ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ែឪខំរកលុយឲ្យរៀន ! ម៉េចក៏នាំគ្នាគេចម៉ោងសិក្សាមកអង្គុយលេងតាមកញ្ចុះបែបនេះ នៅស្រុកស្វាយជ្រំ                            

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​សិស្ស​គេច​សាលា​ទៅ​អង្គុយ​តាម​កញ្ចុះ និង​ធ្វើ​កិច្ចសន្យា​ដល់​សិស្ស​គេច​ម៉ោង​សាលារៀន មក​អប់រំ នៅ​ស្រុក​ស្វាយ​ជ្រំ ។ នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤…

0:00
0:00

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​សិស្ស​គេច​សាលា​ទៅ​អង្គុយ​តាម​កញ្ចុះ និង​ធ្វើ​កិច្ចសន្យា​ដល់​សិស្ស​គេច​ម៉ោង​សាលារៀន មក​អប់រំ នៅ​ស្រុក​ស្វាយ​ជ្រំ ។

នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៩​និង​១៥​នាទី​ព្រឹក លោក​វរសេនីយ៍ឯក សោម សុ​ភ័​ណ្ឌ អធិការ​នគរបាល​ស្រុក​ស្វាយ​ជ្រំ បាន​ដឹកនាំ​កម្លាំង​ក្រុម​ម៉ូតូ​ធំ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក ចុះ​ទៅ​តាម​កញ្ចុះ​ស្ពាន​ទ្រា ស្ថិត​នៅ​ចំណុច​ភូមិ​អំពៅព្រៃ ឃុំ​ធ្លក ស្រុក​ស្វាយ​ជ្រំ បាន​ធ្វើការ​ឃាត់ខ្លួន​សិស្ស​គេច​សាលា​យក​មក​ណែនាំ​អប់រំ ។

ហើយ​ក្នុង​នោះ​ដែរ​ ក៏​បាន​ធ្វើ​កិច្ចសន្យា​ដល់​សិស្ស​គេច​ម៉ោង​សាលារៀន និង​អ្នក​ដែល​ចូល​មក​អង្គុយ​លេង​តាម​កញ្ចុះ​ ចំនួន​០៥​នាក់ ស្រី ព្រមទាំង​ចុះ​ទៅ​ឃុំ​ដូន​ស បាន​ធ្វើការ​អប់រំ​ណែនាំ​ដល់​សិស្សានុសិស្ស​ដែល​មក​អង្គុយ​នៅ​កន្លែង​ហូប​បាយ និង​តាម​អង្រឹង មិន​អោយ​គេច​ម៉ោង​រៀន​មួយ​ចំនួន​ទៀតផងដែរ ។

ប្រភព​បន្ត​ថា កម្លាំង​ប្រចាំ​បញ្ជា​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ត្រៀម​អន្តរាគមន៍​ពេល​មាន​សភាព​ការ​កើតឡើង និង​កម្លាំង​ជំនាញ​ចរាចរណ៍​ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ជួយ​សម្រួល​ចរាចរណ៍​ពេល​ចូល​សាលារៀន​ និង​ចេញពី​សាលារៀន ។

កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​១៦ របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ជ្រំ​ ចេញ​ល្បាត​ចល័ត​ ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន និង​ការពារ​គោលដៅ​ងាយ​រង​គ្រោះ ប៉ុស្តិ៍​នគរបាល រដ្ឋបាល​ចុះ​ប្រាស្រ័យ​ទាក់ទង និង​ធ្វើ​វេទិកាសាធារណៈ​តាម​ផ្ទះ​ប្រជាពលរដ្ឋ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស និង​ក្រុម​ក្មេង​ទំនើ​.​ង​មិន​ឲ្យ​អុកឡុក​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ។

សូម​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្វាយ​ជ្រំ​ទាំងអស់​គ្នា ទុកដាក់​សម្ភារ​មានការ​ប្រុង​ប្រយ័ត្ន​កុំអោយ​បាត់បង់ ។ ប្រសិនបើ​មាន​ករណី​មិន​ស្រួល​អាច​ទំនាក់ទំនង​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​របស់​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​:097 778 0087 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com