទាំង៣ នាក់ បានដើរឆ្លងកាត់បុរី ដោយមិនដឹងថាទៅណា រហូតវេលាម៉ោង២១និង​៣០នាទី ក្រុមគ្រួសារជនរងគ្រោះបានដើររក ទៅដល់ស្រះទឹកមួយកន្លែងមានចម្ងាយពីផ្ទះប្រហែល១៨០០ ម៉ែត្រ ក៏ឃើញស្បែកជើងជនរងគ្រោះចំនួនពីរគូនិងអាវ បូរចងសក់នៅមាត់ស្រះ ទឹកនោះ ទើបរាយការទៅសមត្តកិច្ចហើយក៏នាំគ្នាចុះរាវរករហូត ដល់ម៉ោង២២ និង៣០នាទី បានឃើញសាកសពជនរងគ្រោះទាំងបីនាក់ ។

សេចក្តីរាយការបន្តថា កន្លែងកើតហេតុមានចំងាយពីផ្លូវជាត២១A ប្រមាណ៦០០ ម៉ែត្រ ជាស្រះទឹកមានទំហំប្រហែល៥ ហិកតា ជំរៅទឹកប្រហែល៦ម៉ែត្រ ។ ក្រោយពីសមត្តកិច្ចជំនាញពិនិត្យ និងធ្វើកោសលវច្ច័យរួចរាល់ សាកសពជនរងគ្រោះទាំង៣ នាក់ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