ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្សាន្តចុងសប្តាហ៍

12 ឆ្នាំ មុន

ជាង​កាត់​សក់​មាត់​ច្រើន
យុវ​ជន​ម្នាក់​ចូល​អង្គុយ​ កាត់​សក់​ប្រាប់​​ជាង​ជួយ​កាត់​ឱ្យ​ស្អាត​ ព្រោះ​ខ្លួន​ត្រៀម​ធ្វើ​ទេស​ចរណ៍​ទៅ​ប្រទេស​អីុតាលី ​និង​ចង់​នៅ​សប្បាយ​បួន​ប្រាំ​ថ្ងៃ​ក្នុង​ទី​ក្រុង​រ៉ូម របស់​ប្រទេស​នោះ ។ ឮ​ភ្លាម​ជាង​កាត់​សក់​មាត់​ច្រើន​និយាយ​​​ប៉ប៉ោច ៖
-ទៅ​ណា​មិន​ទៅ​បែរ​ជា ​ទៅ​ទី​ក្រុង​​រ៉ូម ​ទៅ​វិញ ។ ​ទី​ក្រុង​រ៉ូម គគ្រិច​ណាស់ ក្រែង​តែ​មនុស្ស​ឆ្កួត​ទើប​ចង់​​ទៅ​លេង ។ អូ, នែ!​ ប្អូន​ឯង​ប្រុង​ធ្វើ​ដំណើរ​តាម​អី?
-ខ្ញុំ​ជិះ​​​យន្ត​ហោះ​ក្រុម​ហ៊ុន Air Liberté ។
-ទៀត ​ហើយ! ប្អូន​ឯង​​គ្មាន​ដឹង​អី​សោះ​តែ​​​ម្តង។ ​យន្ត​ហោះ​​​ក្រុម​ហ៊ុន Air Liberté សុទ្ធ​តែ​កញ្ចាស់ៗ​ដូច​របស់​អេត​ចាយ, ​បែរ​ទៅ​គុណ​ភាព​សេវា​កម្ម​​វិញ​សូន្យ​តា​ប្លាក ។ ចុះ​ពេល​ទៅ​ដល់​ក្រុង​រ៉ូម ប្រុង​សម្រាក​កន្លែង​ណា?
-ខ្ញុំ​បាន​កក់​បន្ទប់​​រួច​ហើយ​នៅ​សណ្ឋា​គារ​ម៉ារី​យ៉ូត ។
-ស្អី? ម៉េច​មិន​កក់​បន្ទប់សណ្ឋា​គារ​ផ្សេង បែរ​ជា​​ទៅ​យក​សណ្ឋា​គារ​ម៉ារី​យ៉ូត​ទៅ​វិញ?
-ចុះ​សណ្ឋា​គារ​​នោះ​យ៉ាង​ម៉េច?

ជាង​កាត់​សក់​មាត់​ច្រើន
យុវ​ជន​ម្នាក់​ចូល​អង្គុយ​កាត់​សក់​ប្រាប់​​ជាង​ជួយ​កាត់​ឱ្យ​ស្អាត​ ព្រោះ​ខ្លួន​ត្រៀម​ធ្វើ​ទេស​ចរណ៍​ទៅ​ប្រទេស​អីុតាលី ​និង​ចង់​នៅ​សប្បាយ​បួន​ប្រាំ​ថ្ងៃ​ក្នុង​ទី​ក្រុង​រ៉ូម របស់​ប្រទេស​នោះ ។ ឮ​ភ្លាម​ជាង​កាត់​សក់​មាត់​ច្រើន​និយាយ​​​ប៉ប៉ោច ៖
-ទៅ​ណា​មិន​ទៅ​បែរ​ជា​ទៅ​ទី​ក្រុង​​រ៉ូម ​ទៅ​វិញ ។ ​ទី​ក្រុង​រ៉ូម គគ្រិច​ណាស់ ក្រែង​តែ​មនុស្ស​ឆ្កួត​ទើប​ចង់​​ទៅ​លេង ។ អូ, នែ!​ ប្អូន​ឯង​ប្រុង​ធ្វើ​ដំណើរ​តាម​អី?
