ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លា​ឃ្មុំ​ខ្មៅ​ធ្លាប់​រស់នៅ​​នៅ​​ក្នុង​​សណ្ឋា​គារ​​​​ឥឡូវ​​​សមត្ថកិច្ច​​​យកទៅ​ដាក់​នៅ​​ភ្នំតា​ម៉ៅ​

12 ឆ្នាំ មុន

​ខេត្តស្ទឹង​ត្រែង​​​ ៖ ​​សត្វ​ខ្លា​ឃ្មុំ​សម្បុរខ្មៅ​​មួយ​ក្បាល ​ត្រូវ​បាន​​មន្ត្រីជំនាញ​​រដ្ឋបាលព្រៃឈើ​​​ចូល​ទៅ​ទំនាក់ទំនង​​ស្នើ​​សុំ​​​យកចេញពី​ក្នុង​សណ្ឋា​គារ​​សុខ​សាន្ត ​ដែលស្ថិតនៅ​​​ភូមិព្រែក​ សង្កាត់ស្ទឹង​ត្រែង ​ក្រុងស្ទឹង​ត្រែង​។​ លោកគាំ សីហា ​នាយ​រង​​ផ្នែក​​រដ្ឋបាល​ព្រៃ​ឈើ​ស្ទឹង​ត្រែង បានដឹកនាំ​​​កម្លាំង​​​ជំនាញចូល​ទៅ​ក្នុង​សណ្ឋាគារ​ធ្វើការ​​​ទំនាក់ទំនង

​ខេត្តស្ទឹង​ត្រែង​​​ ៖ ​​សត្វ​ខ្លា​ឃ្មុំ​សម្បុរខ្មៅ​​មួយ​ក្បាល ​ត្រូវ​បាន​​មន្ត្រីជំនាញ​​រដ្ឋបាលព្រៃឈើ​​​ចូល​ទៅ​ទំនាក់ទំនង​​ស្នើ​​សុំ​​​យកចេញពី​ក្នុង​សណ្ឋា​គារ​​សុខ​សាន្ត ​ដែលស្ថិតនៅ​​​ភូមិព្រែក​ សង្កាត់ស្ទឹង​ត្រែង ​ក្រុងស្ទឹង​ត្រែង​។​ លោកគាំ សីហា ​នាយ​រង​​ផ្នែក​​រដ្ឋបាល​ព្រៃ​ឈើ​ស្ទឹង​ត្រែង បានដឹកនាំ​​​កម្លាំង​​​ជំនាញចូល​ទៅ​ក្នុង​សណ្ឋាគារ​ធ្វើការ​​​ទំនាក់ទំនង​​ដោយ​សន្តិវិធី​​​​ជា​មួយ​ម្ចាស់ស​ណ្ឋាគារ​​សុំ​ដក​ហូត​យកសត្វ​ខ្លា​ឃ្មុំពីម្ចាស់​សណ្ឋាគារ កាលពី​វេលាម៉ោង​​​​៣និង​​៣០នាទី​​​រសៀល​ថ្ងៃទី​១១ មិថុនា ​២០១១​។

ម្ចាស់​សណ្ឋាគារ​បាន​ឱ្យ​ដឹង​ថា សត្វ​ខ្លា​ឃ្មុំ​​​ឈ្មោះ​មួយក្បាលនេះ ​មានឈ្មោះ​ថា ​អាផ្លយ ​គាត់​បានទិញ​​ពីព្រាន​ព្រៃ​​​ម្នាក់​យកម​ក​ចិញ្ចឹម​​​តាំង​​ពីមាន​ទម្ងន់​​២គីឡូក្រាម ​​រហូតដល់​បច្ចុប្បន្ន​​​មាន​ទម្ងន់​​​១៥គីឡូក្រាម ​និង​មានអាយុ​​​៦ខែ​ហើយ​ ទុក​វា​គ្រាន់​​​​​លំអ​ក្នុង​​សណ្ឋាគារ​ក៏ដូចជា​​សម្រាប់​ភ្ញៀវ​ចូលស្នាក់អាស្រ័យ​​ទស្សនា​កម្សាន្ត​។​ ម្ចាស់​សណ្ឋាគារ​បានបន្ត​ទៀត​ថា ​​គាត់​ចិញ្ចឹម​​​អាផ្លយ​​បាន​​៣ខែ​ ភ្ញៀវ​មក​​​ស្នាក់​នៅ​​ក្នុង​សណ្ឋា​គារ​​នេះ​​បាន​សុំ​ទិញ​ពីគាង់​ក្នុង​តម្លៃ​១.២០០​ដុល្លារ តែ គាត់​​​ថា មិន​​លក់ទេ ព្រោះខ្លាច​គេ​យក​​អាផ្លយ​​ទៅសម្លាប់ ​រហូត​គេ​​ទៅ​សុំ​ច្បាប់​​​ពីសមត្ថកិច្ច​ជំនាញ តែ​​មេព្រៃមិន​អនុញ្ញាត​​​​ឱ្យចិញ្ចឹមទេ ​​និង​សុំ​​ដក​ហូត​ខ្លា​​ឃ្មុំ​នេះ។ ទោះជា​យ៉ាង​ណា​ក៏ដោយ គាត់​បាន​សន្យា​​ថា ​សុំ​ចិញ្ចឹម​​​ឱ្យ​វា​ធំ​​បន្តិច​ទៀត​​​សិន ទើប​​ប្រគល់​​ឱ្យ​មន្ត្រីជំនាញ ។ នៅ​ពេល​​​វា​មាន​ទម្ងន់​​ជាង​​១៥​គីឡូក្រាមហើយ​នោះ ​​មន្ត្រីជំនាញ​ក៏​បាន​​មក​​សុំ​ដក​​យកសត្វខ្លា​ឃ្មុំ​​​ពីរូបគាត់ ​ដើម្បី​យក​ទៅចិញ្ចឹម​​​នៅសួនសត្វ​ភ្នំតាម៉ៅ គាត់​ក៏​​យល់​ព្រម​​ប្រគល់ជូន​ទាំង​​សប្បាយរីករាយ​ ហើយ​សង្ឃឹម​​ថា ​អាផ្លយ ​នឹង​ទទួលបាន​​​ភាព​សុខ​សាន្ត​។​

លោកគាំ សីហា ​បាន​​​ឱ្យ​​​ដឹង​ថា ​​កា​រសុំ​ដក​ហូត​​សត្វ​​ខ្លា​ឃ្មុំ​​ពីម្ចាស់​​សណ្ឋាគារ​នោះ​គឺពុំ​មាន​ឈ្លោះប្រកែក​​ជា​មួយមន្ត្រីជំនាញ​នោះទេ ​​ម្ចាស់​ខ្លា​​​ឃ្មុំ​បានប្រគល់​​​ឱ្យ​តា​​ម​សម្រួល និង​សប្បាយ​រីករាយ ​​ហើយ​សត្វ​​​ខ្លា​ឃ្មុំ​​​មួយ​ក្បាល​នេះនឹង​​ត្រូវ​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​​ថែ​រក្សា​​​សត្វព្រៃ​​ភ្នំតាម៉ៅ ​ព្រោះ​រូប​លោក​បាន​ទំនាក់​ទំនង​​ជាមួយអង្គការ​​វ៉ាយ​​អេត​ឱ្យ​​មកទទួល​យក​ទៅ​ដាក់​នៅ​មជ្ឈ​មណ្ឌល​​នោះហើយ​ ៕​