កម្មករជិត១ពាន់នាក់ ផ្ទុះការតវ៉ា សុំឱ្យអាជ្ញាធរដោះស្រាយបញ្ហាថៅកែមិនគោរពច្បាប់ការងារ
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ កម្មករ កម្មការនីរោងចក្រផលិតនាឡិការដៃ(NISSEV)ជិត១ពាន់នាក់ផ្ទុះការតវ៉ា.
ខេត្តស្វាយរៀង ៖ កម្មករ កម្មការនីរោងចក្រផលិតនាឡិការដៃ(NISSEV)ជិត១ពាន់នាក់ផ្ទុះការតវ៉ា.
ខេត្តស្វាយរៀង ៖ កម្មករ កម្មការនីរោងចក្រផលិតនាឡិការដៃ(NISSEV)ជិត១ពាន់នាក់ផ្ទុះការតវ៉ា. និងធ្វើកូដកម្មមិនចូលធ្វើការ សុំឲ្យគណៈកម្មាធិការកណ្តាលនៃក្រសួងការងារ ចុះដោះស្រាយ បញ្ហាថៅកែក្រុមហ៊ុនរោងចក្រមិនគោរពច្បាប់ការងារ។
ករណីនេះកើតឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី២០ មិថុនា ឆ្នាំ២០២៤នេះ នៅខាងមុខតំបន់សេដ្ឋកិច្ចពិសេសនាគរាជ ស្ថិតនៅភូមិព្រែកទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។

បើតាមតំណាងកម្មករកម្មការនី ម្នាក់បានប្រាប់អ្នកសារព័ត៌មានកោះសន្តិភាពឱ្យដឹងថា កម្មករកម្មការនី ធ្វើកូដកម្ម ទាមទា សូមឲ្យថៅកែក្រុមហ៊ុន(NISSEV )ផលិតនាឡិការ គោរពច្បាប់ការងារ និងគោរពសិទ្ធិរបស់កម្មករកម្មការនី ពេលមានជម្ងឺ មិនត្រូវកាត់លុយ និងត្រូវបើកប្រាក់បំណាច់ឆ្នាំជូនកម្មករកម្មការនី។
ប្រភពបន្តថា ទី១-បញ្ហាក្រដាស់ច្បាប់ពេលមានជម្ងឺ ត្រូវប្រើក្រដាស់ពេទ្យ ប.ស.ស គ្មានប្រសិទ្ធិភាព (ក្រុមហ៊ុនមិនទទួលស្គាល់)។ ទី២-លែងផ្លាស់ប្តូរវេន ថ្ងៃឈប់សម្រាកនិងថ្ងៃបុណ្យ។ ៣-សូមក្រុមហ៊ុន អនុគ្រោះពេលមានបញ្ហាជាយថាហេតុ មិនអាចដឹងមុន ដូចជាមានបងប្អូន ឬឪពុកម្តាយ ជួបបញ្ហា ស្លាប់ឬមានជម្ងឺ មិនអាចមកដាក់ច្បាប់មុន សុំដាក់ច្បាប់ពេលត្រឡប់មកចូលធ្វើការវិញ។ កន្លងមក ការប្រើច្បាប់ពិសេស ហើយក្រុមហ៊ុននៅតែកាត់លុយ ហើយប្រមានកម្មករទៀត។

៤-កម្មករ កម្មការនី ស្នើរសុំទម្លាក់បុគ្គលិករដ្ឋបាលម្នាក់ឈ្មោះអាន សាមុត ចេញពីតំណែង ។ ទី៥-បញ្ហា ប្រាក់បំណាច់ឆ្នាំ ប្រសិនបើមិនបើកប្រាក់បំណាច់ឆ្នាំឲ្យទេ ឈប់គិតលុយឲ្យគេ។ ទី៦-ក្រុមហ៊ុនត្រូវគិតប្រាក់ខែ កម្មករកម្មការនីឲ្យបានត្រឹមត្រូវ។ ទី៧-សូមក្រុមហ៊ុនយោគយល់ ពេលកម្មករកម្មការនីមានជម្ងឺ បន្តិចបន្តួចដូចជា ជម្ងឺរាក ក្អួត ខ្យល់ចាប់មិនអាចមកធ្វើការបាន ត្រូវអនុគ្រោះ។
កន្លងមកកម្មករកម្មការនីមានជម្ងឺរាក ក្អួត ពុលចំណីអាហារ មកធ្វើការមិនកើត ឈប់មួយថ្ងៃពេលត្រឡប់មកធ្វការវិញក្រុមហ៊ុនទាមទា រកក្រដាស់ពេទ្យ ប.ស.ស ហើយច្បាប់ការងារចេញតែពីមាត់ ខុសពីគោលការណ៍ច្បាប់របស់ក្រសួងការងារ។
ទាក់ទិនករណីកម្មករកម្មការនីទាមទាប្រាក់បំណាច់ឆ្នាំ តាមច្បាប់ក្រុមហ៊ុនមិនអាចបើកប្រាក់ឲ្យទេ ក៏ប៉ុន្តែក្រុមហ៊ុនអាចរៀបចំជាថ្ងៃសម្រាកឲ្យបាន។
ករណីកម្មករកម្មការនីធ្វើកូដកម្មនេះដែរ ក្រុមការងាររដ្ឋបាលខេត្តស្វាយរៀងបានចុះទៅសម្របសម្រួល ដោយអញ្ជើញតំណាងកម្មករកម្មការនី០៥នាក់ឲ្យចូលទៅការិយាល័យ រោងចក្រដើម្បីដោះស្រាយ លទ្ធផលយ៉ាងណានោះសូមផ្តល់នៅពេលក្រោយ ៕





ចែករំលែកព័តមាននេះ