-ខ្ញុំ​ជិះ​​​យន្ត​ហោះ​ក្រុម​ហ៊ុន Air Liberté ។
-ទៀត​ហើយ! ប្អូន​ឯង​​គ្មាន​ដឹង​អី​សោះ​តែ​​​ម្តង។ ​យន្ត​ហោះ​​​ក្រុម​ហ៊ុន Air Liberté សុទ្ធ​តែ​កញ្ចាស់ៗ​ដូច​របស់​អេត​ចាយ, ​បែរ​ទៅ​គុណ​ភាព​សេវា​កម្ម​​វិញ​សូន្យ​តា​ប្លាក ។ ចុះ​ពេល​ទៅ​ដល់​ក្រុង​រ៉ូម ប្រុង​សម្រាក​កន្លែង​ណា?
-ខ្ញុំ​បាន​កក់​បន្ទប់​​រួច​ហើយ​នៅ​សណ្ឋា​គារ​ម៉ារី​យ៉ូត ។
-ស្អី? ម៉េច​មិន​កក់​បន្ទប់សណ្ឋា​គារ​ផ្សេង បែរ​ជា​​ទៅ​យក​សណ្ឋា​គារ​ម៉ារី​យ៉ូត​ទៅ​វិញ?
-ចុះ​សណ្ឋា​គារ​​នោះ​យ៉ាង​ម៉េច?
-ប្អូន​ពិត​ជា​មិន​ដឹង​មែន​ឬ? ម៉ារី​យ៉ូ​ត​ជា​សណ្ឋា​គារ​អន់​ជាង​​គេ​បង្អស់​​នៅ​ទី​ក្រុង​រ៉ូម, បន្ទប់​គគ្រិច​តូចៗ អ្នក​បម្រើ​​ដើរ​មិន​​ចង់​លើក​ជើង តែថ្លៃ​បន្ទប់​វិញ​គឺ​អារ.ក​ទាំង​រស់ ។
-ខ្ញុំ​កក់​បន្ទប់​នៅ​​សណ្ឋា​គារ​នោះ​ ព្រោះ​ចង់​ទៅ​មើល​បុរី​វ៉ា​ទី​កង់​ផង ​ហើយ​បើ​មាន​សំណាង​ខ្ញុំ​​ប្រហែល​បាន​ចូល​គាល់​សម្តេច​ប៉ាប​ទៀត ។
-បើ​អ៊ីចឹង​ខ្ញុំ​ជូន​ពរ​ឱ្យ​ធ្វើ​ដំណើរ​​ប្រកប​​ដោយ​សុវត្ថិ​ភាព​ណា៎ ។
មួយ​ខែ​ក្រោយ​​យុវ​ជន​យើង​ត្រឡប់​មក​វិញ​ចូល​កន្លែង​កាត់​សក់​ដដែល ។ ឃើញ​មុខ​ភ្លាម​ជាង​កាត់​សក់​សួរ ៖
-យ៉ាង​ម៉េច​ដែរ! ទៅ​លេង​ក្រុង​រ៉ូម សប្បាយ​ទេ? ​ខ្ញុំ​ហ៊ាន​ទាយ​​​ទុក​មុន​ថា ​ការ​ហោះ​ហើរ​របស់​យន្ត​ហោះ​ក្នុង​ក្រុម​ហ៊ុន Air Liberté គឺ​​ជា​អនុស្សាវរីយ៍​ឈឺ​ខ្នង​បំផុត​​សម្រាប់​ប្អូន​ឯង ។
-អូ, មិន​មែន​​អ៊ីចឹង​ទេ ។ អ្វី​ៗ​ផ្ទុយ​ស្រឡះ​ ខ្ញុំ​ជិះ​យន្ត​ហោះ​អ៊ែរ​បឺស​ថ្មី​​ច្រឺង ។ ស្រី​បម្រើ​លើ​យន្ត​​ហោះ​ស្អាតៗ​ដូច​ទេព​អប្សរ​​យក​ចិត្ត​ទុក​ដាក់​ភ្ញៀវ​បាន​ល្អ​បំផុត ។
-ម៉េច​​អ៊ីចឹង​ទៅ​កើត? ចុះ​សណ្ឋា​គារ​​ម៉ារី​យ៉ូត នោះ​យ៉ាង​ម៉េច​ដែរ? ដូច​​ឋាន​នរក​ទេ?
