ក្រុងប៉ោយប៉ែត ៖ បុរសម្នាក់បានចង.កធ្វើអត្តឃាតនឹងដើមស្វាយចន្ទី កាលពីវេលាទៀបភ្លឺថ្ងៃទី១១ មិថុនា លុះដល់ម៉ោង៦ព្រឹក ថ្ងៃដដែលទើបក្មេងដើរលក់នំប្រទះឃើញ ។ អ្នករស់នៅជិតខាងនិយាយថា ការចង.ករបស់បុរសរូបនេះ ក្រោយពីគាត់ខឹងនឹងកូនស្រីទៅយកប្តីជាជនជាតិសៀមនៅឯស្រុកសៀមមិនព្រមត្រឡប់មកស្រុកវិញ ។
បុរសចង.ករូបនេះឈ្មោះរឿន សារុំ អាយុ៤២ឆ្នាំ មុខរបរជាកសិករមានទីលំនៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។ ជុំវិញការចង.កធ្វើអត្តឃាតនេះ បើតាមការឱ្យដឹងពីមន្ត្រីប៉ូលិសបានប្រាប់ថា យោងតាមការសួរនាំពីអ្នកស្រុក ពិសេសក្រុមគ្រួសារជនរងគ្រោះផងនោះបានប្រាប់ថា មុនធ្វើការចង.កធ្វើអត្តឃាត គឺបានខឹងនឹងកូនប្រមុំរបស់ខ្លួនឈ្មោះរុំ ឡាយ អាយុ១៧ឆ្នាំ យកប្តីសៀម ក្រោយពីបានចូលទៅស្រុកសៀមតាមសាច់ញាតិរកការងារធ្វើ ។ មានការកត់សម្គាល់ថា មុនការចង.កបែបនេះ ឪពុកបានទូរស័ព្ទឱ្យកូនក្រមុំនោះត្រឡប់មកស្រុកវិញ ប៉ុន្តែនាងនោះមិនត្រឹមតែមិនមកស្រុកវិញនោះទេ គឺថែមទាំងមិនលើកទូរស័ព្ទទៀតផង ទើបជាឪពុកទ្រាំមិនបានក៏ចង.កធ្វើអត្តឃាតលែងចង់រស់នៅតែម្តង ។
មន្ត្រីប៉ូលិសនិយាយថា ប្រពន្ធពុំដឹងថា ប្តីចង.កនោះទេ បានត្រឹមតែដឹងថា ប្តីរបស់គាត់បានក្រោកពីដំណេកនៅម៉ោងប្រហែល៣ទៀបភ្លឺ លុះក្មេងដើរលក់នំឃើញសពប្តីចង.កបានរត់មកប្រាប់ប្រពន្ធ ទើបដឹងថា ប្តីទៅចង.ក ។ ប៉ូលិសបាននិយាយទៀតថា ការពិតកូនក្រមុំរបស់គាត់បានប្តីជាជនជាតិសៀមនោះ បុរសជាឪពុកអត់ដឹងទេ លុះប្អូនថ្លៃប្រាប់តាមទូរស័ព្ទមកថា កូនបានប្តីសៀមហើយទើបពិបាកចិត្ត។ ម្យ៉ាងទៀតពេលចុចទូរស័ព្ទឱ្យត្រឡប់មកផ្ទះនាងជាកូនមិនព្រមមកទេ ហើយក្រោយមកទៀតមិនព្រមលើកទូរស័ព្ទ ទើបគាត់មួម៉ៅគិតខ្លីក៏ចង.កធ្វើអត្តឃាតតែម្តងទៅ ។
ប៉ូលិសបញ្ជាក់ថា ការស្លាប់ដោយចង.កនេះគឺមិនមែនមានហេតុផលតែម្យ៉ាង រឿងកូនស្រីយកប្តីជាជនជាតិសៀមប៉ុណ្ណោះទេ វាអាចជាការពិបាកចិត្តរឿងជំពាក់លុយអង្គការផងដែរ។ ព្រោះពេលនោះស្ត្រីជាប្រពន្ធប្រាប់ថា ប្តីគាត់មួយរយៈពេលនេះ ពិបាកចិត្តរឿងលុយដែលត្រូវរកសងអង្គការមិនទាន់បានផងដែរ ៕
ចែករំលែកព័តមាននេះ