ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ដកហូត​គ្រឿងញៀ.ន ១​កញ្ចប់​ធំ នៅ​ស្រុក​ច​ន្ទ្រា

3 ខែ មុន

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​ជាមួយ​វត្ថុ​តាង​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ទម្ងន់​១៣៨.០១​ក្រាម ម៉ូតូ​០១​គ្រឿង ទូរ​សព្ទ​ដៃ​០១​គ្រឿង និង​កាត​ធនាគារ​វៀតណាម…

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​ជាមួយ​វត្ថុ​តាង​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ទម្ងន់​១៣៨.០១​ក្រាម ម៉ូតូ​០១​គ្រឿង ទូរ​សព្ទ​ដៃ​០១​គ្រឿង និង​កាត​ធនាគារ​វៀតណាម ០២​សន្លឹក ត្រូវ​បាន​កម្លាំង​ជំនាញ​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ប​ញ្ជួ​ន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ ។

បើ​តាម​មន្ត្រី​នគ​បាល នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង​ដឹក​ជញ្ជូន​គ្រឿងញៀន ដោយ​ខុសច្បាប់​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​ពោធិ ឃុំ​មេស​ថ្ង​ក ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ទោ ជិន សុ​ភឿន អធិការ​នគរបាល​ស្រុក​ច​ន្ទា និង​ក្រោម​ការ​សម្របសម្រួល​ផ្ទាល់​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ឈ្មោះ ហ្វៀ​ង យី​អ៊ី​វ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​វៀតណាម បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។

ដកហូត​យក​វត្ថុ​តាង រួម​មាន ៖ ថ្នាំ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ០១​កញ្ចប់ ទម្ងន់​១៣៨.០១​ក្រាម និង​ម៉ូតូ​០១​គ្រឿង​, ទូរ​សព្ទ​ដៃ​០១​គ្រឿង​និង​កាត​ធនាគារ​វៀតណាម​០២​សន្លឹក ។ បច្ចុប្បន្ន​លោក​ចៅក្រម បាន​ចេញ​ដិ​កា​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​រួច​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