-ថា​ដូច​ឋាន​សួគ៌​ត្រូវ​ជាង ។ ​សណ្ឋា​គារ​ម៉ារី​យ៉ូត ពេល​នេះ​ជួស​ជុល​ថ្មី ស្អាត​ប្រណីត ​បន្ទប់​ធំ​​ទូលាយ ។ សព្វ​​ថ្ងៃ​​ម៉ារី​យ៉ូត ត្រូវ​បាន​វាយ​តម្លៃ​​ថា ទំនើប​ជាង​គេ​នៅ​ទី​ក្រុង​រ៉ូម​ទៀត​ផង ។
-ចុះ​រឿង​ទៅ​ដើរ​លេង​​នៅ​បុរី​វ៉ា​ទី​កង់​នោះ​​យ៉ាង​ម៉េច​ដែរ? ខ្ញុំ​ហ៊ាន​ទាយ​ទុក​មុន​ថា ប្អូន​ឯង​អត់​បាន​ជួប​សម្តេច​ប៉ាប, មែន​ទេ?
-​ម៉េច​ថា អត់​បាន​ជួប?
-ស្អី? បាន​ជួប​​សម្តេច​ប៉ាប​ទៀត?
-សម្តេច​​ប៉ាប​ ​មាន​ទម្លាប់​​យូរៗ​អនុ​ញ្ញាត​​ឱ្យ​អ្នក​ទេស​ចរ​ចូល​គាល់​ម្តង ដែល​ក្នុង​មួយ​លើកៗ​​ចំនួន​​បួន​ប្រាំ​នាក់ ។ ខ្ញុំ​​ទៅ​បុរី​វ៉ា​ទី​កង់ ចំពេល​​សម្តេច​​ប៉ាប​អនុ​​ញ្ញាត​ឱ្យ​អ្ន​ក​ទេស​ចរ​ចូល​គាល់​​សន្ទនា​លេង ហើយ​ខ្ញុំ​ត្រូវ​បាន​គេ​ឱ្យ​ជួប​ព្រះ​អង្គ​ក្នុង​បន្ទប់​ពិសេស​មួយ ។ ពេល​​ទ្រង់​​ចូល​បន្ទប់​នោះ​ សម្តេច​បា៉ប​ចាប់​ដៃ​ខ្ញុំ​​ហើយ​សួរ​ខ្ញុំ។ បង​ឯង​ដឹង​ព្រះ​អង្គ​សួរ​ខ្ញុំ​យ៉ាង​ម៉េច​ទេ?
-ចុះ​សម្តេច​ប៉ាប​សួរ​ថា​ម៉េច?
-ចាប់​ដៃ​​ខ្ញុំ​ភ្លាម ព្រះ​អង្គ​សួរ​ខ្ញុំ​ថា ចុះ​អា​ជាង​ចំកួត​ណា​កាត់​សក់​ឱ្យ​ចៅ​ឯង​ក្រឡុញ​ឆឹក​អ៊ីចឹង?

កូន​ប្រសា​អនាគត
កំលោះ​ក្រមុំ​​មួយ​គូ​កំពុង​ស្ថិត​​ក្នុង​ដំណាក់​​កាល​ស្វែង​យល់​គ្នា​​ទៅវិញ​ទៅ​មក ។ ថ្ងៃ​មួយ​នាង​ក្រមុំ​​បបួល​ប្រុស​ស្នេហ៍​​មក​លេង​ផ្ទះ​ខ្លួន​ដើម្បី​​បាន​ស្គាល់​​ឪពុក​ម្តាយ​របស់​ខ្លួន​ផង ។ ​ពេល​ទាំង​សង​ខាង​ជួប​គ្នា ឪពុក​នាង​ក្រមុំ​​សួរ​អនាគត​កូន​ប្រសា​ពី​មុខ​របរ ។ សឹង​ថា​អនាគត​​ឪពុក​ក្មេក​​សួរ​មិន​ទាន់​ផុត​ពី​មាត់​ផង អ្នក​កំលោះ​និយាយ​រូៗ​ម្នាក់​ឯង ៖
-​ខ្ញុំ​កំពុង​​នៅ​រៀន ។ សព្វថ្ងៃ​ខ្ញុំ​​ជា​និស្សិត​មហា​វិទ្យា​ល័យ​ច្បាប់ ​ជិត​ដល់​ពេលប្រឡង​ចេញ​ហើយ ។ ​រៀន​ខាង​ច្បាប់​​ដូច​ខ្ញុំ​​ជួយ​គ្រួសារ​​​បាន​ច្រើន​ណាស់ ដូច​​យា៉ង​ថ្ងៃ​ក្រោយ បើ​អ៊ំ​ប្រុស​ អ៊ំ​ស្រី​​ចង់​លែង​លះ​គ្នា​ខ្ញុំ​ជួយ​ដោះ​ស្រាយ​​ជូន ។
និយាយ​​រួច​​គេ​​មើល​ជុំវិញ​ខ្លួន​ប៉ប៉ាច់​ប៉ប៉ោច​​បន្តៈ
-​ផ្ទះ​នេះ​ធ្វើ​ពី​ឈើ​ប្រណីត​ទាំង​អស់ ថ្ងៃ​ណា​មួយ​ត្រូវ​ភ្លើង​ឆេះ​​អស់​គួរ​ឱ្យ​ស្តាយ​ណាស់​​មែន​ទេ, អ៊ំ​ប្រុស?
