ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តេញ​ជន​ជាតិ​វៀតណាម​៣៣​នាក់ចេញពី​កម្ពុជា​តាម​​ច្រក​បាវិត

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី…

ខេត្តស្វាយរៀង ៖ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម​សន្តិ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឲ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ធ្វើការ​បណ្តេញ​ជនជាតិ​វៀតណាម​សរុប​ចំនួន ៣៣​នាក់ (​ស្រី​៥​នាក់​) ​ពាក់ព័ន្ធ​ករណី​លួច​ឆ្លង​ដែន​ខុសច្បាប់ និង​លួច​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​បទល្មើស​គ្រឿងញៀន​បាន​ប្រព្រឹត្ត​នៅ​ប្រទេស​វៀតណាម ។

នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានឱ្យ​ដឹង​ថា ក្រុម​ជនជាតិ​វៀតណាម​ដែល​បណ្តេញចេញ គឺ​បាន​ទទួល​ពី​នាយកដ្ឋាន​ចារកម្ម ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម -​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ត្រូវ​បាន​បណ្តេញ​ចេញពី​កម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​ខេត្តស្វាយរៀង​ដោយ​ដឹក​ចេញ​តាម​រថយន្ត ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com