ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ​៖ ឆ្អឹងខ្នង​ នៃ​វិស័យ​អប់រំ ​ដែល​សំខាន់​បំផុត ​គឺ​គ្រូ​បង្រៀន

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ បាន​គូ​សបញ្ជា​ក់ថា ការ​ពង្រឹង​វិស័យ​អប់រំ​ឲ្យ​មាន​ភាពល្អ មានគុណ​ភាព ឆ្អឹងខ្នង​សំខាន់​នោះ…

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ បាន​គូ​សបញ្ជា​ក់ថា ការ​ពង្រឹង​វិស័យ​អប់រំ​ឲ្យ​មាន​ភាពល្អ មានគុណ​ភាព ឆ្អឹងខ្នង​សំខាន់​នោះ ​គឺ​គ្រូបង្រៀន ។

​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​និស្សិត​គរុ​សិស្ស និងសម្ភោ​ធ​អគា​អន្ត​វេ​សិ​ក​ដ្ឋា​ន​វិទ្យា ស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ២០២៤ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ ​បាន​ថ្លែង​ថា គុណភាព នៃ​ការ​អប់រំ គឺជា​កត្តា​កំណត់ នៃ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ហើយ​ឆ្អឹងខ្នង នៃ​វិស័យ​អប់រំ គឺ​គុណភាព​គ្រូបង្រៀន​ ផង​ដែរ ​។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត លើកទឹកចិត្ត​ឲ្យ​លោកគ្រូអ្នកគ្រូទាំងអស់ ត្រូវ​មានការត្រៀម​ឯកសារ និង​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត សម្រាប់​បង្រៀន​សិស្ស និស្សិត​របស់​ខ្លួន ​។

សម្តេច​ធិ​បតី បន្ដ​ថា រាជរដ្ឋាភិបាល យកចិត្តទុកដាក់​ខ្លាំង​ណាស់ លើ​ការ​ពង្រឹង​សម​ត្ថភាព​លោកគ្រូ អ្នកគ្រូ ពីព្រោះ​លោកគ្រូ អ្នកគ្រូ ដែល​ខ្លាំង និង​បណ្ដុះបណ្ដាល​បាន​សិស្ស​ដែល​ខ្លាំង និង​មានគុណ​ភាព​ខ្ពស់​ដូច​គ្នា​ដែរ ​។

សម្ដេចថា គុណភាព​គ្រូ គឺជា​កត្តា​គន្លឹះ​ក្នុង​ការ​ធានា​គុណភាព​អប់រំ និង​សមត្ថភាពរ បស់​ប្រទេស​។ សម្ដេច​ធិ​បតី មាន​ប្រសាសន៍​ថា «​ការ​អប់រំ ការ​បណ្ដុះបណ្ដាល គុណភាព ​នៃ​ការ​អប់រំ សំខាន់​ណាស់ គុណភាព​នៃ​ការ​អប់រំ គឺជា​កត្តា​កំណត់​នៃ​អភិវឌ្ឍ​ប្រទេស​។ ឆ្អឹងខ្នង នៃ​វិស័យ​អប់រំ គឺ​គ្រូបង្រៀន​ហ្នឹងឯង ជា​ឆ្អឹងខ្នង ដែល​ទ្រ​នូវ​វិស័យ​អប់រំ គឺ​គ្រូ ហ្នឹងឯង​។ គុណភាព គឺជា​កត្តា​គន្លឹះ ក្នុង​ការ​ធានា​គុណភាព​អប់រំ សមត្ថភាព​របស់​ប្រទេស នៅ​ក្នុង​ការ​អភិវឌ្ឍ នេះ​ជា​ការ​ភ្ជាប់​គ្នា​»​ ។

ជាមួយ​គ្នា​នោះ​ដែរ​ សម្ដេច​ធិ​បតី បន្ដ​ថា បើសិន​គ្រូ​មិន ពូកែ សិស្ស​ចេញ​ទៅ​ធ្វើ​ការងារ ក៏​មិន​ឈ្នះ​គេ​ដែរ ដូច្នេះ​ការ​បណ្ដុះបណ្ដាល​គ្រូបង្រៀន គឺជា​រឿង​សំខាន់​បំផុត ​។

សម្តេច បាន​ថ្លែង​គាំទ្រ និង​កោតសរសើរ​ចំពោះ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ដាក់​ចេញ នូវ​ផែនការ​គោលនយោបាយ និង​កម្មវិធី​កំណែទម្រង់​វិស័យ​អប់រំ ដើម្បី​ធា នា​បាន​នូវ​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់​នៃ​ការ​បណ្តុះបណ្តាល​គ្រូបង្រៀន​នៅ​កម្ពុជា ​។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​ផល់​អាទិភាព ក្នុង​ការ​ជ្រើសរើស​គ្រូបង្រៀន ទាំង​គ្រូបង្រៀន​មាន ក្របខ័ណ្ឌ និង​គ្រូបង្រៀន​កិច្ចសន្យា​ប ច្ចេកទេស ដើម្បី​បំពេញបន្ថែម​នូវ​តម្រូវការ​គ្រូបង្រៀន និង ប្រកបដោយ​គុណភាព ការ​កៀរគរ និង​ការ​ផ្តល់​ធនធាន​បន្ថែម​ទៀត​សម្រាប់​គាំទ្រ​ដល់​ការ​អភិវឌ្ឍ សមត្ថភាព​គ្រូបង្រៀន និង​ការ​អនុវត្ត​កំណែទម្រង់​សាលារៀន​ ៕

អត្ថបទសរសេរ ដោយ