អនាគត​ឪពុក​ក្មេក​ហៀប​លូក​មាត់​និយាយ តែ​អ្នក​កំលោះ​​និយាយ​មុន​ទៀត ៖
-ខ្ញុំ​និង​កូន​ស្រី​លោក​អ៊ំ​ស្រឡាញ់​គ្នា​ និង​យល់​ចិត្ត​​គ្នា​យូរ​ហើយ ។ សូម​លោក​អ៊ំ​អនុ​ញ្ញាត​​ឱ្យ​ខ្ញុំ​ចុះ​ឈ្មោះ​នាង​ក្នុង​សៀវភៅ​​គ្រួសារ​ក្នុង​ពេល​នេះ​តែ​ម្តង​ទៅ, ទោះ​​យ៉ាង​ណា​ក៏​​​គង់​តែ​ពួក​ខ្ញុំ​រៀប​ការ​ក្លាយ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​​ដែរ ។
ពេល​លា​​ត្រឡប់​​ទៅ​ផ្ទះ​ខ្លួន អ្នក​​កំលោះ​ធ្វើ​ដំណើរ​​បាន​ប្រហែល​១០​នាទី ស្រាប់​តែ​ត្រឡប់​​មក​វិញ​ក្រឡឺម​ប្រាប់​ថា ភ្លេច​មួក ។ ឃើញ​ដូច្នេះ​អនាគត​ឪពុក​ក្មេក​និយាយ ៖
-ចាំ​បាច់​​ត្រឡប់​ទៅ​ត្រឡប់​មក​ច្រើន​ដង​ខាត​ពេល​ធ្វើ​អី, ​ស្អែក​ខាន​ស្អែក​ឯង​មក​លេង​​ទៀត​សឹម​យក​ក៏​បាន​ដែរ​តើ ។
អ្ន​​ក​កំលោះ​​ឆ្លើយ​យ៉ាង​រហ័ស ៖
-មិន​បាន​ទេ​អ៊ំ​​ប្រុស, សម័យ​នេះ​អាស្វា​ណា​​ក៏​មិន​អាច​ទុក​ចិត្ត​បាន​ដែរ ។
ពេល​ចេញ​ទៅ​ខាង​មុខ​ត្រូវឆ្កែ​របស់​​ម្ចាស់​ផ្ទះ​រត់​មក​​ខាំ​ជើង អ្នក​​កំលោះ​​លើក​មួក​​គ្រវី​និយាយ​កំញើញ ៖
-នែ! នែ៎! កុំខាំ​អញ​ណា៎ ។ ​មិន​ត្រឹម​តែ​អ្ហែង​​មួយ​ក្បាល​ទេ ទោះ​ពួក​អ្ហែង​ម៉ា​ផ្ទះ​នេះ​ក៏​ខាំ​អញ​មិន​បាន​ដែរ ។
ឪពុក​​ក្មេក​ណា​ជួប​កូន​ប្រសា​ប្រុស​និយាយ​​ស្តី​ដូច​រន្ទះ​បាញ់​បែប​នេះ ប្រាកដ​ជា​គាំង​បេះ​ដូង​ស្លាប់​ក្នុង​ថ្ងៃ​ណា​មួយ​មិន​ខាន ៕
លោក​ចៅ​ក្រម​តុលា​ការ
ពេល​ឡើង​អង្គុយ​​​កៅអី​ក្នុង​បន្ទប់​ដោយ​ឡែក​ លោក​ចៅ​ក្រម​សម្លឹង​​លោក​មេ​ធាវី​​២​នាក់​ដែល​កំពុង​អង្គុយ​​ទល់​មុខ​ខ្លួន ។ ​លោក​មេធាវី​​ទាំង​ពីរ​​​នាក់​នោះ​ម្នាក់​ការ​ពារ​ក្តី​ឱ្យ​ដើម​ចោទ​ ម្នាក់​ការ​ពារ​ក្តី​ឱ្យ​ចុង​ចោទ ។ លោក​ចៅ​ក្រម​ហៅ​ពួក​គេ​ឱ្យ​ចូល​មក​​ជិត ហើយ​​និយាយ​តិចៗ ៖
-យើង​ត្រៀម​អារម្មណ៍​​ដើម្បី​​បន្ត​ទៀត ចាប់​ផ្តើម​​ធ្វើ​ការ​​ទាំង​អស់​គ្នា​ ។ លោក​មី​មូរី សូក​ខ្ញុំ​​១៥.០០០​ដុល្លារ ចំណែ​ក​លោក​ហា​ក្រាវ​សូក​ខ្ញុំ​១០.០០០​ដុល្លារ​មែន​ទេ?
