សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទីនៃព្រះរាជាណាចក្រកម្ពុជា មកដល់ពេលនេះ ព្រះអង្គមានព្រះជន្មជាង១០០ព្រះវស្សាហើយ ។
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រី និងគណសង្ឃ នៅកម្ពុជាបានកំពុងតែរៀបចំពិធីតាមព្រះពុទ្ធសាសនាផ្សេង ស្របពេលដែល រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំពិធីបុណ្យទីឃាយុវឌ្ឈនមង្គលថ្វាយសម្តេចព្រះមហាសុមេធាធិបតី នៅក្នុងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ ។
សម្តេចព្រះមហាសុមេធាធិបតី ប្រសូត្រ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩២៤ នៅភូមិត្រពាំងវែង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ក្នុងត្រកូលកសិករ ។ សម្តេចព្រះមហាសុមេធាធិបតី បានសាងផ្នួសបួសជាសាមណេរ នៅព្រះជន្ម១៩ឆ្នាំ នៅវត្តពោធ៍ ឃុំពោធ៍អង្គ្រង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ហើយបានបន្តរៀនសូត្រអក្សសាស្ត្រ និងធម្មវិន័យរហូតដល់ត្រូវរបបខ្មែរក្រហមបង្ខំឲ្យលាចាកសិក្ខាបទ ។
ក្រោយរបបខ្មែរក្រហមត្រូវបានផ្តួលរំលំ សម្តេចព្រះមហាសុមេធាធិបតី ក៏ត្រូវបានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ជ្រើសរើសជាឧបសម្បទាបេក្ខៈ ១រូប នៅក្នុងចំណោម៧ រូប ឲ្យចូលសាងបំពេញជាឧបសម្ប័ទជាភិក្ខុភាវៈជាលើកទី២ ហើយបានបន្តអភិវឌ្ឈន៍ និងអភិរក្សពុទ្ធសាសនានៅកម្ពុជារហូតដល់បច្ចុប្បន្ន ៕
ចែករំលែកព័តមាននេះ