ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យគ្រប់គ្រងរដ្ឋបាលធូរ​ពេកទេដឹង? ហាងខ្លះដាក់យីហោអត់អក្សរខ្មែរ​

5 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ក្រោយជនបរទេសស្នាក់នៅ​រកស៊ីច្រើន ឃើញដាក់ផ្លាកសញ្ញាជាអក្សរបរទេស

ខេត្ត​បន្ទាយមានជ័យ ៖ ក្រោយជនបរទេសស្នាក់នៅ​រកស៊ីច្រើន ឃើញដាក់ផ្លាកសញ្ញាជាអក្សរបរទេសដែលគ្មានអក្សរខ្មែរ មហាជនរិះ​គន់ថាសុំអោយអាជ្ញាធរនិងមន្ទីជំនាញមើលផង គួរតែអោយតំលៃម្ចាស់ផ្ទះ​ផង ដែលស្ថិតក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែត។

លោក វ៉ា ជិមណារ៉េត ចៅសង្កាត់អូរជ្រៅ បានប្រាប់ថា រឿងផ្លាកសញ្ញា ជនជាតិបរទេសដាក់ផ្លាកសញ្ញាតាមហាងភោជនីយដ្ឋាន និងអាហារដ្ឋាន និងកន្លែងផ្សេងៗដែលដាក់ជាអក្សរបរទេសមានដូចជាអក្សរអង់គ្លេស អក្សរចិន និងអក្សរថៃ ភាគច្រើនដែលមិនបានដាក់អក្សរខ្មែរក្នុងនាមអាជ្ញាធរមូលដ្ឋានបានរាយការណ៍ជូនរដ្ឋបាលក្រុងប៉ោយប៉ែតហើយ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា កន្លងមករដ្ឋបាលក្រុងប៉ោយប៉ែតបានសហការជាមួយមន្ទីវប្បធម៌និងវិចិត្រសីល្បៈខេត្តបន្ទាយមានជ័យ បានចុះពិនិត្យនិងណែនាំអោយ​ដោះ​ចេញដែលផ្លាកសញ្ញាណាមួយមិនបានអក្សរខ្មែរ ត្រូវបានធ្វើកិច្ចសន្យានិងទម្លាក់ចេញត្រូវដាក់ផ្លាក់សញ្ញាជាអក្សរខ្មែរ ទើបបានអោយដាក់ ។

លោកបានបញ្ជាក់ថា បើសិនជាមានហាងណាមានដាក់ផ្លាកសញ្ញាគ្មានអក្សរខ្មែរ អាជ្ញាធរក្រុងប៉ោយប៉ែតរាយការណ៍ទៅរដ្ឋបាលខេត្តបន្ទាយមានជ័យសុំអោយមន្ទីជំនាញចុះសហការជាមួយ ហើយចុះណែនាំអោយដកចេញនិងធ្វើកិច្ចសន្យាហើយ បើនៅតែបន្តដាក់ផ្លាកសញ្ញាគ្មានអក្សរខ្មែរ និងមានចំណាត់ការតាមច្បាប់។

លោក តាំង កួយ ប្រធានមន្ទីវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា កន្លង​មកមន្ទីជំនាញបានចុះផ្សព្វផ្សាយ និងណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវជូនដំណឹងដល់មហាជនដែលដាក់ផ្លាក់សញ្ញាតាមហាង ឬភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងផ្លាកសញ្ញាផ្សេងៗត្រូវដាក់ជាអក្សរខ្មែររឺដាក់អក្សរបរទេសនៅក្រោមអក្សរខ្មែរ ហើយកន្លងមកមន្ទីជំនាញបានសហ​ការជាមួយរដ្ឋបាលក្រុងប៉ោយប៉ែតបានចុះណែនាំនិងធ្វើកិច្ចសន្យា និងអោយដកផ្លាក់សញ្ញាដែលដាក់ជាអក្សរបរទេសចេញ បើដាក់វិញត្រូវដាក់អក្សរខ្មែរ ទើបអនុញ្ញាតអោយដាក់ ព្រោះទឹកដីព្រះ​រាជាណាចក្រកម្ពុជា ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