ខេត្តរតនគិរី ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំស្រាវជ្រាវករណីកា.ប់យកម៉ូតូ នៅក្រុងបានលុង, ដោយជនសង្ស័យ៣នាក់ ត្រូវចាប់ខ្លួនបាននៅក្រុងព្រះសីហនុ ។ នេះបើយោងតាម នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានបង្ហោះ ។
កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ មានករណីលួចមានស្ថានទម្ងន់ទោស (កា.ប់យកម៉ូតូ) នៅត្រង់ចំណុចភូមិអូរកន្តិល សង្កាត់បឹងកន្សែងក្រុងបានលុង ខេត្តរតនគិរី បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកហុកដាឌ្រីម ពណ៌ខ្មៅ បានធ្វើសកម្មភាពយកកាំបិ.តផ្គា.ក់កា.ប់ប្លន់យកម៉ូតូ ម៉ាកហុងដាឌ្រីម ព៌ណខ្មៅ ឆ្នាំផលិត២០១៩ ផ្លាកលេខ1E-3901 ០១គ្រឿង ពីជនរងគ្រោះឈ្មោះ សូសន្ទ វាសនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យជនរងគ្រោះរងរបួសស្រាល ។ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យខាងលើបានជិះម៉ូតូគេចខ្លួនបាត់ ។
ក្រោយពីទទួលបានព័ត៌មាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាកម្លាំងជំនាញ បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវតាមនីតិវិធី រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ។
ជាក់ស្តែង លុះនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបន្តដឹកនាំសហការរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ ៖ ទី១៖ ឈ្មោះ លី លាងហេង ភេទប្រុស អាយុ១៧ឆ្នាំ ។ ទី២ ៖ ឈ្មោះ គង់ ទីន ភេទប្រុស អាយុ១៨ឆ្នាំ ។ ទី៣៖ឈ្មោះ មុំ សីហៈ ភេប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ។ ឃាត់ខ្លួនបានត្រង់ចំណុចក្រុម១៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ពួកខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិ.តផ្គា.ក់កា.ប់ប្ល.ន់យកម៉ូតូពីជនរងគ្រោះប្រាកដមែន ។ បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត ៕
ចែករំលែកព័តមាននេះ