មេធាវី​​ទាំង​ពី​រ​ឈ្ងោក​​​មុខ​នៅ​ស្ងៀម ។
លោក​ចៅ​ក្រម​បើក​កាបូក​​​លូក​យក​មូល​ប្ប​ទាន​ប័ត្រ​​ចេញ​សរសេរ​លេខ​៥.០០០​ដុល្លារ ហើយ​​ហុច​ឱ្យ​លោក​មេធាវី​ឈ្មោះ​មីមូរី ៖
-នេះ​, ខ្ញុំ​អាប់​ជូន​វិញ​៥.០០០​ដុល្លារ​ ។
-ម៉េច​អ៊ីចឹង?
-ដើម្បី​ឱ្យ​ខ្ញុំ​ធ្វើ​ការ​មិន​មានចិត្ត​លំអៀង ។ ​ពេល​នេះ​លោក​ទាំង​ពីរ​សូក​ខ្ញុំ​១០.០០០​ដុល្លារ ​ដូច​គ្នា ​អីុចឹង​ខ្ញុំ​ត្រូវ​កាត់​ក្តី​ឈរ​លើ​គោល​ការណ៍​យុត្តិ​ធម៌​ អត់​លំអៀង​​ខាង​ណា​ទេ, អ្វីៗ​វិនិច្ឆ័យ​តាម​​របាយ​ការណ៍​​ដែល​ប៉ូលិស​​បញ្ជូន​​ឡើង​មក៕ 

ជិត​បាន​តែង​តាំង
គ្រូ​បង្វឹក​​បាល់​ទាត់​ម្នាក់​មាន​ជំងឺ​ធ្ងន់ ដែល​ពិបាក​​នឹង​ឆ្លង​ផុត ។ ​មិត្ត​ភក្តិ​គាត់​ដែល​ជា​គ្រូ​​បង្វឹក​​បាល់​ទាត់​​ដែរ ​និយាយ​ជា​មួយ​គាត់ ៖
-លោក​បង​ត្រូវ​ខិត​ខំ​រក​មធ្យោ​បាយ​ផ្តល់​ដំណឹង​​​ឱ្យ​ខ្ញុំ​​បាន​ដឹង​ពី​ពិភព​លោក​ខាង​ណោះ​ផង​ណា៎ ។
កន្លះ​ឆ្នាំ​ក្រោយ​ទូរស័ព្ទ​រោទ៍​ឡើង ។ នៅ​ដើម​ខ្សែ​ខាង​នោះ​ គឺ​សំឡេង​​​របស់​គ្រូ​​បង្វឹក​​បាល់​​ទាត់​ដែល​បាន​អនិច្ច​កម្ម ៖
-ពិភព​ដែល​ខ្ញុំ​រស់​នៅ​ក៏​មាន​បាល់​ទាត់​​ដែរ ។ ពេល​នេះ ខ្ញុំ​​មាន​ដំណឹង​​អាក្រក់​មួយ​ល្អ​មួយ​​ចង់​ប្រាប់​​ឯង ។
-បើ​អ៊ីចឹង​ប្រាប់​​ដំណឹង​ល្អ​មុន​​មក ។
-លោក​បង​​ឯង​ជិត​​មាន​ឱកាស​ដណ្តើម​ពាន​រង្វាន់ C1 ជា​លើក​ដំបូង​ក្នុង​ជីវិត​ហើយ ។
-អស្ចារ្យ​មែន! ចុះ​ដំណឹង​អាក្រក់?
