ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Euro 2024 ៖ កីឡាករហុងគ្រីរបួ.សបា.ក់ឆ្អឹងផ្ទៃមុខធ្ងន់ធ្ងរ អំឡុងការប្រកួតចុងក្រោយពូល A

3 ខែ មុន

Aប្រទេសអាល្លឺម៉ង់ ៖ ខ្សែប្រយុទ្ធហុងគ្រី Barnabas Varga កំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ

ប្រទេសអាល្លឺម៉ង់ ៖ ខ្សែប្រយុទ្ធហុងគ្រី Barnabas Varga កំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ ជាមួយស្ថានភាពល្អប្រសើរឡើងវិញហើយ បន្ទាប់ពីរងរបួសបាក់ឆ្អឹងផ្ទៃមុខច្រើនកន្លែង អំឡុងការប្រកួតជុំទី៣ វគ្គសន្សំពិន្ទុពូល A ព្រឹត្តិការណ៍ជើងឯកអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 នៅប្រទេសអាល្លឺម៉ង់ ដែលហុងគ្រីបានយកឈ្នះស្កុតឡេនលទ្ធផល ១-០ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។

ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន MHPArena ត្រូវបានផ្អាកអស់រយៈពេល៧នាទី ដើម្បីអនុញ្ញាត​ឱ្យក្រុមគ្រូពេទ្យចូលមកសង្គ្រោះខ្សែប្រយុទ្ធ Barnabas Varga ដែលរងរបួសធ្ងន់ធ្ងរ ក្រោយប៉ះទង្គិចផ្ទៃមុខយ៉ាងខ្លាំងជាមួយនឹងដើមដៃអ្នកចាំទីស្កុតឡែន Angus Gunn នៅនាទី៦៧ ហើយបានដួលសន្លប់ស្តូកស្តឹងលើទីលានតែម្តង។ ខ្សែប្រយុទ្ធរបស់ក្រុម Ferencváros វ័យ២៩ឆ្នាំរូបនេះ ទទួលបានការសង្គ្រោះបឋមលើទីលាន មុនពេលបញ្ចូលបន្តទៅកាន់មន្ទីរពេទ្យ ។

ក្រោយបញ្ចប់ការប្រកួត លោក Marco Rossi គ្រូបង្វឹកក្រុមជម្រើសជាតិហុងគ្រី បានបញ្ជាក់អំពីស្ថានភាពកូនក្រុមដែលរងរបួសដល់ក្រុមអ្នកសារព័ត៌មានថា «Barnabas Varga បានធូរស្បើយហើយ និងមិនស្ថិតក្រោមហានិភ័យណាមួយឡើយ។ Varga រំពឹងថានឹងទទួលការវះកាត់ឆ្អឹងថ្ពាល់ ដូច្នេះគេនឹងអវត្តមានសប្រកួតបន្ទាប់។ យើងនឹងជូនដំណឹងដល់អ្នកភ្លាមៗ ប្រសិនបើមានព័ត៌មានអំពីស្ថានភាពរបស់គេ» ។

នៅក្នុងពូល A បានបញ្ចប់ការប្រកួតជាស្ថានពរទាំង៣ជុំ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ហើយជាលទ្ធផល ម្ចាស់ផ្ទះអាល្លឺម៉ង់ និងស្វីស ដឹកដៃគ្នាបន្តឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ដោយស្វ័យប្រវត្តិ ខណៈហុងគ្រីឈរនៅលេខ ៣ រង់ចាំអ៊ុតលទ្ធផលក្រុមលេខ៣ល្អប្រចាំពូលនីមួយៗ ក្រោយបញ្ចប់ការប្រកួតវគ្គចែកពូល ហើយដែលនឹងត្រូវសម្រិតសម្រាំងយកតែ៤ក្រុមប៉ុណ្ណោះ ដើម្បីបន្តឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។

ចំណែកស្កុតឡែនហាលអាវត្រឹមវគ្គចែកពូល ដោយបញ្ចប់នៅបាតតារាងមានត្រឹម១ពិន្ទុប៉ុណ្ណោះ ។ គិត​ត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ម្ចាស់ផ្ទះអាល្លឺម៉ង់ អេស្ប៉ាញ ព័រទុយហ្គាល់ និងស្វីស កក់កៅអីវគ្គ​១៦​ក្រុមចុងក្រោយ ដោយស្វ័យប្រវត្តិ។ ខណៈដែលប៉ូឡូញ និងស្កុតឡែនហាលអាវត្រឹមវគ្គចែកពូល៕ (ប្រភព ៖ BBC និង Daily Mail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