ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកពោធិ៍សាត់នឹងមានការងារធ្វើ នៅពេលមានតំបន់សេដ្ឋកិច្ចពិសេស

1 ខែ មុន

ខេត្តពោធិ៍សាត់ ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​ជាង​២០០ គីឡូម៉ែត្រ​ ពី​រាជធានី​ភ្នំពេញ នឹង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នឹង​គេ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា ​នៅ​ថ្ងៃ​ទី០៨ ខែកក្កដា ឆ្នាំ​២០២៤…

ខេត្តពោធិ៍សាត់ ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​ជាង​២០០ គីឡូម៉ែត្រ​ ពី​រាជធានី​ភ្នំពេញ នឹង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នឹង​គេ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា ​នៅ​ថ្ងៃ​ទី០៨ ខែកក្កដា ឆ្នាំ​២០២៤ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃនេះគណៈកម្មការ​អន្តរក្រសួង​ដឹកនាំ​ដោយ​លោក ហេង សុខ​ណា​ង អគ្គលេខាធិការ​រង​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា បាន​ចុះ​ពិនិត្យ​ទីតាំង​នៃ​គម្រោង​ស្នើ​សុំ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​នេះ ។

ប្រភព​ដ​ដេ​ល​បាន​ឲ្យ​ដឹង​ថា ទីតាំង​ស្នើ​សុំ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេសរបស់​ក្រុមហ៊ុន Pursat Special Economic Zone Co., Ltd. នេះ​គឺ ស្ថិត​នៅ​ក្បាលដី​លេខ​៤៦៦ ត្រង់​គីឡូម៉ែត្រ​លេខ​១៥៤ លើ​ផ្លូវជាតិ​លេខ​៥ ភូមិ​សារ​វ័ន ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ លើ​ផ្ទៃដី​ទំហំ​ជាង ១៤០ ហិ​កតា ​។

ការ​ស្នើ​សុំ​គម្រោង​វិនិយោគ​ថ្មី​ នា​ពេល​នេះបង្ហាញ​អំពី​ភាព​ជោគជ័យ​ក្នុង​ការ​រីក​ចម្រើន​របស់​សង្គម​សេដ្ឋកិច្ច​កម្ពុជា ជា​ពិសេសការ​ផ្តល់​នូវ​ជំនឿ​ទុកចិត្ត​ពី​សំណាក់​វិនិយោគិនមក​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ។

បច្ចុប្បន្ន​នេះ កម្ពុជា​មាន​គម្រោង​វិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ រហូត​ដល់​ទៅ៤៤​តំបន់ ប៉ុន្តែ​តំបន់​ដែល​ដំណើរការ​ខ្លាំង​​ គឺ​មាន​២៦​កន្លែង ដែល​ភាគច្រើន​ គឺ​នៅ​ខេត្តស្វាយរៀង ខេត្ត​ព្រះ​សីហ​នុ រាជធានី​ភ្នំពេញ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