-ក្រុម​បាល់​ទាត់​ឋាន​នរក និង​ក្រុម​បាល់​​ទាត់​ឋាន​សួគ៌​ឈាន​ដល់​វគ្គ​​ផ្តាច់​ព្រ័ត្រ​ដូច​គ្នា​ ​ក្នុង​ការ​ប្រកួត​​ជម្រុះ​​ដណ្តើម​​យក​ពាន​រង្វាន់ C1 ខាង​មុខ។ ហេតុ​​នេះ​សប្តាហ៍​​ក្រោយ​​លោក​បង​ឯង​ត្រូវ​បាន​យម​រាជ​​​តែង​តាំង​​ជា​គ្រូ​បង្វឹក​​ក្រុម​បាល់​ទាត់​ឋាន​នរក​ហើយ៕

អត់​និយាយ​ខុស​ទេ
តាម​ផ្លូវ​ស្ងាត់ ចោរ​​ម្នាក់​ចេញ​ស្ទាក់​​​ផ្លូវ​អ្នក​​ដំណើរ​ជា​ស្ត្រី​ចំណាស់ ៖
-ឈប់​សិន! យើង​មាន​រឿង​ត្រូវ​និយាយ​​គ្នា​ឱ្យ​ជ្រះ​ស្រឡះ ។ ក្នុង​​កាបូប​មីង​ឯង​មាន​​លុយ​តែ​មួយ​មឺុន​រៀល​ប៉ុណ្ណោះ ហេតុ​ម៉េច​ព្រឹក​មិញ​ពេល​ខ្ញុំ​ឆក់​តាម​ផ្លូវ​ស្រែក​ថា​ បាត់​​ប្រាក់​ជិត​មួយ​លាន​រៀល?
-មីង​និយាយ​អត់​ខុស​ទេ ។ ប្រាក់​មួយ​ម៉ឺន​រៀល​នោះ មីង​ប្រុង​​យក​ទៅ​​ទិញ​កន្ទុយ​លេខ។ ​គិត​ទៅ​មើល, មួយ​ម៉ឺន​រៀល​បើ​ត្រូវ​វិញ តើ​បាន​ប៉ុន្មាន?

គំរាម
ប្រពន្ធ​ប្រាប់​ប្តី ៖
-យើង​ត្រូវ​លើក​មីកា​ទូច​រៀប​ការ​ឱ្យ​វា​ទៅ​ ប្រយ័ត្ន​​ស្លាប់​បាត់​រូប​រាង ។
-យ៉ាង​ម៉េច​​អ៊ី​ចេះ​យាយ​ប៊ិ​នេះ, វា​ជូន​ផ្លែ​​ឈើ​យើង​មួយ​កន្ត្រក ហើយ​និយាយ​ស្តី​​សម​រម្យ​​ធម្ម​តា មិន​មែន​គំរាម​កំហែង​អី, ហេតុ​ម៉េច​ភ័យ​យ៉ាង​នេះ?
-តា​មាន​មើល​ក្នុង​កន្ត្រក​នោះ​ហើយ​នៅ?
-នៅ​ទេ!
-មើល​​ពី​ក្រៅ​ស្មាន​ថា​កន្ត្រក​នោះ​ជា​កន្ត្រក​ផ្លែ​ឈើ​ តែ​តាម​ពិត​សុទ្ធតែ​​គ្រាប់​បែក ។ តា​ឯង​​ទប់​ទល់​ជា​មួយ​គ្រាប់​​បែក​បាន​ទេ?

ខុស​គ្នា
មិត្ត​សំឡាញ់​ពីរ​នាក់​សួរ​គ្នា ៖
-​អូដ្ឋ និង​មនុស្ស​ប្រមឹក​ខុស​គ្នា​​ ឬ​ដូច​គ្នា?
-ខុស​គ្នា​ស្រឡះ ។
-ខុស​យ៉ាង​ម៉េច?
-អូដ្ឋ​អាច​មិន​ផឹក​ ហើយ​នៅ​តែ​ធ្វើ​ការ​រាប់​​ខែ ចំណែក​មនុស្ស​ប្រមឹក​​វិញ អាចផឹក​រាប់​ខែ តែ​អត់​ធ្វើ​ការ​អ្វី​ទាំង​​អស់ ៕