មហាជនរិះគ.ន់! ក្រុមហ៊ុនធ្វើផ្លូវបេតុងមិនគោរពតាមស្តង់ដា
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ មហាជនរិះគន់ចំៗ ថាការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែប្រវែង
ខេត្តស្វាយរៀង ៖ មហាជនរិះគន់ចំៗ ថាការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែប្រវែង
ខេត្តស្វាយរៀង ៖ មហាជនរិះគន់ចំៗ ថាការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែប្រវែង ២៥៤ម៉ែត្រទទឹង៤,៥០ម៉ែត្រ កម្រាស់ ០,១៥ ម៉ែត្រ ក្រុមហ៊ុនរម្យខត្តិយាខុនស្រ្តាក់សិនទទួលការអនុវត្តគម្រោងខុសបច្ចេកទ្ទេស ដោយដាក់ដែកលេខ១០ ទំហំបានតែ៨លី (ដែកវៀតណាម)កិច្ចសន្យាដែក១០លី ហើយការរែងដែកកម្លាតធំ(២តឹក) ហើយការចាក់ បេតុងអត់ដាក់កំណល់តាមបច្ចេកទេស សង្ស័យ សាងសង់រួចផ្លូវគ្មានគុណភាព។មហាជនលើកឡើងនេះកើតឡើងនៅព្រឹកថ្ងៃទី១៩ មិថុនា ២០២៤ នៅភូមិសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប។
សូមបញ្ជាក់ថា នៅឃុំសំបួរ ស្រុកស្វាយទាប មានដាក់ដេញថ្លៃគម្រោង កែកម្អផ្លូវក្រាលបេតុងអាមេ១ខ្សែប្រវែង២៥៤ម៉ែត្រទទឹង៤,៥០ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងធ្វើផ្លាកសញ្ញាគម្រោង០១។ តម្លៃប៉ាន់ស្មាន់១៥៩,៨៣០,២៣៥រៀល ។ ការដាក់ដេញថ្លៃចុះតម្លៃដែលគេហៅថា កាដេញប្រកាប់ប្រចាក់ ០៨ក្រុមហ៊ុន លទ្ធផលបានទៅលើ(ក្រុមហ៊ុនរម្យខត្ដិយាខន់ស្ត្រាកសិន)ក្នុងតម្លៃ៦៧,៧៣៤,០០០រៀល (តម្លៃទាបអាចទទួលយកបាន) ។

ប្រភពពីមហាជនបានលើកឡើងថា (ក្រុមហ៊ុនរម្យខត្តិយា ខុនស្រ្តាក់សិន)បានទទួលការសាងសង់ផ្លូវ ក្រាលបេតុង អនុវត្តមិនត្រឹមត្រូវតាមកិច្ចសន្យា ប្រើដែកតូច ដែកថ្នាំងអំពៅលេខ១០ ជាក់ស្តែងគឺបានតែ៨លី ហើយរែងដែកកម្លាត២តឹក ពេលចាក់បេតុង អត់មានដាក់កំណល់ និងសង្ស័យមិនគ្រប់កម្រាស់ ០,១៥ម៉ែត្រ។
ទាក់ទិនករណីនេះដែរ លោកស្រី មេឃុំសំបួរ បានប្រាប់អ្នកសារព័ត៌មានយើងថា គម្រោងកែលម្អរផ្លូវក្រាលបេតុងអាមេ មួយខ្សែ ប្រវែង២៥៤ម៉ែត្រ ទឹកប្រាក់ប៉ាន់ស្មាន១៥៩,៨៣០,០០០រៀល។ ក្រុមហ៊ុនដេញតម្លៃទាប ៦៧,៧៣៤,០០០រៀល ដូច្នេះប្រាក់នៅសល់ ត្រូវតគម្រោងបន្ថែម៣៤៦ម៉ែត្រ សរុប៦០០ម៉ែត្រ ។

ចំពោះមហាជនលើកឡើងថា (ក្រុមហ៊ុនរម្យខត្តិយាខុនស្រ្តាក់សិន) សាងសង់ផ្លូវមិនត្រឹមត្រូវតាមស្តង់ដាបច្ចេកទេសនោះ ក្រុមការងារឃុំនិងមន្ត្រីបច្ចេកទេសបានចុះទៅពិនិត្យមើលជាក់ស្តែង ឃើញថា ក្រុមហ៊ុនប្រើដែក១០លី ត្រូវតាមកិច្ចសន្យានិងចងគម្លាត២តឹក ហើយកម្រាស់បេតុងគឺ០,១៥ម៉ែត្រគ្រប់ តាមស្តង់ដា ។ដូច្នេះគណកម្មការបច្ចេកទេស និងក្រុមប្រឹក្សាឃុំ ទទួលយកបាន ហើយបានណែនាំក្រុមហ៊ុនឲ្យអនុវត្តឲ្យបានត្រឹមត្រូវតាមកិច្ចសន្យា។
មហាជន នៅតែ លើកឡើងថា (ក្រុមហ៊ុន រម្យខត្ដិយាខន់ស្ត្រាកសិន)ដេញថ្លៃបានហើយបានប្ដេជ្ញា ដាក់ដែកដប់លីពេញខ្នាតដល់ពេល បានស្ថាបនាផ្លូវជាក់ស្តែងដាក់ដែកមិនគ្រប់លីទៅវិញ ដែលជាហេតុធ្វើអោយមហាជនរិះគន់ថា ធ្វើផ្លូវគ្មានគុណភាព ពោលគឺដូចពាក្យចាស់ពោលថា ចាក់ក្រាស់សុីស្តើង ចាក់ស្តើងសុីក្រាស់ តែផ្លូវគ្មានគុណភាព។
ទាក់ករណីនេះដែរ មិនអាចរកការបំភ្លឺពីប្រធានក្រុមហ៊ុនរម្យខត្តិយាខុនស្រ្តាក់សិនបានទេ ដោយទូរសព្ទ័ចូលហើយគ្មានអ្នកទទួល។
ប្រជាពលរដ្ឋ សំណូមពរដល់មន្ត្រីបច្ចេកទេសនិងអាជ្ញាធរពាក់ព័ន្ធ មេត្តាចុះពិនិត្យឡើងវិញ
ដើម្បី រឹតបន្តឹងការអនុវត្តគម្រោង ឲ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស នៃកិច្ចសន្យាជៀសវាងសាងសង់រួចផ្លូវគ្មានគុនភាព ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕




ចែករំលែកព័តមាននេះ